មន្ត្រីរាជការ​ស្រុក​ពីរ​ក្នុង​ខេត្តកំពត​ត្អូញត្អែរ​​គ្មាន​ការិយាល័យសមរម្យ​សម្រាប់​ធ្វើការ​

​ដោយ​៖​អ៊ួ​ង វ៉ឹ​ង​

​ខេត្តកំពត​៖​មន្ត្រីរាជការ​បម្រើការ​ងារ​ស្រុក​បន្ទាយមាស និង​មន្ត្រី​ស្រុក​កំពង់ត្រាច​បាន​ត្អូញត្អែរ​ប្រាប់ អ្នកយកព័ត៌មាន​ថា បច្ចុប្បន្ន​មន្ត្រី​សាលាស្រុក​គ្មាន​បន្ទប់ធ្វើការ​ទេ បើ​និយាយឱ្យចំ​ទៅ​គឺ​គ្មាន​ការិយាល័យ​អង្គុយ​ធ្វើការ​តែម្តង ។ មន្ត្រី​ដដែល​បាន​បន្ត​ឱ្យដឹងថា ដោយសារតែ​គ្មាន​ការិយាល័យ​សម្រាប់​អង្គុយ​ធ្វើ​ការងារ គឺមាន​បន្ទប់​មួយ​ដែល​មន្ត្រី​ការិយាល័យ​៤​រូប​ទៅធ្វើ​ការ​តាម​ជំនាញ​ផ្សេងៗ​របស់ខ្លួន​។​

​មន្ត្រី​ម្នាក់​បាន​ប្រាប់​ឱ្យដឹងថា មាន​ការិយាល័យ​ចំនួន​៧​គ្មាន​បន្ទប់ធ្វើការ​គឺ​១.​ការ​រិ​យា​ល័យ​គមនាគមន៍​ចំនួន​, ២. ការិយាល័យ​រ៉ែ​និង​ថាមពល ,៣. ការ​រិ​យា​ល័យ ពាណិជ្ជកម្ម , ៤.​ការ​រិ​យា​ល័យ បរិស្ថាន ,៥.​ការ​រិ​យា​ល័យ​សង្គមកិច្ច ,៦.​ការ​រិ​យា​ល័យ​ផែនការ និង​ទី​៧.​ការ​រិ​យា​ល័យ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ លោកនាយក​រដ្ឋបាល​សាលាស្រុក​បន្ទាយមាស​បាន​បន្ត​ឱ្យដឹងថា បើ​អត់​ការ​រិ​យា​ល័យ​ធ្វើការ​យ៉ាងនេះ បើ​ធ្វើ​ជាការ​រិ​យា​ល័យ​ទិញ​ថ្នាក់ស្រុក​មិនឱ្យ​ថវិកា​ទេ ទាល់តែ​ថ្នាក់ជាតិ​គិតគូ​ទើប​សង្ឃឹម​ជាង ។​ចំណែកឯ​សាលាស្រុក​កំពង់ត្រាច​វិញ​ក៏​នៅ​ខ្វះ​បន្ទប់ធ្វើការ​ដែរ​។​

​ពាក់ព័ន្ធ​ការលើកឡើង​នេះ​លោក ពេជ្រ សុខា ប្រធានការិយាល័យ​រ៉ែ និង​ថាមពល ស្រុក​កំពង់ត្រាច​បាន​និយាយថា ខាង​សាលាស្រុក​ខ្វះ​ការិយាល័យ​៦​ទៅ​៧​ការិយាល័យ​។ លោក​បន្តថា ជាក់ស្តែង គឺ​បន្ទប់​លោក​ធ្វើការ​តែម្តង​គឺ​យក​អូ​ស្គូ ដែល​បន្សល់ទុក​តាំងពី​សម័យ​អ៊ុនតាក់​មក​ធ្វើជា​កន្លែងធ្វើការ​។ លោក​បញ្ជាក់ថា កាលពី​សម័យ​រដ្ឋ​កម្ពុជា​ការិយាល័យ​មាន​ទាំងអស់ ព្រោះ​កាលណោះ​អគារ​ធំៗ​មាន​ច្រើន ក្រោយមក​គេ​បាន​លក់​រហូតមកដល់​សព្វថ្ងៃនេះ រកតែ​កន្លែងធ្វើការ​សឹងតែ​មិនបាន​។ ដោយឡែក​លោក ញ៉ែម សំអុល ប្រធាន​ការ​រិ​យា​ល័យ​សាធារណៈ​ស្រុក​បាន​និយាយថា ខ្លួន​មិនមាន​ការិយាល័យ​ធ្វើ​ការឱ្យ​សមរម្យ​នោះទេ ។ លោក​បន្តថា បច្ចុប្បន្ននេះ​ធ្វើការ​ក្នុង​បន្ទប់​អូរ​ស្គូ តូចចង្អៀត​បើសិន​ជាមាន​ភ្លៀង​ច្បាស់​ជា​រត់​មិន​ខាន​។ លោក បាន​បន្ត​ឱ្យដឹងទៀតថា ព្រោះតែ​អត់​កន្លែង​អង្គុយ​ធ្វើការ ពេល​មានការ​ទាក់ទង​គ្នា​ម្តងៗ​ទាល់តែ​ទូរស័ព្ទ​រកគ្នា​៕ 

មន្ត្រីរាជការ​ស្រុក​ពីរ​ក្នុង​ខេត្តកំពត​ត្អូញត្អែរ​​គ្មាន​ការិយាល័យសមរម្យ​សម្រាប់​ធ្វើការ​
មន្ត្រីរាជការ​ស្រុក​ពីរ​ក្នុង​ខេត្តកំពត​ត្អូញត្អែរ​​គ្មាន​ការិយាល័យសមរម្យ​សម្រាប់​ធ្វើការ​
មន្ត្រីរាជការ​ស្រុក​ពីរ​ក្នុង​ខេត្តកំពត​ត្អូញត្អែរ​​គ្មាន​ការិយាល័យសមរម្យ​សម្រាប់​ធ្វើការ​