ឃាត់ខ្លួន​បុរស​ម្នាក់ ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​

​កណ្តាល: កម្លាំង​សមត្ថកិច្ច​នគរបាល ស្រុក​ស្រុក​ពញាឮ បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ក្នុងករណី​ហិង្សា ដោយ​ចេតនា បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់ រងរបួស កាលពី​វេលា​ម៉ោង ប្រមាណ ៣ រសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥  នៅ​ភូមិ​ដំណាក់​ព្រីង ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្ដាល​។​

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ ចេង មេត្តា ភេទ​ស្រី អាយុ​១៦​ឆ្នាំ ។ ចំណែក​ជនដៃដល់ ឈ្មោះ ឃុ​ត សុផាន់ ហៅ វិត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ទីលំនៅ​សព្វថ្ងៃ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ ជាមួយគ្នា​។​

​សមត្ថកិច្ច បាន​បន្តថា នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ដឹកគោ យកទៅ​មើល​នៅ​ខាងកើត​ផ្ទះ លុះដល់​ម៉ោង​កើតហេតុ ខាងលើ បាន​ជួប​ជនសង្ស័យ (​ជនដៃដល់​)​។ ជនសង្ស័យ ក៏បាន​និយាយប្រាប់ ទៅ​ជនរងគ្រោះ​ថា អូន​ឯង​ដឹកគោ កុំ​ឲ្យ​ស៊ី​ស្រូវ​គេ ប្រយ័ត្ន​គេ​ជេរ​ឪពុកម្ដាយ ក្នុង​ខណៈនោះ ជនរងគ្រោះ បាន​និយាយ​តប ទៅ​ជន​សង្ស័យថា មកពី​បង​ឯង អត់​ទៅយក​ឪពុក​ខ្ញុំ ទើប​ប​ឪពុក​ខ្ញុំ​ស្លាប់​។ ពេលនោះ ជនសង្ស័យ និង​ជនរងគ្រោះ ក៏​ទាស់​ពាក្យសំដី​គ្នា​ទៅវិញទៅមក​។ ក្នុងឱកាស​នោះ ជនសង្ស័យ បាន​យក​ដំបង​ឈើមូល មួយ​កំណាត់​តូច ប្រភេទ​ដើម​អាកាស្សា វាយ​លើ​ជនរងគ្រោះ ត្រូវចំ​កញ្ចឹងក បណ្ដាល​ឲ្យ​រងរបួស ហើម​ផ្នែក​ក​ខាង​ក្រោយ ក្រោម​ជើងសក់​។

​ក្រោយពី​មាន​ករណី​កើតឡើង​ភ្លាម កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​អន្តរាគមន៍ និង​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូន​មកកាន់​អធិការដ្ឋាន នគរបាល​ស្រុក ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ចាត់​តាម​នីតិវិធី​៕V​/S

ឃាត់ខ្លួន​បុរស​ម្នាក់ ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​

ឃាត់ខ្លួន​បុរស​ម្នាក់ ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​

ឃាត់ខ្លួន​បុរស​ម្នាក់ ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់ បណ្តាល​ឲ្យ​រងរបួស​