ថ្ងៃ​នេះ​ ក្រុម​ជម្រើស​ជាតិ​មិន​បាន​ប្រកួត​នឹង​ក្រុម​អាហ្វ្រិក​ទេ​ ដោយ​សារ​…

ថ្ងៃ​នេះ​ ក្រុម​ជម្រើស​ជាតិ​មិន​បាន​ប្រកួត​នឹង​ក្រុម​អាហ្វ្រិក​ទេ​ ដោយ​សារ​…

នា​រសៀល​ថ្ងៃ​នេះ​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​មិន​បាន​ប្រកួត​កម្តៅសាច់​ដុំ​នឹង​ក្រុម​អាហ្វ្រិក​ដែល​ប្រកប​អាជីព​នៅ​ប្រទេស​កម្ពុជា​ឡើយ​​សម្រាប់​ការ​ត្រៀម​ខ្លួន​ជម្រុះ​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១៨​នឹងក្រុម​​ម្ចាស់​ផ្ទះ​សិង្ហបុរី​នា​សប្តាហ៍​ក្រោយ​នេះ។

 ថ្ងៃ​នេះ​ ក្រុម​ជម្រើស​ជាតិ​មិន​បាន​ប្រកួត​នឹង​ក្រុម​អាហ្វ្រិក​ទេ​ ដោយ​សារ​…ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

តាម​ការ​គ្រោង​ទុក​ ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ដែលត្រូវ​​បាន​កោះ​ហៅ​ប្រមូល​ផ្តុំ​កាល​ពី​ថ្ងៃ​ទី​២ ខែ​តុលា​ កន្លង​ទៅ​នេះ​នៅ​មជ្ឈមណ្ឌល​បាល់ទាត់​បាទី​នឹង​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​ជា​មួយ​ក្រុម​អាហ្វ្រិក​ដែល​ប្រកប​អាជីព​នៅ​កម្ពុជា​នា​ថ្ងៃ​ទី​៥​ ខែ​តុលា​​នេះ​ ប៉ុន្តែ​លោក​ ឆាំង ពិសិដ្ឋ អ្នក​ចាត់​ការ​ទៅ​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រាប់​ថា​ ការ​ប្រកួត​នេះ​ត្រូវ​ខក​ខាន​វិញ​ដោយ​សារ​សមាជិក​ក្រុម​មួយ​ចំនួន​មិន​ទាន់​បាន​សម្រាក​គ្រប់​គ្រាន់ និង​មិន​ទាន់​បាន​ជុំ​​​គ្នា​អស់​ផង។

 

សមាជិក​មួយ​ចំនួន​ដែល​មិន​បាន​ប្រមូល​ជុំ​គ្នា​ទាន់​ពេល​វេលា​គឺ​មក​ពី​ក្រុម​បឹងកេត​អង្គរ​ និង​ក្រសួង​ការពារ​ជាតិ​​ដែល​បាន​​ប្រកួត​​បង្គ្រប់​លីក​កាល​ពី​ម្សិល​មិញ។ ម្យ៉ាង​ទៀត​សមាជិក​ខ្លះ​ទៀត​ ដូច​ជា ​កែវ សុខផេង ​មក​ពី​ភ្នំពេញ​ក្រោន គួច សុកុម្ភៈ​ មក​ពី​ណាហ្គាវើល និង​ សាយ ពិសិដ្ឋ មក​ពី​ក្រុម​ប៉ូលិស​ក៏​នៅ​មាន​បញ្ហា​សុខភាព ហើយ​ពួក​គេ​ទាំង​អស់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​បាទី​ថ្ងៃ​នេះ។

 

ទោះ​ជា​យ៉ាង​ណា ការ​ប្រកួត​កម្តៅ​សាច់​ដុំ​ជា​មួយ​ក្រុម​ភ្នំពេញ​ក្រោន​នៅ​ថ្ងៃ​ទី​៨ ខែ​តុលា​ខាង​មុខ​នេះ ​នៅ​តែ​ដំណើរ​ការ​ដដែល។ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ជួបជុំ​គ្នា​ទាំង​អស់​នៅ​ថ្ងៃ​ទី​៥ ខែ​តុលា​នេះ​ដើម្បី​ហ្វឹកហាត់​ជុំ​គ្នា​មុន​ពេល​ធ្វើ​ដំណើរ​មក​ភ្នំពេញ​ដើម្បី​ប្រកួត​នឹង​ភ្នំពេញ​ក្រោន។

 

ក្រុម​កម្ពុជា​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​នៅ​ថ្ងៃ​ទី​១០ ខែ​តុលា​ដើម្បី​ជួប​ប្រកួត​នឹង​ម្ចាស់​ផ្ទះ​សិង្ហបុរី​នៅ​ថ្ងៃ​ទី​១៣ ខែ​តុលា​ ក្នុង​យុទ្ធនការ​ជម្រុះ​បាល់ទាត់​ពិភព​លោក​ នៅ​ពូល​ E ជើង​ទី​២​សម្រាប់​តំបន់​អាស៊ី។ កាល​ពី​ជើង​ទី​១ កម្ពុជា​ចាញ់​សិង្ហបុរី​ក្នុង​ដី​ខ្លួន​ឯង ៤-០៕

ថ្ងៃ​នេះ​ ក្រុម​ជម្រើស​ជាតិ​មិន​បាន​ប្រកួត​នឹង​ក្រុម​អាហ្វ្រិក​ទេ​ ដោយ​សារ​…ក្រុមអាហ្វ្រិក​ដែល​ប្រកួត​នឹង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កន្លង​មក

 

 

ថ្ងៃ​នេះ​ ក្រុម​ជម្រើស​ជាតិ​មិន​បាន​ប្រកួត​នឹង​ក្រុម​អាហ្វ្រិក​ទេ​ ដោយ​សារ​…

អត្ថបទ៖ ជាន ចាន់រ៉ា