​បុរស​ម្នាក់​ចង់ក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​កូន​មិនដឹង​មូ​លេ​ហ​តុ​

​ដោយ​៖​អ៊ួ​ង វឹង​

​ខេត្តកំពត​៖​ប្រជាពលរដ្ឋ​ប្រទះឃើញ​បុរស​ម្នាក់​បានសម្រេច​ចិត្ត​ចងក​សម្លាប់ខ្លួន​ចោល​ប្រពន្ធ​និង​កូន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១២ និង​២០​នាទី​យប់ ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះមួយ​កន្លែង ដែលមាន​ទីតាំង​ស្ថិតនៅ ភូមិ​ដំណាក់​ត្របែក ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្តកំពត​។​

​បុរសរងគ្រោះ​ដែល​ចងករ​សម្លាប់​ខ្លូន​ចោល​ប្រពន្ធ​និង​កូន មានឈ្មោះ ជិន គឹម ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ឫស្សីស្រុក ឃុំ​ឫស្សីស្រុក​ខាងកើត ស្រុក​កំពង់ត្រាច ខេត្តកំពត​។​បាន​យក​ខ្សែ​នីឡុង​មក​ចងករ​សម្លាប់​ខ្លូន ជាប់​ជាមួយនិង​សន្យា​ប​ផ្ទះ បណ្ដាល​ឲ្យ​ស្លាប់​តាម​បំណង មិនដឹង​តាំងពី​ពេលណា​។​

 អ្នកភូមិ​ម្នាក់ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ នៅ​មុនពេល​មានការ​ភ្ញាក់ផ្អើល គាត់​បានមក​លេង​ផ្ទះ​ប្អូនថ្លៃ នៅ​ភូមិ​កើតហេតុ​ខាងលើ អ្នកភូមិ​បន្តទៀតថា មុនពេល​ជនរងគ្រោះ ចងករ​សម្លាប់​ខ្លូន មក​ដេក​នៅផ្ទះ​ប្អូនថ្លៃ ពេលនោះ​ភ្ញាក់ឡើង​ក៏​បាត់​បងថ្លៃ​ជា​ជនរងគ្រោះ ហើយក៏​ហៅ​គ្នា​ដើរ រក​ពេលនោះ ក៏​ប្រទះឃើញ​ចងករ​សម្លាប់​ខ្លូន នៅ​សន្យា​ប​ខាងមុខផ្ទះ ពូ ណុប ឡោះ ដែល​គាត់​ទុកចោល​ហើយ ទៅរក​ស៊ី​នៅ​ក្រុងព្រះសីហនុ​។​ប៉ុន្តែ​ភ្លាមៗ​គាត់​មិន​បានដឹង ឬ​ចាប់​អារ​ម្ម​ណ៏​ថា បុរស​ជា​បង នោះមក​ចងក​ឡើយ ដោយ​នឹកស្មានថា គាត់​មក​បត់ជើងតូច​។​

​គួរបញ្ជាក់​ផងដែរ​ថា នៅក្នុង​ហេតុ​ការ​ណ៏​នេះ ក៏មាន​កូនស្រី​របស់​ជ​ន​រងគ្រោះ ដែល​ចងករ​សម្លាប់​ខ្លូន ឈ្មោះ ពិ​ប ភេទ​ស្រី អាយុ​១៧​ឆ្នាំ បាន​ផឹក​ប្រេងម៉ាស៊ីន​ផងដែរ តែ​អី​ឡូ​វ​នេះ​កំពុងតែ យកទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀតណាម​៕ 

​បុរស​ម្នាក់​ចង់ក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​កូន​មិនដឹង​មូ​លេ​ហ​តុ​
​បុរស​ម្នាក់​ចង់ក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​កូន​មិនដឹង​មូ​លេ​ហ​តុ​
​បុរស​ម្នាក់​ចង់ក​សម្លាប់​ខ្លួន​ចោល​ប្រពន្ធ​កូន​មិនដឹង​មូ​លេ​ហ​តុ​