លេង Theme បាន​កាន់​តែ​ស្រួល​ជាង​មុន ជាមួយ Tweak Anemone

ថ្មីៗនេះ Tweak Anemone ចេញ​ជា​ផ្លូវ​ការ ហើយ​ជាមួយ​នឹង​លក្ខណៈ ពិសេស​ជា​ច្រើន។ Tweak នេះ​វា​ចេញ​មក​គឺ​ដើម្បី​តាម​ប​ញ្ចប់​ជីវិត Winterboard ព្រោះ​អី​បើ​អ្នក​តម្លើង Tweak នេះអ្នកមិនអាចតម្លើង​ Winterboard បាន​ឡើយ តែបើអ្នកតម្លើង Winterboard អ្នកក៏មិនអាចតម្លើង Tweak នេះបានដែរ។ Tweak Anemone មានលក្ខណៈពិសេសថ្មីៗ ជាច្រើន ដែលអាចទាក់ទាញអារម្មណ៍អ្នកប្រើប្រាស់ មិន​ចង់​អោយ​បោះបង់វាចោល រួមទាំងខ្ញុំផងដែរ។

លេង Theme បាន​កាន់​តែ​ស្រួល​ជាង​មុន ជាមួយ Tweak Anemone

ពេលនេះសម្រាប់ មិត្តអ្នកអាន ដែលចូលចិត្តលេង Theme ប្រហែលជាកាន់តែ មានភាពងាយស្រួលជាង​មុន និង មិនសូវជាស្មុគស្មាញទៀតផង ជាមួយនឹង Tweak ទើបនឹងចេញថ្មីនេះ។ Tweak ទើប​នឹង​ចេញ​ថ្មី​មាន​ឈ្មោះថា Anemone នេះមានលក្ខណៈសម្បត្តិដូច Winterboard ដែរ ប៉ុ​ន្តែ​វាមានភាពងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់ជាងព្រោះអី Theme នីមួយៗ មានក្នុង Tweak នេះសុទ្ធតែមានរូបភាព icon តំណាង ដើម្បីអោយអ្នកងាយស្រួលក្នុងការ ជ្រើសរើស Theme។​ តោះសម្រាប់មិត្តអ្នកអាន​​ ដែលចង់ធ្វើការ តម្លើង សូមធ្វើតាមការណែនាំខាងក្រោមនេះ៖

តម្រូការ

  • All Device ដំណើរការដោយប្រឹព័ន្ធប្រតិបត្តិការ iOS 8 ដល់ iOS 8.4
  • ឧបករណ៍របស់អ្នកត្រូវតែ Jailbreak អោយបានត្រឹមត្រូវ និង មាន Cydia រួចជាស្រេច

វិធីតម្លើង

  • ដោយសារតែ Tweak នេះមានក្នុង Bigboss ស្រាប់ដូច្នេះអ្នកមិនចាំបាច់ធ្វើការ Add Source ទេ តែសូមធ្វើការ Refresh ជាមុនសិន
  • ក្រោយពេលដែល Refresh រួចរាល់សូមធ្វើការស្វែងរក Anemone និងធ្វើការតម្លើង រួច Reboot ឧបករណ៍របស់អ្នកជាការស្រេច
  • ប្រសិនបើអ្នកចង់លេង Theme ផ្សេងៗ សូមធ្វើការទាញយក ពី Cydia តាមប្រភេទឈ្មោះ Theme ដែលអ្នកធ្លាប់ស្គាល់ហើយ ធ្វើការផ្លាស់ប្តូរ តាមរយៈ Anemone មាននៅលើ Home Screen ជាការស្រេច

លេង Theme បាន​កាន់​តែ​ស្រួល​ជាង​មុន ជាមួយ Tweak Anemone

បញ្ចាក់៖ ប្រសិនបើមានបញ្ហាផ្សេងៗ ក្រុមការងារ យើងខ្ញុំមិនទទួលខុសត្រូវឡើយ ក្នុងករណីប្រិយមិត្ត ដែល​មិនបានអាន និង ធ្វើតាមការណែនាំត្រឹមត្រូវ ដូច្នេះហើយសូមអានជាមុនសិន ហើយធ្វើតាមលំដាប់​លំដោយ ជៀសវាងកើតឡើងបញ្ហាផ្សេងៗ។​

  • ដោយ: Meng
  • 10:34 AM, 05 October
  • ប្រភព: Cydia
  • Tag: ចំណេះដឹងទូទៅ