នគរបាលគ្រឿងញៀនក្រសួង និងនគរបាល ខេត្តកំពង់ឆ្នាំង បង្ក្រាបថ្នាំញៀនជិត១គីឡូក្រាម និងចាប់ឃាត់ខ្លួន អ្នកជួញដូរ ៣នាក់

កំពង់ឆ្នាំង ៖ កម្លាំងនគរបាល ប្រឆាំងគ្រឿងញៀនក្រសួង សហការកម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីរសៀលថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៥ ស្ថិតនៅក្នុង ភូមិអង្គ ឃុំពពេល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានឃាត់ជនសង្ស័យ ប្រុសស្រី៣នាក់ រួមនិងរថយន្តមួយគ្រឿង ដកហូត ថ្នាំញៀនW5 ចំនួន៥០កញ្ចប់មានចំនួន ១០.១០០គ្រាប់ ស្មើនឹង០,៩២៣គីឡូក្រាម ។

នគរបាលការិយាល័យកណ្តាល ប្រឆាំងបទល្មើស បានឲ្យដឹងថា ករណីបង្ក្រាបគ្រឿងញៀននេះ ដឹកនាំដោយ លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត  លោកវរសេនីយឯកពៅ សំអេង នាយករង មន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការ សហការជាមួយនគរបាលប្រ ឆាំងគ្រឿងញៀនខេត្ត និងនគរបាល ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យ៣នាក់ ដែលចាប់ខ្លួនបានមាន ១.ឈ្មោះ សំ សារឿន  អាយុ៥៦ឆ្នាំ ភេទប្រុស ជាអ្នកបើកបររថយន្តទូរីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2- 1371 រស់នៅក្នុង សង្កាត់ទួលសង្កែ  ខណ្ឌឬស្សីកែវ ក្រុងភ្នំពេញ   ២.ឈ្មោះ យ័ន  មុំ  អាយុ៣៦ឆ្នាំ ( ជាប្រពន្ធឈ្មោះ សំ សារឿន ) និង៣.ឈ្មោះមី  រ៉ែម  អាយុ៤៥ឆ្នាំ ភេទប្រុស រស់នៅក្នុងភូមិកណ្តាល ឃុំពានរោង ស្រុកស្វាយអណ្ទរ ខេត្តព្រៃវែង ។

សមត្ថកិច្ចបានឲ្យដឹងថា   ក្រោយឃាត់ខ្លួនដកហូតវត្ថុតាង រួមមាន រថយន្តទូរីស១គ្រឿង  ថ្នាំញៀន១កញ្ចប់ធំ ( មាន៥សុង ) ស្មើនិង៥០កញ្ចប់តូច ( ក្នុង១កញ្ចប់តូចៗ មាន១០២គ្រាប់ ) សរុបរួមមានចំនួន ១០.១០០គ្រាប់  និងមានទម្ងន់ ០,៩២៣គីឡូក្រាម ទូរសព្ទ័ដៃ៤គ្រឿង កាបូបដាក់លុយ២និងលុយមួយចំនួនទៀត។

នគរបាល ការិយាល័យកណ្តាលប្រ ឆាំងបទល្មើស បានឲ្យដឹងទៀតថា មុខសញ្ញាជនល្មើសនេះ តាមចម្លើយ របស់គេគឺជាអ្នកទទួលថ្នាំញៀនពីមេធំនៅក្នុងក្រុងភ្នំពេញ  ដឹកបញ្ជូនមកចែកចាយអោយម៉ួយ នៅក្នុងខេត្ត កំពង់ឆ្នាំង និងខេត្តពោធិសាត់  ដែលករណីនេះត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ  បានតាមដានពេញ១ថ្ងៃ១យប់រួចមកហើយ  ទើបសហការគ្នាចាប់រថយន្ត វត្ថុតាង និងជនល្មើសបាននៅ ក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង តែម្តង ៕

នគរបាលគ្រឿងញៀនក្រសួង និងនគរបាល ខេត្តកំពង់ឆ្នាំង បង្ក្រាបថ្នាំញៀនជិត១គីឡូក្រាម និងចាប់ឃាត់ខ្លួន អ្នកជួញដូរ ៣នាក់

នគរបាលគ្រឿងញៀនក្រសួង និងនគរបាល ខេត្តកំពង់ឆ្នាំង បង្ក្រាបថ្នាំញៀនជិត១គីឡូក្រាម និងចាប់ឃាត់ខ្លួន អ្នកជួញដូរ ៣នាក់