Mark Zuckerberg បាក់​មុខ​ដោយ​សារ​តែ​ប្រធានាធិបតី​ចិន​ច្រាន​ចោល​សំណើ​របស់​ខ្លួន

Mark Zuckerberg បាក់​មុខ​ដោយ​សារ​តែ​ប្រធានាធិបតី​ចិន​ច្រាន​ចោល​សំណើ​របស់​ខ្លួន

លោក​ Mark Zuckerberg មាន​គោល​បំណង​​​សាង​ទំនាក់​ទំនង​ល្អ​ជា​មួយ​ប្រធានាធិបតី​ចិន​ លោក​ Xi Jinping ប៉ុន្តែ​បែរ​ជា​ទទួល​បាន​លទ្ធផល​មិន​គាប់​ចិត្ត​​ទៅ​វិញ។

 

Mark Zuckerberg បាក់​មុខ​ដោយ​សារ​តែ​ប្រធានាធិបតី​ចិន​ច្រាន​ចោល​សំណើ​របស់​ខ្លួន

 

បើ​យោង​តាម​វិបសាយ​ PageSix បាន​ឲ្យ​ដឹង​ថា​​ ក្នុង​ជំនួប​មួយ​ដែល​រៀប​ចំ​ឡើង​ដោយ​​​​ប្រធានាធិបតី​អាមេរិក​ លោក​ Mark Zuckerberg បាន​និយាយ​ទៅ​កាន់​មេដឹកនាំ​ប្រទេស​ចិន​ទាក់​ទង​នឹង​កូន​ដែល​មិន​ទាន់​គ្រប់​ខែ​របស់​ខ្លួន។ ស្ថាបនិក​ Facebook រូប​នេះ​​បាន​សួរ​ទៅ​កាន់​លោក​ Xi Jinping ថា​តើ​លោក​អាច​ផ្ដល់​ឈ្មោះ​ជា​ភាសា​ចិន​មួយ​ដល់​កូន​របស់​ខ្លួន​បាន​ដែរ​ឬ​យ៉ាង​ណា។

 

Mark Zuckerberg បាក់​មុខ​ដោយ​សារ​តែ​ប្រធានាធិបតី​ចិន​ច្រាន​ចោល​សំណើ​របស់​ខ្លួន

 

វិបសាយ​ PageSix បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​លោក​ Xi Jinping បាន​ជំទាស់​នឹង​ការ​ស្នើ​សុំ​នេះ​ ដោយ​ពាក្យ​ថា​ទេ​ ចំណែក​ឯ​ប្រភព​​ផ្សេង​ទៀត​បាន​ពន្យល់​ថា​ ដោយ​សារ​នេះ​គឺ​ជា​ទំនួល​ខុស​ត្រូវ​ធំ​មួយ​សម្រាប់​លោក​ប្រធានាធិបតី​ចិន​រូប​នេះ​ទើប​បាន​ជា​លោក​ជំទាស់។

 

លោក​ Mark Zuckerberg ធ្លាប់​បាន​បង្ហាញ​ការ​គោរព​របស់​ខ្លួន​ដល់​ប្រធានាធិបតី​ចិន ​ដោយ​បាន​និយាយ​​​ភាសា​ចិន​ទៅ​កាន់​លោក តែ​ទោះ​ជា​យ៉ាងណា​ការ​គោរព​នេះ​មិន​អាច​បន្ទន់​ចិត្ត​របស់​លោក​ Xi Jinping បាន​ឡើយ៕

​​​​
ចុច​អាន៖ ទូរសព្ទ​បត់​នៅ​តែ​ពេញ​និយម​សម្រាប់​បុគ្គល​ល្បីៗ​ទាំង​នេះ

 
ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Independent