កំណើនការនាំចូល បង្ខំមីយ៉ាន់ម៉ា ឲ្យបង្កើតច្បាប់ការពារ ឧស្សាហកម្មក្នុងស្រុក

រ៉ង់ហ្គូន ៖ កំណើនការនាំចូល ប្រចាំឆ្នាំរបស់មីយ៉ាន់ម៉ា បាននិងកំពុងបង្ខំឲ្យប្រទេសនេះ ស្វែងរក ដំណោះ ស្រាយផ្លូវច្បាប់ ដើម្បីការពារផល ប្រយោជន៍ របស់ក្រុមហ៊ុនក្នុងស្រុក ដែល ពាណិជ្ជកម្ម ទាំងនោះបាន ទ្រទ្រង់សេដ្ឋកិច្ចរបស់ខ្លួន រយៈពេលប៉ុន្មានឆ្នាំមកនេះ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៥ នេះដោយលើក ឡើងនូវសម្ដី របស់ក្រុមអ្នក ជំនាញ ផ្នែកពាណិជ្ជកម្ម បន្ដទៀតថា ច្បាប់ស្តីពីកិច្ចការពារនេះ ត្រូវបានគេរំពឹងថា នឹងត្រូវប្រកាសជាធរមាន ដើម្បីនឹងឲ្យប្រើ ប្រាស់ជាផ្លូវការ ដោយ រដ្ឋាភិបាលបច្ចុប្បន្ន ក្រោយមានការអនុម័ត របស់រដ្ឋសភារួចនោះ។

អ្នកធ្វើអាជីវកម្មក្នុងស្រុក ត្រូវបានប្រឈមនឹងការប៉ះពាល់ទៅនឹងការប្រកួតប្រជែង ដែលកំពុង កើនឡើង នៅពេលដែលសហគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) បានធ្វើការព្រមាន នាពេល ថ្មីៗនេះ ក្នុងកំឡុងពេលចាប់ ផ្តើមចរចាពាណិជ្ជកម្ម។

គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានប្រែក្លាយជាអ្នកប្រកាន់យករបបនយោបាយ បែប លទ្ធិប្រជាធិបតេយ្យ កាលពីឆ្នាំ ២០១០ ហើយចាប់តាំងពីពេលនោះមក អ្នកវិនិយោគ ក្រុម ជំនួយបរទេស និង ភ្ញៀវទេសចរណ៍បរទេសជាច្រើន បានហូរចូលប្រទេសអាស៊ានមួយនេះ ដូចទឹកបាក់ទំនប់ ដែលជាហេតុនាំឲ្យមីយ៉ាន់ម៉ា ព្យាយាមពង្រឹងនូវវិស័យជាច្រើន ដើម្បីរក្សា នូវស្ថិរភាពសង្គម និង សេដ្ឋកិច្ច៕

កំណើនការនាំចូល បង្ខំមីយ៉ាន់ម៉ា ឲ្យបង្កើតច្បាប់ការពារ ឧស្សាហកម្មក្នុងស្រុក