របៀប​កំណត់​ម៉ោង​បិទ​កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តិ! (មានវីដេអូ)

តើអ្នកដែលធ្លាប់គិតថា ចង់កំណត់ម៉ោង បិទកុំព្យូទ័រ ដោយស្វ័យប្រវត្តិ ដែរឬទេ ដោយមិន ចាំបាច់ ចូលទៅ បិទផ្ទាល់? ហើយថាតើ វាផ្តល់ អត្ថប្រយោជន៍ អ្វីខ្លះ ដល់យើង? មួយវិញទៀត ចំពោះរបៀប នៃការ កំណត់វា តើមាន ភាពលំបាក ដែរឬក៏អត់? ចង់ដឹងនោះ សូមតាម ដានអាន ទាំងអស់គ្នា !!!

របៀប​កំណត់​ម៉ោង​បិទ​កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តិ! (មានវីដេអូ)

ការបិទកុំព្យូទ័រដោយស្វ័យប្រវត្តិ គឺវាពិតជា ធ្វើអោយយើង ចំណេញ ពេលច្រើន ដោយមិន ចាំបាច់ រង់ចាំ ដល់ការងារចប់ ចាំបិទ វាឡើយ ហើយម្យ៉ាងវិញ ទៀតនោះ គឺលោកអ្នក អាចយក ពេលវេលា ទៅធ្វើ កិច្ចការ ផ្សេងៗ បានដោយ មិនមាន ការបារម្ភ អ្វីនោះទេ។ ចំណែកឯ របៀប កំណត់ម៉ោង អោយវាបិទ ដោយស្វ័យប្រវត្តិ នោះ គឺវាមានភាព ងាយស្រួល មែនទែន គឺគ្រាន់តែ អនុវត្ត តែប៉ុន្មាន ជំហ៊ានប៉ុណ្ណោះ នឹងរួចរាល់ ជាក់ជា មិនខាន។

ដូច្នេះដើម្បី កុំអោយចំណាយ ពេលវេលា យូរនោះ សូមតាមដាន ទាំងអស់គ្នា ជាមួយនឹង វិធីសាស្រ្ត រៀបរាប់ ជូន ខាងក្រោមនេះ!!

វិធីសាស្រ្ត៖

  • នៅលើ Desktop សូមចុច ម៉ៅខាងស្តាំ (Right click) > Shortcut
  • បន្ទាប់មក វានឹងលោត ផ្ទាំងវីនដូថ្មីមក (ដូចរូបខាងក្រោមនេះ)

របៀប​កំណត់​ម៉ោង​បិទ​កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តិ! (មានវីដេអូ)

  • បន្ទាប់មក សូមធ្វើការវាយបញ្ចូលពាក្យកូដ ដូចខាង ក្រោមនេះ (shutdown -s -t 60)

របៀប​កំណត់​ម៉ោង​បិទ​កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តិ! (មានវីដេអូ)

***ចំណាំ៖ 60 បានន័យថា 60 វិនាទី, ដូចនេះ បើសិនជា ចង់បាន លើសពីនេះ សូមគណនា ចំនួនម៉ោង ដែលអ្នកចង់ កំណត់ ទៅជា វិនាទីសិន សឹមវាយ បញ្ចូល!

  • បន្ទាប់មកចុចលើពាក្យ Next > វាយបញ្ចូលឈ្មោះ មុខងារដែលអ្នក បានបង្កើត (ឧ៖exe) > Finish ជាការស្រេច

របៀប​កំណត់​ម៉ោង​បិទ​កុំព្យូទ័រ​ដោយ​ស្វ័យ​ប្រវត្តិ! (មានវីដេអូ)

  • ហើយដើម្បីបញ្ជាកុំព្យូទ័រ អោយវាបិទនោះ គ្រាន់តែចុច 2 ដង លើ File ដែលបាន បង្កើតនោះ វានឹង ចាប់ផ្តើមរាប់ វិនាទី ដល់ម៉ោង ដែលអ្នក បានកំណត់ រួចនឹង ធ្វើការ តែម្តង។

ដើម្បីដឹងអោយកាន់តែច្បាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

នេះគ្រាន់តែជា គន្លឹះចំណេះដឹងបន្តិចបន្តួច ដែលក្រុមការងារ ខេមបូរីផត យើងខ្ញុំ ចង់ចែករំលែក ដល់ប្រិយមិត្ត មួយចំនួន ដែលមិន ទាន់អាច កំណត់បានដោយ ខ្លួន​ឯង តែប៉ុណ្ណោះ ហើយបើ មានចម្ងល់ ក៏ដូចជា បញ្ហាផ្សេងៗ អាច បញ្ចេញជាមតិ នៅខាងក្រោម នេះបាន !!!

  • ដោយ: Mai
  • 10:39 AM, 05 October
  • ប្រភព: Foss Bytes
  • Tag: ចំណេះដឹងទូទៅ