ឃាត់ខ្លួនមុខសញ្ញា​ចែកចាយ​គ្រឿងញៀន និង​កាច់ក​ម៉ូតូ​៨​នាក់ នៅខណ្ឌពោធិសែនជ័យ​

​រាជធានី​ភ្នំពេញ​៖​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន និង​កាច់ក​ម៉ូតូ​ចំនួន​៨​នាក់ ស្រី​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ​សែន​ជ័យ​សហការ​ជាមួយ​កម្លាំង អាវុធហត្ថ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន រាជធានី​ភ្នំពេញ​ឃាត់ខ្លួន​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​រសៀល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ស្ថិត​ចំណុច ក្រុម​៤​ភូមិ​ព្រៃ​ព្រីង​ត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​មេបញ្ជាការ​អាវុធហត្ថ ខណ្ឌ​ពោធិ​សែន​ជ័យ លោក ជឹម រិទ្ធី បាន​បញ្ជាក់ថា ក្រៅពី​ការចាប់ខ្លួន​ជនសង្ស័យ​ទាំងនេះ កម្លាំង​របស់លោក ដែល​ក្រោម​ការបញ្ជា របស់​មេបញ្ជាការ​អាវុធ​ហត្ថ​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល ពី​តំណាង​អយ្យការ​នោះ បានធ្វើ​ការដកហូត ម៉ូតូ​ចំនួន​២​គ្រឿង MSX01 ស្លាក​លេខ​ភ្នំពេញ 1DH-2705 និង​ម៉ាក NEX 01 ស្លាក​លេខ​នគ​បាល​1-1819 ម្សៅ​ក្រាម​សរ​៤​កញ្ចប់​តូច ស្លាក​លេខ​ម៉ូតូ​កំពង់ស្ពឺ​1E-0795 ដែក​កាច់ក​ម៉ូតូ​១ ដាវ​៣​កាំបិត​១ ទូរស័ព្ទដៃ​៥​គ្រឿង និង​ថង់​ច្រកថ្នាំ និង​ប្រដាប់​សំរាប​ជក់​គ្រឿងញៀន​មួយចំនួន​ផងដែរ​។​

​លោក​បញ្ជាការ​អាវុធហត្ថ​រូបនេះ​ជនសង្ស័យ​ទី​១- សំ ភឿ​ក អាយុ​៤០​ឆ្នាំ​, ២-​សាន់ ឌិ​ត អាយុ​៣១​ឆ្នាំ​,៣-​សឿន តុលា អាយុ​២៤​ឆ្នាំ​,៤-​ភឹម សុភា​រិ​ន អាយុ​៣៣​ឆ្នាំ​,៥-​ច្រេស ចិន្តា អាយុ ២០​ឆ្នាំ​, ៦-​អោក បូរី អាយុ​២០​ឆ្នាំ​, ៧-​ទឹង ស​ម្ភ​ស្ស ស្រី អាយុ ២០​ឆ្នាំ និង​ទី​៨-​ឡែ​ន ប៊ុន ភក្ត្រ អាយុ​២០​ឆ្នាំ​។​

 បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៨​នាក់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​ស្រាវជ្រាវ និង​យុត្ត​ធម៌​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​នីតិវិធី​បន្ត​៕