​ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ​ឲ្យ​បញ្ឈប់​ការបណ្តេញចេញ​ដោយ​មិន​ផ្តល់​សំណង​សមរម្យ

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ប្រជាពលរដ្ឋ​ប្រមាណ​១​ពាន់​នាក់ រួមមាន​អ្នករងគ្រោះ​ដោយសារ​ដីធ្លី ព្រះសង្ឃ តំណាង​អង្គការ​សង្គម​ស៊ីវិល សហជីព និង​សមាគម​បាន​ប្រមូល​ផ្តុំគ្នា​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅដ្ឋាន​អន្តរជាតិ​នៅក្បែរ​ស្ថានទូត​រុស្ស៊ី​ដោយ​ទាមទារ និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​រឹបអូស​យក​ដី​មិន​ផ្តល់​សំណង​សមរម្យ​។  

​    ​តាម​គម្រោង​ពួកគេ​នឹង​ដង្ហែ​ក្បួន​ទៅកាន់​រដ្ឋសភាជាតិ ក្រសួងមហាផ្ទៃ ក្រសួង​ដែនដី​និង​នគររូបនីយកម្ម​និង​សំណង់​និង​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ដាក់​ញត្តិ​ទៅ ស្ថាប័ន​ទាំងនោះ​។ 

​    ​យ៉ាងណាក៏ដោយគេ​សង្កេតឃើញ​មាន​កម្លាំង​សមត្ថកិច្ច​កំពុង​ឈរជើង​នៅតាម​ផ្លូវ​សំខាន់ៗ​និង ស្ថាប័ន​មួយចំនួន ដែល​អ្នក​តវ៉ា​គ្រោង​យក​ញត្តិ​ទៅ​ដាក់​នោះ​៕ 

​ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ​ឲ្យ​បញ្ឈប់​ការបណ្តេញចេញ​ដោយ​មិន​ផ្តល់​សំណង​សមរម្យ
​ប្រជាពលរដ្ឋ​តវ៉ា​ទាមទារ​ឲ្យ​បញ្ឈប់​ការបណ្តេញចេញ​ដោយ​មិន​ផ្តល់​សំណង​សមរម្យ