Bayern ​​​​ផ្ដល់​មេរៀន​ចុក​ឈាម​ឲ្យ​ Dortmund ​​ស្គាល់​បរាជ័យ​លើក​ដំបូង

Bayern ​​​​ផ្ដល់​មេរៀន​ចុក​ឈាម​ឲ្យ​ Dortmund ​​ស្គាល់​បរាជ័យ​លើក​ដំបូង

ក្រុម​​ម្ចាស់​ជើង​ឯក​អាល្លឺម៉ង់​ FC Bayern Munich ​នៅ​តែ​បន្ត​ភាព​ខ្លាំង​របស់​ខ្លួន​ទៀត បន្ទាប់​ពី​បំបាក់​ក្រុម​កំពុង​ឡើង​ជើង​ខ្លាំង​ Borussia Dortmund ​ឲ្យ​ស្គាល់​រសជាតិ​ចាញ់​ជា​លើក​ដំបូង​រដូវ​កាល​នេះ ដោយ​លទ្ធផល​ ៥-១ ក្នុង​ការ​ប្រកួត​ Bundesliga ​សប្ដាហ៍​ទី​៨​យប់​មិញ។

 

Bayern ​​​​ផ្ដល់​មេរៀន​ចុក​ឈាម​ឲ្យ​ Dortmund ​​ស្គាល់​បរាជ័យ​លើក​ដំបូង

 

​​​៥​គ្រាប់​របស់​ Bayern គឺ​រក​បាន​ដោយ​តារា​ល្បីៗ​ដូច​ជា Thomas Muller ​២​គ្រាប់​នាទី​២៦ និង​៣៥​ (ពិន័យ​១១​ម៉ែត្រ), ខ្សែ​ប្រយុទ្ធ​​ឆ្នើម​ Robert Lewandowski ​២​គ្រាប់​នាទី​៤៦ និង​៥៨ និង​ Mario Gotze ​ថែម​១​គ្រាប់​ទៀត​នាទី​៦៦ ខណៈ​ដែល​១​គ្រាប់​របស់​ក្រុម​ភ្ញៀវ​ Dortmund ​គឺ​ខ្សែ​ប្រយុទ្ធ​ Pierre-Emerick Aubameyang ​ជា​អ្នក​រក​បាន នៅ​នាទី​៣៦។

 

លទ្ធផល​នេះ មាន​ន័យ​​ថា​ Bayern ​នៅ​តែ​ជា​ក្រុម​រក្សា​កំណត់ត្រា​ឈ្នះ​គ្រប់​ប្រកួត​ (១០០%) ​តាំង​ពី​បើក​រដូវ​កាល​មក ដោយ​​​៨​ប្រកួត​ ឈ្នះ​ទាំង​៨ មាន​២៤​ពិន្ទុ ឈរ​កំពូល​តារាង ខណៈ​ដែល​ Dortmund លេង​៨​ប្រកួត ឈ្នះ​​៥ ស្មើ​២ និង​ចាញ់​១​ដង (យប់​មិញ) មាន​១៧​ពិន្ទុ ស្ថិត​នៅ​លេខ​២៕

 

Bayern ​​​​ផ្ដល់​មេរៀន​ចុក​ឈាម​ឲ្យ​ Dortmund ​​ស្គាល់​បរាជ័យ​លើក​ដំបូង

 

Bayern ​​​​ផ្ដល់​មេរៀន​ចុក​ឈាម​ឲ្យ​ Dortmund ​​ស្គាល់​បរាជ័យ​លើក​ដំបូង

 

Bayern ​​​​ផ្ដល់​មេរៀន​ចុក​ឈាម​ឲ្យ​ Dortmund ​​ស្គាល់​បរាជ័យ​លើក​ដំបូង

 

Bayern ​​​​ផ្ដល់​មេរៀន​ចុក​ឈាម​ឲ្យ​ Dortmund ​​ស្គាល់​បរាជ័យ​លើក​ដំបូង

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc​