​ផ្លូវ​ឆ្នេរ​អូរ​ឈើទាល​មួយ​ខ្សែ​ដែលជា​ជំនួយ ADB កំពុង​រង​ការបំផ្លាញ​ពី​មន្ត្រី​យោធា​ឈ្មោះ វង់ វិសាល

​ខេត្ត​ព្រះសីហនុ​៖​ផ្លូវភ្លោះ​បង្កប់​ទុយោ​បង្ហូរ​ទឹកស្អុយ ចេញពី​ក្រុងព្រះសីហនុ ទៅ​អាង​ចំរោះ ទឹកស្អាត​មួយ ខ្សែ​តាម​បណ្តោយ ផ្លូវ​ឆ្នេរ​អូរ​ឈើទាល ដែលជា​ជំនួយ របស់​ធនាគារ អភិវឌ្ឍន៍ អាស៊ី (ADB) តំលៃ​ប្រមាណ​ជាង​១០​លាន​ដុល្លារ ត្រូវបាន​មន្ត្រី​យោធា​ផ្នែក​វិស្វកម្ម ពាក់​ស័ក្តិ​៤​ឈ្មោះ វង់ វិសាល បំផ្លាញ​យ៉ាង​ចាស់ដៃ​។​

​ប្រភពពី​មន្ត្រីជាន់ខ្ពស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា បើតាម​ច្បាប់ រថយន្ត​ដឹក​ដី ក្នុង​ក្រុង​អនុញាត​បាន តែ​៥​តោន​ប៉ុណ្ណោះ ប៉ុន្តែ​រថយន្ត​ដឹក​ដី​របស់​ឈ្មោះ វង់ វិសាល បាន​ដឹក​ដី​លើស​ច្បាប់​ហាមឃាត់ រហូតដល់​ទៅជា​ង​១៥​តោន ឯណោះ ដែលជា​ហេតុ ធ្វើ​ឲ្យ​ផ្លូវ ក្នុង​ក្រុង​មិនអាច​ទ្រាំទ្រ​ទម្ងន់​ដ៏​ធ្ងន់​បាន ក៏បាន​បាក់ស្រុត ហើយ​អាច​ប្រឈម បាក់បែក ទុយោ​បង្ហូរ ទឹកស្អុយ​ផងដែរ ហើយ​ទុយោ​នេះ មិនអាច​រក​ទិញ បាន​ដោយ​ងាយ​នោះទេ​។​

​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹក​ដី​ជាច្រើន គ្រឿង​បាន​ដឹក​ដី​ចេញពី ចំណុច​ពយ​មា​ចូ​វ យកមក​ចាក់​នៅ​ការដ្ឋាន​ធ្វើ​ផ្លូវ​មួយ​ខ្សែ ស្ថិត​នៅក្បែរ​សណ្ឋាគារ​សុខា ហើយ​តាម​បណ្តោយ​ផ្លូវ ដែល​រថយន្ត​ដឹក​ដី​នេះ​ឆ្លងកាត់ ត្រូវបាន​ខូច​ខ្ទេចខ្ទី​អស់​ទៅហើយ​។ ប្រភព​ខាងលើ​បាន​ឲ្យ​ដឹងថា សមត្ថកិច្ច បាន​ទៅ​ហាមឃាត់​ដែរ ប៉ុន្តែ​គេ​មិន​ស្តាប់​ទាល់តែសោះ ដោយ​សំអាង​មានការ អន្តរាគមន៍​ពី​ថ្នាក់​ខេត្ត ។ ប្រភព​ដដែល​បាន​បញ្ជាក់ថា តាមច្បាប់​ស្តីពី​ផ្លូវថ្នល់ មាត្រា ៧៧ ជន​ដែល​បំផ្លាញ​ផ្លូវ ត្រូវតម្រូវ​ឲ្យ ធ្វើការ​ជួសជុល​ឡើងវិញ មិនតែប៉ុណ្ណោះ ក៏​ប្រឈម​ដាក់ពន្ធនាគារ​ពី ២ (​ពីរ​) ឆ្នាំ ទៅ ៥ (​ប្រាំ​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤​លាន ទៅ​១០​លាន​រៀល​ផងដែរ ។​

​ពាក់ព័ន្ធ​ព័ត៌មាន​ខាងលើនេះ សារព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក​ប្រធាន​មន្ទីរ​សាធារណការ​ខេត្ត​ព្រះសីហនុ​បានទេ​។ ប្រជាពលរដ្ឋ​ក្នុង​ក្រុងព្រះសីហនុ សូម​សំណូមពរ​និង ស្នើ​ឲ្យ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ដែល​ទើបតែ​ឡើង​តំណែង​ថ្មី​នេះ គួរ​ចាត់វិធានការ ក្រុម​រថយន្ត​ដឹក​ដី​នេះ​ជាបន្ទាន់ ដើម្បី​ជៀសវាង​ការខូចខាត រឹតតែ​ធ្ងន់ធ្ងរ​ច្រើន​ជាងនេះទៀត​៕