តុលាការចេញដីកា បង្គាប់ឲ្យចាប់ខ្លួន ភរិយាចៅសង្កាត់ ព្រែកលៀប ពីបទឆបោកប្រាក់ ៨២ម៉ឺនដុល្លារ

- ទឹកប្រាក់ ២០លានរៀល នឹងប្រគល់ជូន អ្នកដែលប្រាប់ដំណឹង របស់ភរិយាលោក ចៅសង្កាត់ព្រែកលៀប

ភ្នំពេញ៖ លោក ថ្លាង ផាណែត ចៅក្រមស៊ើបសួរសាលា ដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យតាមចាប់ ខ្លួនអ្នកស្រី ពេជ្រ សូភី ភរិយាចៅសង្កាត់ព្រែកលៀប ពីបទឆបោកប្រាក់ប្រមាណ ៨២ម៉ឺនដុល្លារអាម៉េរិក។

នៅក្នុងដីការបង្គាប់ឲ្យចាប់ខ្លួន លោក ថ្លាង ផាណែត បានបញ្ជាឲ្យកងកម្លាំងសាធារណៈ ស្រាវជ្រាវរកចាប់ខ្លួន និង នាំខ្លួនអ្នកស្រី ពេជ្រ សូភី ទៅប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់។

ស្របជាមួយនិងការចេញដីកាបង្គាប់ឲ្យមានការចាប់ខ្លួននេះ ម្ចាស់បណ្តឹង ក៏បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់ ទៅ ២០លានរៀល សម្រាប់អ្នកផ្តល់ដំណឹង ឬកន្លែងលាក់ខ្លួនរបស់អ្នកស្រី ពេជ្រ សូភី ដើម្បីឲ្យសមត្ថកិច្ចឈាន ទៅដល់ការចាប់ខ្លួន។ ដោយទាក់ទងផ្តល់ដំណឹងតាមរយៈទូរស័ព្ទលេខ ០១២ ៨៩៣ ៩៧៣, ០៨១ ៥៤៩  ៤២៧។

សូមបញ្ជាក់ថា អ្នកស្រី ពេជ្រ សូភី អាយុ ៤៦ឆ្នាំ មានទីលំនៅផ្ទះលេខ២៥៨ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប  ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានតុលាការចោទប្រកាន់ពី «ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ និង ឆបោក» ដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ តាមមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍ អាចជួយដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ និងមាត្រា ៣៧៧, ៣៧៨ នៃក្រមព្រហ្មទណ្ឌ៕

តុលាការចេញដីកា បង្គាប់ឲ្យចាប់ខ្លួន ភរិយាចៅសង្កាត់ ព្រែកលៀប ពីបទឆបោកប្រាក់ ៨២ម៉ឺនដុល្លារ

តុលាការចេញដីកា បង្គាប់ឲ្យចាប់ខ្លួន ភរិយាចៅសង្កាត់ ព្រែកលៀប ពីបទឆបោកប្រាក់ ៨២ម៉ឺនដុល្លារ