មនុស្សស្លាប់ក្នុងល្បាប់ភក់ នៅហ្គោតេម៉ាឡា កើនឡើងដល់ ១០៧នាក់

ហ្គាតេម៉ាឡា៖ ដោយសារតែល្បាប់ភក់ហូរច្រោះយ៉ាងខ្លាំង បណ្តាលឲ្យពលរដ្ឋហ្គាតេម៉ាឡា ចំនួន ១០៧នាក់ បាត់បង់ជីវិត និង ៥០០នាក់ទៀតបាត់ខ្លួន នៅភាគខាងត្បូង ប្រទេស ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃចន្ទ ទី០៥ ខែតុលា ឆ្នាំ២០១៥ តាមការអះអាង ពីក្រុម ជួយសង្គ្រោះបន្ទាន់ នៅក្នុងប្រទេសហ្គាតេម៉ាឡា បានរាយការណ៍ឲ្យដឹងទៀតថា ល្បាប់ភក់បានហូរច្រោះយ៉ាងខ្លាំង បណ្តាលឲ្យមនុស្សចំនួន ១០៧នាក់បាត់បង់ជីវិត និង ជាង ៥០០នាក់ផ្សេង ទៀតបន្តបាត់ខ្លួននៅឡើយ ។

កាសែតក្នុងស្រុកមួយឈ្មោះថា Prensa Libreបានឲ្យដឹងថា ករណីល្បាប់ភក់ហូរច្រោះខ្លាំង បានកើត ឡើងបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងក្រុង El Cambray II ដែលស្ថិត នៅជិតក្រុង Santa Catarina Pinula ចម្ងាយប្រមាណ១៥គីឡូម៉ែត្រពីក្រុងរបស់ ហ្គាតេម៉ាឡា ដោយក្រុមអ្នក ជួយសង្គ្រោះកំពុងជីកកាយរកមើលមនុស្សដែលកំពុងបាត់ខ្លួន ។

កាសែតខាងលើបានបង្ហោះព័ត៌មាននៅលើគេហទំព័ររបស់ខ្លួនថា "ក្នុងអំឡុងពេល១៨ម៉ោង បន្ទាប់ ពីល្បាប់ភក់បានហូរច្រោះខ្លាំងនោះ មានផ្ទះសម្បែងប្រមាណ១២៥ខ្នង ត្រូវបានគ្រប ដណ្តប់ និងពលរដ្ឋ ប្រមាណជាង ៥០០នាក់បានបាត់ខ្លួន ហើយរហូតមកដល់ថ្ងៃ អាទិត្យ ក្រុមអ្នកជួយ សង្រ្គោះកំពុងតែស្វែងរកជនរងគ្រោះ ទាំងនោះ" ។

យុវជនម្នាក់ឈ្មោះ Qainy Bonilla ដែលមានអាយុ១៨ឆ្នាំបានសម្តែងនូវក្តីសង្ឃឹមថា ប្រទេស របស់គាត់ នៅតែអាចជាម្ចាស់ផ្ទះនៃការរៀប ចំកម្មវិធីអូឡាំពិក ឆ្នាំ២០១៦ផងដែរ បើទោះបីជាប្រទេសអាម៉េរិកឡាទីនមួយនេះ ស្ថិតក្នុងគ្រោះអាសន្ន ធម្មជាតិក៏ដោយ ៕

មនុស្សស្លាប់ក្នុងល្បាប់ភក់ នៅហ្គោតេម៉ាឡា កើនឡើងដល់ ១០៧នាក់