លោក សុខ លូ ចូលរួមកាន់បិណ្ឌនៅវត្ត បុទូមសាគរ ហៅវត្តស្រែវាលខាងកើត

កំពង់ធំ ៖ លោក សុខ លូ អភិបាលរង ខេត្តកំពង់ធំព្រមទាំងសហការីបាន រៀបចំពិធី កាន់បិណ្ឌវេណទី០៦ កាលពីរសៀល ថ្ងៃទី០៣ខែតុលា ឆ្នាំ២០១៥ នៅវត្តបុទុមសាគរ ហៅវត្តស្រែវាលខាងកើត ស្ថិតនៅក្នុងភូមិ ស្រែវាលខាងកើត ឃុំដង់កំបិត ស្រុកសណ្ដាន ខេត្តកំពង់ធំ ។

លោកសុខ លូ បានឲ្យដឹងថា វត្ត បុទូមសាគរ ហៅវត្តស្រែវាលខាងកើត គឺវត្តដែលនៅទីជនបទស្រុកស្រែចំការ ចុងកាតមាត់ញក ពុំសូវមានពុទ្ធបរស័ទជិតឆ្ងាយ បានទៅដល់នោះទេ ហើយវត្តកំពុងតែខ្វះខាត ថវិការ សំរាប់ កសាងវត្តជាបន្ដ តែដោយទឹកចិត្តជ្រះថ្លាមានជំនឿរលើព្រះពុទ្ធសាសនា ។

 ក្នុងពិធីកាន់បិណ្ឌនេះ លោកសុខ លូ ព្រមទាំងសហការីបានរៀបចំប្រគេន ទេយ្យាទានផ្សេងៗ ដល់ព្រះសង្ឃ និងបានប្រគេនបច្ច័យ ចំនួន ១៥៤៥០០០រៀល  សំរាប់ចាត់ចែងកសាងសមិទ្ធិផលនានាបន្ថែម ជាប្រយោជន៍របស់ទីវត្តអារ៉ាម និងការគោរពប្រតិបត្តិតាមពុទ្ធសាសនារហូតតទៅ និងជាទ្រព្យសំរាប់តំកល់ទុកនៅក្នុងវិស័យ ព្រះពុទ្ធសាសនាផងដែរ។ 

លោក  សុខ លូ បានមានប្រសាសន៍ថាការរៀបចំពិធីកាន់បិណ្ឌនេះ ប្រកបដោយទឹកចិត្តរីករាយជ្រះថ្លា ក្នុងវិស័យព្រះពុទ្ធសាសនា ដែលបងប្អូនបានប្រកាន់ខ្ចាប់ខ្ចួនគោរពប្រណិប័ត្តន៍ តរៀងរហូតមក ដែលប្រព្រឹត្តនូវគុណូបការះ ចំពោះបុព្វការីជន ទាំងឡាយ ដែលធ្វើនូវ អំពើល្អ សេចក្ដីស្ងប់ សេចក្ដីសុខចំរើនក្នុងជីវភាពរស់គ្រប់ក្រុមគ្រួសារ និងបានមូលមតិគ្នាជា ឯកច្ឆ័នក្នុងជួរថ្នាក់ដឹកនាំស្រុកសណ្ដាន និងក្រុមប្រឹក្សាឃុំដងកាំបិត រៀបចំកាន់បិណ្ឌតាមទំនាមទំលាប់ព្រះពុទ្ធសាសនាខ្មែរយើង  ដែលដូនតាបន្សល់ទុកមកជាយូរយារណាស់មកហើយដើម្បីឧទិសកុសល ផលបុណ្យទាំងនេះ  ជូនដល់មាតាបិតា ជីដូន ជីតាដែលបានចែកឋានទៅកាន់បរះ លោកខាងមុខ អោយទទួលបាននូវផលបុណ្យទាំងនេះនិងឧទសកុសលជូនដល់សាច់ញាតិបងប្អូន ដែលចែក ឋានទៅគ្មានទីពឹង ហើយធ្លាក់ទៅជាប្រែត នរក អវច្ច័យបានទទួល ផលបុណ្យនេះសំរាប់ស្រោចស្រង់អោយផុត ពីបាបកម្មទាំងឡាយ និងម្យ៉ាង ដើម្បីតំកល់កុសលផលបុណ្យនេះទុកក្នុងព្រះពុទ្ធ សាសនាសំរាប់ជាតិមុខ ទៀត៕

លោក សុខ លូ ចូលរួមកាន់បិណ្ឌនៅវត្ត បុទូមសាគរ ហៅវត្តស្រែវាលខាងកើត

លោក សុខ លូ ចូលរួមកាន់បិណ្ឌនៅវត្ត បុទូមសាគរ ហៅវត្តស្រែវាលខាងកើត