គិត​ថា Apple Music មិន​សំខាន់​សម្រាប់​អ្នក​មែន​ទេ? អ្នក​អាច​បិទ​វា​បាន​តាម​របៀបនេះ!

សេវាកម្ម Apple Music នេះ យើងអាចដឹង និងឃើញថា វាមានវត្តមាន តាំងពី ប្រព័ន្ធប្រតិបត្តិការ iOS 8.4 មកម៉្លេះ ហើយនេះ ជាសេវាកម្ម សម្រាប់ស្តាប់ ចម្រៀងមួយ ដែលតម្រូវ ឲ្យយើង បង់ប្រាក់ ទើបអាចស្តាប់ ចម្រៀងគ្រប់ ទិសទី តាមសេវាកម្ម មួយនេះ។

គិត​ថា Apple Music មិន​សំខាន់​សម្រាប់​អ្នក​មែន​ទេ? អ្នក​អាច​បិទ​វា​បាន​តាម​របៀបនេះ!

បន្ថែមថា សេវាកម្មនេះអាចនឹងពេញនិយម សម្រាប់អ្នក ដែលប្រើប្រាស់ iPhone នៅឯប៉ែក ខាងអឺរ៉ុប តែបើនិយាយ ពីប្រទេស កម្ពុជាវិញ ប្រហែលជាមាន ចំនួនអ្នក ប្រើប្រាស់ភាគតិច បំផុតដែល ប្រើប្រាស់ សេវាកម្មនេះ។ ដូចនេះ បានជាយើង រិះរកពត៌មាន ដែលអាចជួយ ឲ្យបិទសេវាកម្ម នេះចេញពី កម្មវិធី Music បាន ដើម្បីកុំឲ្យ ទើសទាល់ នៅពេលប្រើប្រាស់ កម្មវិធី Music ។

របៀបបិទ និងបើកសេវាកម្មនេះ៖

  • អ្នកត្រូវចូលទៅកាន់ Settings => Music ពេលនោះអ្នកនឹង ឃើញកន្លែងបិទ និងបើកសេវាកម្ម នេះ ហើយអាច Disable វា ឬ Enable វាបាន នៅត្រង់ Show Apple Music

គិត​ថា Apple Music មិន​សំខាន់​សម្រាប់​អ្នក​មែន​ទេ? អ្នក​អាច​បិទ​វា​បាន​តាម​របៀបនេះ!

របៀបបិទសេវាកម្មនេះ ពិតជាងាយស្រួលបំផុត សម្រាប់មិត្ត អ្នកអាន ដែលមិនបាន ប្រើប្រាស់ សេវាកម្មនេះ ហើយគិតថា វាទើសទាល់ ឬគ្មានអ្វីសំខាន់ សម្រាប់អ្នក អ្នកអាច បិទវាចោល បានភ្លាមៗ តាមរបៀប យើងបាន ណែនាំ ខាងលើនេះ។

  • ដោយ: Hong
  • 10:23 AM, 05 October
  • ប្រភព: Phone Arena
  • Tag: ចំណេះដឹងទូទៅ