ឡៅ​ ស៊ីណាត សន្លប់​ធំ​​ត្រឹម​ទឹក​ទី​​២​លើក​ដំបូង​​​​​ក្នុង​ឆ្នាំ​​ ២០១៥​

ឡៅ​ ស៊ីណាត សន្លប់​ធំ​​ត្រឹម​ទឹក​ទី​​២​លើក​ដំបូង​​​​​ក្នុង​ឆ្នាំ​​ ២០១៥​

​ខ្លា​ចាស់​ ឡៅ ស៊ីណាត ​សន្លប់​ធំ​​ក្នុង​ទឹក​ទី២ ​​ជា​លើក​ដំបូង​តាំង​​ដើម​ឆ្នាំ​ ២០១៥ រហូត​​មក​ដល់​​យប់​មិញ​​ នៅ​សង្វៀន​បាយ័ន​ស្ទឹង​មាន​ជ័យ​ សម្រាប់​​ជំនួប​មិត្តភាព​កម្ពុជា​ថៃ​​ជា​មួយ​ជើង​ខ្លាំង ​Raroeung Lukchampachai ខណៈ វង្ស ណយ ក៏​បរាជ័យ​ដែរ។

 

ឡៅ​ ស៊ីណាត សន្លប់​ធំ​​ត្រឹម​ទឹក​ទី​​២​លើក​ដំបូង​​​​​ក្នុង​ឆ្នាំ​​ ២០១៥​

កីឡាករ ឡៅ ស៊ីណាត

​អ្នក​ប្រដាល់​រស់​នៅ​ខេត្ត​កំពង់​ស្ពឺ ឡៅ ស៊ីណាត បាន​ឲ្យ​ដឹង​ថា ​យប់​មិញ​នេះ​ជា​លើក​ទី១​ហើយ​ ដែល​រូប​គេ​សន្លប់​ដោយ​​ប្រកួត​បាន​តែ​​ពីរ​ទឹក​​ចាប់​តាំង​ពី​​ដើម​ឆ្នាំ​ ២០១៥​រហូត​ដល់​មក​ដល់​យប់​មិញ​នេះ​។ រូប​គេ​មិន​នឹក​ស្មាន​ដល់​ថា ​អ្នក​ប្រដាល់​ថៃ​អាច​ទាត់​បាន​ល្អ​យ៉ាង​នេះ​សោះ។ ​ការ​ប្រើ​​ជើង​ទាត់ ដែល​​​អាច​ធ្វើ​ឲ្យ​រូប​គេ​​សន្លប់​​បែប​នេះ ​មិន​ទាន់​មាន​កីឡាករ​ណា​ម្នាក់​​នៅ​កម្ពុជា​ឬ​ថៃ​ធ្វើ​បាន​ទេ​ពី​មុន​មក​។

 

​អ្នក​ប្រដាល់​កូន១​រូប​នេះ​ប្រាប់​ទៀត​ថា ចំពោះ​ចន្លោះ​ប្រហោង​នេះ​មក​ពី​​ការ​ប៉ាន់​ស្មាន​ខុស​របស់​គេ​ដោយ​គិត​ថា​ដៃ​គូ  Raroeung Lukchampachai ទាត់​ក្រោម​​ ​ហើយ​មិន​បាន​ប្រយ័ត្ន​​ទុក​ចន្លោះ​ប្រហោង​ខាង​លើ​ធំ​ពេក​។ អ្នក​ប្រដាល់​ថៃ​រូប​នេះ​ពិត​ជា​មាន​ក្បាច់​ប្រកួត​​ល្អ​មែន ​​​​កម្ពស់​ខ្ពស់​ និង​​ជំហរ​ល្អ ដែល​ធ្វើ​ឲ្យ​រូប​គេ​ពិបាក​ក្នុង​ការ​កាច់​ពេល​ចូល​កៀក។

 

​ឡៅ ស៊ីណាត ​​ក៏​ធ្លាប់​សន្លប់​កាល​ពី​ឆ្នាំ ២០១៤ ​​ពេល​ជួប​ វង្ស ណយ ក្រោយ​ត្រូវ​មួយ​កែង​ចំ​ក្រោម​ភ្នែក​ ប៉ុន្តែ​រូប​គេ​បាន​សង​សឹក​​បាន​សម្រេច​វិញ​​​​កាល​ដើម​ឆ្នាំ ២០១៥ ​នៅ​រោង​សៀក​។ ការ​ប្រកួត​កាល​ពី​​យប់​មិញ​កូននាគ​លេង​កែង វង្ស ណយ ចាញ់​កីឡាករ​ថៃ​ដោយ​ពិន្ទុ និង​ត្រូវ​បាន​គេ​មើល​ឃើញ​ថា កីឡាករ​កម្ពុជា​ម្នាក់​នេះ​គ្មាន​កម្លាំង​សម្រាប់​ការ​ប្រកួត​ឡើយ៕

 

វីដេអូ ឡៅ ស៊ីណាត Vs Raroeung Lukchampachai 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​