ដុតណាស់! មន្ទីរពេទ្យ ទូរស័ព្ទមកប្រាប់កូន ថាម្តាយស្លាប់ហើយ ៧ម៉ោងក្រោយ ទូរស័ព្ទមកម្តងទៀត ថានៅរស់ទេ

អាមេរិក៖ បុគ្គលិកមន្ទីរពេទ្យ បានទូរស័ព្ទមកកាន់ស្រ្តីម្នាក់ ប្រាប់ថាម្តាយរបស់គាត់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យនោះ បានស្លាប់ហើយ ប៉ុន្តែមួយរយៈក្រោយមក ក៏បានទូរស័ព្ទមកម្តងទៀត ប្រាប់ថាគាត់នៅរស់ទៅវិញ។

ដុតណាស់! មន្ទីរពេទ្យ ទូរស័ព្ទមកប្រាប់កូន ថាម្តាយស្លាប់ហើយ ៧ម៉ោងក្រោយ ទូរស័ព្ទមកម្តងទៀត ថានៅរស់ទេ
មន្ទីរពេទ្យ Dorset County Hospital

មន្ទីរពេទ្យបានទូរស័ព្ទ មកកាន់សាច់ញាតិ្ត របស់អ្នកជំងឺម្នាក់ ថាគាត់បានស្លាប់ហើយ និងអនុញ្ញាត្តិឲ្យពួកគេ ឃើញមុខជាលើកចុងក្រោយ ដើម្បីនិយាយពាក្យលា ទៅកាន់សពរបស់គាត់។ ប៉ុន្តែរយៈពេល ៧ម៉ោងក្រោយមក មន្ទីរពេទ្យនោះ បានទូរស័ព្ទមកសារជាថ្មី សុំទោសសាច់ញាត្តិអ្នកជំងឺម្នាក់នោះ ប្រាប់ថាគាត់នៅរស់ នៅឡើយទេ។

កូនរបស់អ្នកស្រី Phyllis Lilley ឈ្មោះ អ្នកស្រី Liz Page អាយុ ៦១ឆ្នាំ និងស្វាមីឈ្មោះ Gerry អាយុ៧២ឆ្នាំ មានទុក្ខសោកយ៉ាងខ្លាំង។ នៅពេលដែលពួកគាត់ ត្រូវបានគិលានុប្បដ្ឋាសយិកាម្នាក់ បានបង្ហាញសាកសពស្រី្តម្នាក់ ដែលអះអាងថាជាអ្នកស្រី Lilley ហើយបានឲ្យពួកគាត់ និយាយពាក្យលាចុងក្រោយ ទៅកាន់សាកសពនោះ។

អ្នកស្រី Liz Page បាននិយាយថា៖ "វាជារឿងស្តាប់ទៅ គួឲ្យអស់សំណើចណាស់ ដែលយើងមិនបានចំណាំ ថាវាគឺជារាង្គកាយ របស់គាត់។ ខ្ញុំស្ទើរតែមិនជឿរឿងនេះ! ក្រោយមកខ្ញុំខឹង និងរីករាយជាខ្លាំងផងដែរ"។

ខាងមន្ទីរពេទ្យ បានធ្វើការសូមទោស និងបានប្រាប់ថា ម្តាយរបស់អ្នកស្រី គឺនៅមានជីវិតនៅឡើយទេ ដែលគាត់កំពុងសម្រាន្តនៅជិតនោះ ហើយចំពោះការយល់ច្រឡំនេះ គឺដោយសារតែ អ្នកស្លាប់ម្នាក់នោះ និងអ្នកស្រី Lilley គឺមានឈ្មោះដូចគ្នា។

គួរបញ្ជាក់ផងដែរថា អ្នកស្រី Lilley ត្រូវបានបញ្ជូនទៅ ធ្វើការសម្រាកព្យាបាលនៅ មន្ទីរពេទ្យ Dorset County Hospital ក្រុង Dorchester បន្ទាប់ពីគាត់មានជំងឺ ដាច់សសៃឈាមខួរក្បាល ហើយក្រោយមក ក៏កើតមានរឿងយល់ច្រឡំដូច្នេះឯង។ ខាងមន្ទីរពេទ្យ Dorset ក៏បានចេញលិខិតសុំអភ័យទោស និងទទួលស្គាល់ នូវកំហុសរបស់ខ្លួនផងដែរ៕

ដុតណាស់! មន្ទីរពេទ្យ ទូរស័ព្ទមកប្រាប់កូន ថាម្តាយស្លាប់ហើយ ៧ម៉ោងក្រោយ ទូរស័ព្ទមកម្តងទៀត ថានៅរស់ទេ

ប្រភព

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត