អាថ៌កំបាំងនៃ​ការបង្កាត់​ភ្លើងស្នេហ៏​ដែលអ្នកគួរ​តែដឹង​មុនពេល​រៀបការ

អ្នកប្រាកដ​ជាចង់រៀបការ​ជាមួយនឹងមនុស្សស្រី​ក្នុងក្តីសុបិន្ត​របស់​អ្នក និង​មានគម្រោង​ចង់រស់នៅ​ជាមួយគ្នា​អស់មួយ​ជីវិត។ នេះជាអារម្មណ៏​របស់មនុស្ស​ជាច្រើន​មុន​ពេល​រៀបការ ជា​ពិសេសស្ថានភាព​បង្កាត់ភ្លើង​ស្នេហ៏​ជាមួយគ្នា។ តែទោះបីជា​យ៉ាងណា មនុស្សគ្រប់រូប​នឹងមិនបង្ហើបអាថ៌កំបាំង​បង្កាត់ភ្លើង​ស្នេហ៏មុន​ពេលរៀប​ការឡើយ។
 
អាថ៌កំបាំងនៃ​ការបង្កាត់​ភ្លើងស្នេហ៏​ដែលអ្នកគួរ​តែដឹង​មុនពេល​រៀបការ
ខាងក្រោមនេះ​ជាអាថ៌កំបាំង​មួយចំនួន​ដែលអ្នកត្រូវ​ដឹងអំពីការបង្កាត់ភ្លើងស្នេហ៏​មុនពេល​អ្នក​រៀបការ៖
ការបង្កាត់ភ្លើងស្នេហ៏​ដោយការគោរព
អ្នកត្រូវផ្តល់​ការគោរព​ចំពោះគូស្នេហ៏ ចេះផ្តល់​ក្តីស្រឡាញ់ និង​ចេះមើល​ថែគ្នា​នៅ​ក្នុងបន្ទប់។ មិនគួរ​មានរឿង​កើតឡើង​ធ្វើឲ្យ​ឈឺចាប់ និង​មើលងាយ​នាងឡើយ។
ការបង្កាត់ភ្លើងស្នេហ៏​ជារឿង​អាថ៌កំបាំង
អ្នកគួរ​តែដឹងថា ពេលខ្លះ​ការបង្កាត់ភ្លើងស្នេហ៏​អាចជារឿង​មួយ​អាថ៌កំបាំង ជាពិសេស​ប្រសិន​បើ​អ្នកទាំងពីរជាគូស្វាមីភរិយា​ដែលឪពុកម្តាយផ្សំផ្គុំឲ្យ។
ការបង្កាត់ភ្លើងស្នេហ៏​មិនអាច​យក​អ្វីមកជំនួសបានឡើង
អាថ៌កំបាំងនៃការបង្កាត់​ភ្លើងស្នេហ៏​ដ៏សំខាន់មួយ​ដែលអ្នក​គួរតែដឹងមុនពេលរៀប​ការគឺ ការ​រួមភេទមិន​អាចយក​អ្វីផ្សេង​មក​ជំនួនបានឡើយ។
ការបង្កាត់ភ្លើងស្នេហ៏​របស់មនុស្សពីរភេទមាន​ភាពខុស​ប្លែកពីគ្នា
អ្នកទាំងពីរមាន​ភាពខុស​ប្លែកពីគ្នា។ អ្នកទាំងពីរ​គ្មានអារម្មណ៏​ដូចគ្នា​ឡើយ នៅពេលបង្កាត់​ភ្លើងស្នេហ៏ ដូច្នេះគួរយល់​ពីតម្រូវការ និងតណ្ហា​ពីគូស្នេហ៏​របស់​អ្នកគ្រប់​ពេលទាំង​អស់។
ការបង្កាត់ភ្លើងស្នេហ៏​ជាការផ្តល់​ឲ្យ និង​ការ​ទទួលយក
អាថ៌កំបាំង​ការបង្កាត់​ភ្លើងស្នេហ៏​មួយដែល​អ្នកគួរ​ដឹងគឺ ការបង្កាត់​ភ្លើងស្នេហ៏​ចែកជាពីរផ្លូវគឺការផ្តល់ឲ្យ នឹងការទទួលយកមកវិញ។ អ្នកត្រូវការ​ផ្តល់ឲ្យកាន់​តែច្រើន​តាមលទ្ធផល​ដែល​អ្នកអាច​ធ្វើទៅ​បាន វាគួរតែ​មាន​សមតុល្យ​នឹង​គ្នា។
ការបង្កាត់ភ្លើង​ស្នេហ៏ត្រូវ​គ្នានឹងអាយុ
ការបង្កាត់ភ្លើងស្នេហ៏​នឹងប្រសើរ​ឡើង នៅពេលអ្នក​មានអាយុច្រើន​ដូច​នឹង​គូស្នេហ៏​របស់អ្នក។ វាអាច​ឲ្យខ្លួន​អ្នកសាកល្បង​អ្វីដែលថ្មី​រៀងរាល់​ពេល​ដែល​អ្នកបង្កាត់​ភ្លើងស្នេហ៏។
ការបង្កាត់ភ្លើង​ស្នេហ៏មិនមែន​ជាស្តាយ៏​ដូចក្នុង​កុនឡើយ
ត្រូវចង​ចាំថា ការបង្កាត់ភ្លើងស្នេហ៏​នៅក្នុង​ភាពយន្តគ្រាន់​តែជាក្តីសុបិន្ត​តែប៉ុណ្ណោះ។ ត្រូវរស់​នៅក្នុង​ពិភពលោក​ពិត ហើយ​មានក្តីសុខ​នឹងការ​បង្កាត់ភ្លើង​ស្នេហ៏​ជាមួយ​នឹងដៃគូ​របស់​អ្នក៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!