ឃាត់ខ្លួនជនជាតិ ឡាវម្នាក់ ពីបទជួញដូរគ្រឿងញៀន មួយចំនួនធំនៅស្រុកថាឡាបរិវ៉ាត់

ស្ទឹងត្រែង ៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងនៅរសៀលថ្ងៃទី៤ ខែតុលា បានធ្វើការបង្ក្រាបករណី ជួញដូរគ្រឿង ញៀនមួយ ត្រង់ចំណុចភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង .។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ខាភូវង់ ហូវសីហា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិឡាវ មុខរបរកម្មករ សំណង់ ផ្ទះនៅភូមិណងសុង ស្រុកខាំភឿក ខេត្តបូរីខាំសៃ ប្រទេសឡាវ ដោយដកហូតវត្ថុតាង ថ្នាំញៀនម្សៅមេតំហ្វេតាមីន Ice ១០០.៨ក្រាម និងWY ៣គ្រាប់ ទូរស័ព្ទដៃចាស់២គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

ឃាត់ខ្លួនជនជាតិ ឡាវម្នាក់ ពីបទជួញដូរគ្រឿងញៀន មួយចំនួនធំនៅស្រុកថាឡាបរិវ៉ាត់

ឃាត់ខ្លួនជនជាតិ ឡាវម្នាក់ ពីបទជួញដូរគ្រឿងញៀន មួយចំនួនធំនៅស្រុកថាឡាបរិវ៉ាត់