ស្រីមានផ្ទៃពោះ៦-៧ខែ ត្រូវជនមិនស្គាល់មុខ កាប់នឹងពូថៅ ហើយយក សពដុត

កំពង់ស្ពឺ ៖ រហូតមកដល់ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥នេះ សមត្ថកិច្ចនៅតែមិន ទាន់ស្គាល់ អត្តសញ្ញាណសពស្រ្តី រងគ្រោះម្នាក់ ដែលមានផ្ទៃពោះ៦ទៅ៧ខែ ហើយត្រូវជនមិនស្គាល់ មុខកាប់ នឹងពូថៅ រួចដុតសាកសព ស្ថិតនៅលើខ្នង ភ្នំគិរីរម្យ ក្នុងភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សពស្រ្តីរងគ្រោះត្រូវបានមន្រ្តីបរិស្ថានប្រទះឃើញ នៅល្ងាចថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ រួចរាយការណ៏ ជូននគរបាលជំនាញ ចុះទៅពិនិត្យសពនៅព្រឹកថ្ងៃទី៤ ខែតុលា ដើម្បីស្វែករកការពិត នៃអំពើឃាតកម្មដ៏សាហាវមួយនេះ។

មន្រ្តីនគរបាលជំនាញផ្នែកបច្ចេកទេស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី៥ ខែតុលា នេះថា ក្រោយការពិនិត្យសព ស្រ្តីរងគ្រោះដែលមានអាយុជាង២០ឆ្នាំ ស្លៀកខោខ្លីត្រឹមក្បាលជង្គង់ និងអាវយឺតដៃវែង ត្រូវបានឃាតកយកពូថៅកាប់ ចំនួន៤កន្លែង ហើយយកភ្លើងដុតសាកសពទៀតផង ស្ថិតនៅលើខ្នង ភ្នំគិរីរម្យ ដែលជាកន្លែងស្ងាត់។

បើតាមមន្រ្តីនគរបាលរូបនេះ ការសម្លាប់ស្រ្តីរងគ្រោះដែលកំពុងមានផ្ទៃពោះផងនោះ អាចផ្តើមចេញពីរឿងស្នេហាត្រីកោណ អាចថាឃាតក ដែលមានតែម្នាក់ឯង ចង់ឲ្យជនរងគ្រោះយកកូនចេញ កុំឲ្យប្រពន្ធដើមដឹងតែទំនងស្រ្តីរងគ្រោះមិនព្រម ក៏រៀបចំគំរោងការសម្លាប់តែម្តង។

ការសន្និដ្ឋានបែបនេះ ដោយសារតែនៅកន្លែងកើតហេតុ ជនល្មើសមិនបានយកទ្រព្យសម្បត្តិពីស្រ្តីរងគ្រោះនោះទេ ដូចជក្រវិលទាំងគូ ហើយនៅកន្លែងកើតហេតុ សមត្ថកិច្ចបានប្រទះឃើញពូថៅតូចមួយ កន្ទេលមួយ និងសម្ភារ:មួយចំនួនទៀត។

យ៉ាងណាក៏ដោយ តាមរយ:មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល សមត្ថកិច្ច សូមអំពាវនាវដល់សាច់ញាតិ និងក្រុមគ្រួសារ របស់ស្រ្តីរងគ្រោះ ពីព្រោះរហូតមកដល់ពេលនេះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចាប់តាំងពីនាងត្រូវឃាតក សម្លាប់កាលពី៤ទៅ៥ថ្ងៃកន្លងមកហើយនោះ៕

ស្រីមានផ្ទៃពោះ៦-៧ខែ ត្រូវជនមិនស្គាល់មុខ កាប់នឹងពូថៅ ហើយយក សពដុត
ស្រីមានផ្ទៃពោះ៦-៧ខែ ត្រូវជនមិនស្គាល់មុខ កាប់នឹងពូថៅ ហើយយក សពដុត
ស្រីមានផ្ទៃពោះ៦-៧ខែ ត្រូវជនមិនស្គាល់មុខ កាប់នឹងពូថៅ ហើយយក សពដុត
ស្រីមានផ្ទៃពោះ៦-៧ខែ ត្រូវជនមិនស្គាល់មុខ កាប់នឹងពូថៅ ហើយយក សពដុត

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត