៤​ យ៉ាង​ស្នេហ៍​ប្រេះស្រាំ​ ព្រោះ​បណ្ដាញ​សង្គម បើ​មិន​ចង់​បែក​គ្នា​គូ​ស្នេហ៍​គួរ​បញ្ឈប់​​ជា​ប្រញាប់

៤​ យ៉ាង​ស្នេហ៍​ប្រេះស្រាំ​ ព្រោះ​បណ្ដាញ​សង្គម បើ​មិន​ចង់​បែក​គ្នា​គូ​ស្នេហ៍​គួរ​បញ្ឈប់​​ជា​ប្រញាប់

បណ្ដាញ​សង្គម​មាន​ពេល​ខ្លះ​ជួយ​​ឲ្យ​អ្នក​មាន​ស្នេហា តែ​ជួន​កាល​វា​ក៏​អាច​ធ្វើ​ឲ្យ​ស្នេហា​បាក់​បែក​ផង​ដែរ។ ៤​យ៉ាង​ខាង​ក្រោម​នេះ អាច​ធ្វើ​ឲ្យ​គូ​ស្នេហ៍​បែក​បាក់​ដោយ​សារ​ឥទ្ធិពល​របស់​បណ្ដាញ​សង្គម ៖

 

 

៤​ យ៉ាង​ស្នេហ៍​ប្រេះស្រាំ​ ព្រោះ​បណ្ដាញ​សង្គម បើ​មិន​ចង់​បែក​គ្នា​គូ​ស្នេហ៍​គួរ​បញ្ឈប់​​ជា​ប្រញាប់

រូបតំណាង

 

 

ឲ្យ​តែ​មាន​រឿង​ឈ្លោះ​គ្នា ដឹង​តែ post status
 
យុវជន ថាច់​ គឹម​ឡេង អាយុ ​២៣ ឆ្នាំ​ និស្សិត​សិក្សា​ភាសា​អង់គ្លេស​នៃ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប បញ្ចេញ​យោបល់​ថា សម័យ facebook ភាគ​ច្រើន​ឲ្យ​តែ​មាន​រឿង​អី ចូល​ចិត្ត Post Status ។ តែ​ជួន​កាល​ទម្លាប់ Postពេក ក៏​អាច​ធ្វើ​ឲ្យ​ស្នេហា​រង្គោះរង្គើ​បាន​ដែរ។ ពេល​ឈ្លោះ​គ្នា មិន​សប្បាយ​ចិត្ត​ក៏​សរសេរ​ រៀបរាប់​រឿង​អាក្រក់​ៗ​ទាំង​ប៉ុន្មាន​ចេញ​មក​តាម Facebook ពេល​មិត្តភ័ក្ដិ​ឃើញ​​ ក៏​ដឹង​គ្រប់​​រឿង​ទាំង​នោះ។

 
រឿង​រ៉ាវ​ស្នេហា​ជា​រឿង​មនុស្ស​ ២ ​នាក់ គូ​ស្នេហ៍​មិន​គួរ​មាន​បញ្ហា​អ្វី​បញ្ចេញ​ឲ្យ​គេ​បាន​ដឹង​គ្រប់​រឿង គ្រប់​គ្នា​ទាំង​អស់​នោះ​ទេ​ ព្រោះ​ធ្វើ​ឲ្យ​គូស្នេហ៍​ម្ខាង​ទៀត​ធុញ​ទ្រាន់ និង​គិត​ថា​​ជា​មនុស្ស​មិន​ចេះ​លាក់​លៀម និង​គ្មាន​អ្វី​ជា​អាថ៌កំបាំង។

 

 

នៅ​តែ​ទុក​រូប​សង្សារ​ចាស់
 
និស្សិត​ពេទ្យ​ឆ្នាំ​ទី​ ៣ សុគន្ធ ធារ៉ា បាន​ប្រាប់​ថា គូ​ស្នេហ៍​ភាគ​ច្រើន​ពេល​កំពុង​ស្រលាញ់​គ្នា តែង​តែ​ថត​រូប​លេង​ទុក​ជា​អនុស្សាវរីយ៍​រួច​បង្ហោះ​ក្នុង Facebook។ ប៉ុន្តែ​​ពេល​បែក​គ្នា ខ្លះ​បែរ​ជា​​មិន​​លុប​រូប​ថត​ចេញ​​ ព្រោះ​គិត​ថា​ពី​មុន​ធ្លាប់​ជា​មនុស្ស​ស្រលាញ់​គ្នា ដល់​ឈប់​ក៏​ទៅ​លុប​ចោល​រូប​ថត​អស់​រលីង​ដូច​ជា​មនុស្ស​ចិត្ត​ដាច់​ពេក។

 

 

៤​ យ៉ាង​ស្នេហ៍​ប្រេះស្រាំ​ ព្រោះ​បណ្ដាញ​សង្គម បើ​មិន​ចង់​បែក​គ្នា​គូ​ស្នេហ៍​គួរ​បញ្ឈប់​​ជា​ប្រញាប់

 រូបតំណាង

 

បើ​អ្នក​គិត​បែប​នេះ​មិន​ខុស​អី​ ពី​កំពុង​សម្លាប់​ចិត្ត​សង្សារ​ថ្មី​របស់​អ្នក​ទេ។ បើ​ទោះ​អ្នក​ជា​មនុស្ស Open mind តែ​មិន​ប្រាកដ​ថា​សង្សារ​អ្នក​ជា​មនុស្ស​មាន​បេះដូង​ទូលាយ​ព្រម​បើក​ចិត្ត​មើល​រូប​អតីត​ដ៏​ផ្អែម​ល្ហែម​របស់​អ្នក​ជាមួយ​សង្សារ​ចាស់​នោះ​ដែរ។

 

 

មាន Account FB ច្រើន
 
ចរិត​មនុស្ស​ស្រី ចូល​ចិត្ត​សង្ស័យ​ច្រើន​ និង​ ប្រច័ណ្ឌ​ខុស​ទំនង​ក៏​ច្រើន​ដែរ។ នៅ​ពេល​ឃើញ​មនុស្ស​ជា ទី​ស្រលាញ់​ខ្លួន​មាន Account fb ច្រើន​ដល់​ទៅ ២-៣ នាង​ប្រាកដ​ជា​មន្ទិល​ក្នុង​ចិត្ត​មិន​ខាន។ នេះ​បើ​តាម កញ្ញា ទេព បូរមី បុគ្គលិក​នៅ​ស្ថានីយ​វិទ្យុ​មួយ​កន្លែង​បញ្ចេញ​យោបល់។

 

កញ្ញា បន្ត​ថា សង្សារ​​នឹង​គិត​ថា​អ្នក​ប្រហែល​ជា​មនុស្ស​សាវា បើ​មិន​អីចឹង ម៉េច​ក៏​បង្កើត Account fb ច្រើន​ធ្វើ​អី ឬ​មួយ​ទុក​ទាក់​ទង​អ្នក​ផ្សេង?។ ដូច្នេះ​ហើយ បើ​មិន​ចង់​ឲ្យ​ស្នេហា​បែក​បាក់​ព្រោះ​រឿង​នេះ មិន​គួរ​ធ្វើ​អ៊ីចឹង​ឡើយ។ តែ​បើ​មាន​ចេតនា​បង្កើត Account Fb ច្រើន​ព្រោះ​តែ​រឿង​ការងារ​ឬ​រក​ស៊ី គួរ​តែ​ប្រាប់​ឬ​ពន្យល់​នាង​តាម​ត្រង់​ល្អ​ជាង។

 

 

ថត​រូប​​ជាមួយ​មនុស្ស​ភេទ​ផ្ទុយ​យ៉ាង​ជិតស្និទ្ធ​​សិច​ស៊ី​ហើយ​បង្ហោះ​យ៉ាង​ព្រោង​ព្រាត
លោក លី រក្សា អតីត​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ជំនាញ​សង្គមវិទ្យា ប្រាប់​ថា រឿង​មួយ​ទៀត​ដែល​អាច​ធ្វើ​ឲ្យ​ស្នេហា​បែក​គ្នា​ព្រោះ​បណ្ដាញ​សង្គម គឺ​ការ​ថត​រូប​ជាមួយ​មនុស្ស​ភេទ​ផ្ទុយ​ស្និទ្ធ​ខ្លាំង​ពេក។

 

 

៤​ យ៉ាង​ស្នេហ៍​ប្រេះស្រាំ​ ព្រោះ​បណ្ដាញ​សង្គម បើ​មិន​ចង់​បែក​គ្នា​គូ​ស្នេហ៍​គួរ​បញ្ឈប់​​ជា​ប្រញាប់
រូបតំណាង

 

គ្មាន​សង្សារ​ឯណា​ទ្រាំ​មើល​មនុស្ស​ខ្លួន​ស្រលាញ់​ទៅ​ថត​រូប​កៀក​កិត​ជាមួយ​អ្នក​ផ្សេង យ៉ាង​ស្និទ្ធស្នាល​សិច​ស៊ី​នោះ​ទេ ព្រោះ​មិន​សម​ទំនង​និង​មិន​សមរម្យ​ទៀត​ផង​។ មាន​ពេល​ខ្លះ គេ​គិត​ថា​ជា​រឿង​សាមញ្ញ តែ​ជួន​កាល​សង្សារ​មិន​អាច​ធ្វើ​ចិត្ត​ទទួល​យក​បាន​នោះ​ទេ ។

 
ដូច្នេះ​ហើយ គួរ​ធ្វើ​អ្វី​ឲ្យ​មាន​ដែន​កំណត់ ដោយ​សារ​បណ្ដាញ​សង្គម​មាន​មនុស្ស​លេង​ច្រើន ម្ល៉ោះ​ហើយ​បើ​អ្នក​ចង់​បង្ហោះ គួរ​តែ​គិត​ពី​ចិត្ត​មនុស្ស​ជា​ទី​ស្រលាញ់​អ្នក ព្រោះ​បណ្ដាញ​សង្គម​ជា​អាវុធ​មុខ​២ តែ​កាល​ណា​អ្នក​ប្រើ​មិន​ស្រួល​ទេ ​ច្បាស់​ជា​សប្បាយ​ក្លាយ​ជា​ទុក្ខ​មិន​ខាន។

 
 
សម្រាប់​មិត្ត​យុវវ័យ យល់​យ៉ាង​ណា?

 

 

សូមអាន៖  ពេល​​មិត្តស្រី​​​​ពិបាក​ចិត្ត​ សាក​​ធ្វើ​​រឿង៨​យ៉ាង​​នេះ អាច​ជួយ​នាង​ញញឹម​វិញ​បាន

 

 

អត្ថបទ៖ លឹម សុ​នា