នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ និង​សត្វ​អណ្តើក​៤៤​ក្បាល​

ដោយ​៖​អ៊ួ​ង វឹង​

​ខេត្តកណ្តាល​៖​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កោះធំ​បាន​ចាប់​ជនជាតិ​វៀតណាម​២​នាក់ និង​សត្វ​អណ្តើក​ព្រៃ​ចំនួន​៤៤​ក្បាល​។  ករណីនេះ​កើតឡើង​នៅ​យប់​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥  ស្ថិតនៅ​ចំណុច ក្រោយ​វត្ត​សំពៅ​មាស ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្តាល ។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ជនល្មើស​ទាំង​២​នាក់​រួមមាន​ទី​១ ឈ្មោះ ថិ​ន វ៉ៃ អាយុ​១៧​ឆ្នាំ ជនជាតិ វៀតណាម រស់នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល និង​ទី​២ ឈ្មោះ វ៉ឹ​ង ទូ ភេទ​ប្រុស អាយុ​១៩ ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល​។​

​បើតាម​ការបញ្ជាក់​ពី​សមត្ថកិច្ច នៅពេល​វេលា​ខាងលើ កម្លាំង​អធិការដ្ឋាន សហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សំពៅ​ពូន បានចេញ​ល្បាត​ការពារ តាម​ភូមិសាស្ត្រ ឃុំ​សំពៅ​ពូន បាន​ជួប​ករណី​ជួញដូរ​សត្វព្រៃ ខុសច្បាប់ កើតឡើង​នៅ ចំណុច​ក្រោយ វត្ត​សំពៅ​មាស ភូមិ​ជ្រៃ​ធំ ពេល នោះ​កម្លាំង​បាន​ចុះទៅ​ស្រាវជ្រាវ និង​ឈានទៅ​ឃើញ​មាន​កម្មករ​ប្រមាណ​ជាង ១០ នាក់​កំពុង​ជញ្ជូន​សត្វព្រៃ​ទាំងនោះ​ឆ្លង ដែន​ទៅ​ប្រទេស​វៀតណាម ។​

​ពេល​ឃើញ​សមត្ថកិច្ច កម្មករ​ទាំង​នោះបាន រត់គេចខ្លួន និង​បាន​នាំ​ស្បោង​សត្វព្រៃ​មួយចំនួនធំ ទម្លាក់​ចូលក្នុង​ព្រែក​ប៊ិន​យី ហើយ​ជនល្មើស​ទាំងនោះ​បាន​ហែល​ទឹក ឆ្លងទៅ​ដី​ប្រទេស​វៀតណាម ដោយឡែក កម្លាំង​ឃាត់​បានតែ​កម្មករ​០២ នាក់ និង​សត្វ​អណ្តើក​ព្រៃ​០៤​ស្បោង​មាន​ចំនួន​៤៤​ក្បាល​) ។​

 បច្ចុប្បន្ន​ជនល្មើស​រួមជាមួយ វត្ថុតាង​ត្រូវបាន​បញ្ជូនមក អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ ដើម្បី​ចាត់ការ តាម​ភ្លូវ​ច្បាប់​៕

នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ និង​សត្វ​អណ្តើក​៤៤​ក្បាល​
នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ និង​សត្វ​អណ្តើក​៤៤​ក្បាល​
នគរបាល​ស្រុក​កោះធំ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​២​នាក់ និង​សត្វ​អណ្តើក​៤៤​ក្បាល​