គ្រូបង្រៀន​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​ព្រឹក​នេះ

រាជធានី​ភ្នំពេញ៖​នៅ​ព្រឹក​នេះ​ក្រុម​គ្រូបង្រៀន​របស់​សមាគម​គ្រូបង្រៀន​ឯករាជ្យ​រាប់សិបនាក់​បាននាំគ្នា​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅលើ​ទីលានប្រជាធិបតេយ្យ​។​

​    ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នកចូលរួម​ពិធី​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង គោរព​នូវ​តួនាទី​គ្រូបង្រៀន​ដែល​បានផ្តល់​ចំណេះដឹង​ឱ្យ​កូន​ខ្មែរ និង​ដើម្បី​ទាក់ទាញ​ការយកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​កម្ពុជា និង​សាធារណជន ។ ទន្ទឹម​នោះ​ក្រុម​គ្រូបង្រៀន​ក៏បាន​ដាក់ចេញ​នូវ​ការទាមទារ​៣​ចំណុច​ដូចជា តម្លើង​ប្រាក់បៀវត្ស​អ​ប្បរមា ១,៥​លាន​រៀល ក្នុង​មួយខែ​ដល់​គ្រូបង្រៀន ផ្តល់​សិទ្ធិសេរីភាព ជូន​គ្រូបង្រៀន​ឱ្យបាន​ពេញលេញ និង​បញ្ឈប់​ការរើសអើង នឹង​គ្រូបង្រៀន​នូវ​កន្លែង​ការងារ និង​លើក​កំពស់​អំណាច​គ្រូបង្រៀន ដើម្បី​កែទម្រង់​វិស័យ​អប់រំ​ជាដើម ។ 

​យ៉ាងណាក៏ដោយ​មិនទាន់មាន​ការដើរ​ហែ​ជា​ក្បួន​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​នៅឡើយ​ទេ​៕ 

គ្រូបង្រៀន​ប្រារព្ធ​ទិវា​គ្រូបង្រៀន​ពិភពលោក​នៅលើ​ទីលាន​ប្រជាធិបតេយ្យ​ព្រឹក​នេះ