បង្គាចំហុយស្រោចទឹកខ្ទឹម

បង្គា​ គឺជា​អាហារមួយប្រភេទដែលមាន​រស់ជាតិ​ឆ្ងាញ់ ហើយ​វាត្រូវបានគេយកធ្វើជាអាហារបាន​ច្រើន​មុខផងដែរ។ ប៉ុន្តែថ្ងៃនេះ មង្គលការ នឹងធ្វើាការបង្ហាញពីវិធីធ្វើ បង្គាចំហុយ​ស្រោយ​ទឹកខ្ទឹម ឲ្យ​ប្រិយមិត្តបាន​ស្គាល់ម្តង។ ដូច្នេះ​សូម​មើលការបង្ហាញ​ដូចខាងក្រោម៖
 
បង្គាចំហុយស្រោចទឹកខ្ទឹម
+ គ្រឿងផ្សំ
- បង្គា ៥០០ក្រាម
- អំបិល ១ស្លាបព្រាកាហ្វេ
- ម្រេច កន្លះស្លាបព្រាកាហ្វេ
- ខ្ទឹមស ២ដុំ ចិញ្ច្រាំ
- ទឹកស៊ីអ៊ីវ កន្លះស្លាបព្រាបាយ
- ប្រេងខ្យង ១ស្លាបព្រាបាយ
- ស្លឹកខ្ទឹមហាន់ ២ស្លាបព្រាបាយ
- ប្រេងល្ង ១ស្លាបព្រាកាហ្វេ
- ប្រេងឆា ២ស្លាបព្រាបាយ
+ វិធីធ្វើ
១. ដំបូងយក​បង្គាមក​ប្រឡាក់ជាមួយ​អំបិល និងម្រេច។
២. ពេលប្រឡាក់រួចហើយ​យក​មក​ដាក់​ចំហុយ​ឲ្យ​ឆ្អិន ប្រហែលជា ៥នាទី។
៣. យក​ប្រេងឆា​ដាក់​ចូល​ក្នុង​ខ្ទះ​ទុក​ឲ្យ​ក្តៅដាក់​ខ្ទឹម​ស​ចូល​ឆា​​ឲ្យ​ឈ្ងុយ​ដាក់​ទឹកស៊ីអ៊ីវ និង​ប្រេងខ្យងរួច​ឆា​ចូល​គ្នា​។
៤. បន្ថែម​ទឹក​បន្តិច​​ទុក​ឲ្យ​ពុះ​​ដួស​វា​ស្រោច​ពីលើ​បង្គាចំហុយ​រោយ​ស្លឹក​ខ្ទឹម​ និង​ដាក់​ប្រេង​ល្ងពីលើជាការ​ស្រេច៕
ដោយ៖ សុខឡៃ

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 12 895 059 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បង្គាចំហុយស្រោចទឹកខ្ទឹម