​ចាប់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ និង​ថ្នាំ ១០០,៨ ក្រាម និង WY ៣​គ្រាប់​

ខេត្តស្ទឹងត្រែង: ជនសង្ស័យ​ជា​ជាតិ​ឡាវ​ម្នាក់ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ចាប់ខ្លួន និង​ដកហូត​វត្ថុតាង ថ្នាំញៀន​ម្សៅ​មេ​តំ​ហ្វេ​តា​មីន Ice ១០០,៨ ក្រាម និង WY ៣​គ្រាប់ ទូរស័ព្ទដៃ​ចាស់ ២​គ្រឿង​។​

​ប្រតិ​ប​ត្ត​ការ​នេះ បានធ្វើ​ឡើង នៅ​រសៀល ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​សំអាង ឃុំ​សំអាង ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង​។​

​មន្ត្រី​អាវុធហត្ថ ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន ឈ្មោះ ខា​ភូ​វង់ ហូ​វ​សីហា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជនជាតិ​ឡាវ មុខរប​កម្មករសំណង់ ផ្ទះ​នៅ​ភូមិ​ណង​សុង ស្រុក​ខាំ​ភឿ​ក ខេត្ត​បូរី​ខាំ​សៃ ប្រទេស​ឡាវ​។​

​ក្រោយពី​ឃាត់ខ្លួន ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​កម្លាំង​អាវុធហត្ថ បញ្ជូន​ទៅកាន់​ទីបញ្ជាកា​រដ្ឋា​ន រាជ​អាវុធហត្ថ​ខេត្ត​ភ្លាម ៗ ដើម្បី​ចាត់ការ​បន្ត តាម​នីតិវិធី​ច្បាប់​៕V/S

​ចាប់ខ្លួន​ជនជាតិ​ឡាវ​ម្នាក់ និង​ថ្នាំ ១០០,៨ ក្រាម និង WY ៣​គ្រាប់​