ចំណុច ៦យ៉ាងសំខាន់ៗ ដែលអ្នកម្តាយ ពុំគួរធ្វើដាក់ទារក ទើបនឹងកើត!

ទារកដែលទើបនឹងកើត គឺពិតជាគួរឲ្យស្រលាញ់ ប៉ុន្តែពួកគេ ក៏នៅតែមាន សភាពទន់ ខ្សោយខ្លាំងនោះដែរ។

ការទទួលខុសត្រូវចំពោះការថែទាំទារកទើបនឹងកើត គឺជាបន្ទុកដ៏ធំ សម្រាប់ឪពុក ម្តាយគ្រប់រូប បើទោះបីជាកូននោះគឺជា កូនទីប៉ុន្មាន ក៏ដោយ។ គេចាត់ទុកថា ទារកគឺជាកាដូ ពីឋានសួគ៌ា ដែលតែងតែនាំមក នូវភាពសប្បាយរីករាយ និងភាពប្រសើរចូលក្នុងផ្ទះ ប៉ុន្តែវាពិតជាសំខាន់ណាស់ ក្នុងការមើលថែ និងប្រាកដថាពួកគេ រស់មានសេចក្តីសុខ និងសុវត្ថិភាពនោះ។

ចំណុច ៦យ៉ាងសំខាន់ៗ ដែលអ្នកម្តាយ ពុំគួរធ្វើដាក់ទារក ទើបនឹងកើត!
រូបភាពតំណាងទារកទើបនឹងកើត

ខាងក្រោមនេះគឺជា ប្រការទាំង៦ ដែលអ្នកម្តាយទូទៅ មិនគួរធ្វើដាក់ទារកទើបនឹងកើត៖

1. កុំ
ស្តាប់ទៅវាដូចជារឿងចាស់គំរិលមួយ តែវាជាការពិត។ ក្នុងអំឡុងរយៈពេលមួយអាទិត្យ ដំបូងនៃការចាប់ កំណើតរបស់ទារក ទំនាក់ទំនងជាមួយបាក់តេរី និងមេរោគអាច បង្កឲ្យមានបញ្ហា ធ្ងន់ធ្ងរដល់កូន តូចរបស់អ្នក។ ការថើប និងការ មិនបានលាងដៃ អាចបញ្ជូនជម្ងឺ មកក្មេងបាន ដោយសារតែ ប្រព័ន្ធភាពស៊ាំ របស់ពួកគេ មិនទាន់អាចការពារខ្លួនរបស់គេ ពីជម្ងឺបាននៅឡើយ។ ដូច្នេះ ឪពុកម្តាយត្រូវប្រាប់ កុំឲ្យអ្នកដទៃថើបកូនរបស់ខ្លួន ឬប្រាប់ពួកគេ ឲ្យលាងដៃឲ្យស្អាត មុនពេលបីទារក។ ជៀស​វាងយកទារក ទៅកន្លែងដែលមាន មនុស្សអ៊ូអរ ព្រោះវាជាកន្លែងដែលមានហានិភ័យខ្ពស់ ដែលអាចឲ្យទារក ងាយឆ្លងជម្ងឺ។

2. កុំផ្លាស់ប្តូរបរិយាកាសក្នុងផ្ទះ
ទារកទើបនឹងកើតត្រូវការការយកចិត្តទុកដាក់ ប៉ុន្ដែក៏ពុំគួរ រំខានដល់អ្នកណាម្នាក់នៅក្នុង ផ្ទះនោះ ឲ្យឈប់ធ្វើការងារជា ប្រចាំ ផងដែរ។ ឧទាហរណ៍ដូចជា យកល្អ អ្នកមិនត្រូវបិទបង្អួច ឬវាំងនន នៅពេលថ្ងៃ កុំបញ្ឈប់ការនិយាយ ការមើលទូរទស្សន៍ ឬក៏ការស្តាប់វិទ្យុរបស់អ្នក នៅក្នុងផ្ទះ ដែលជាទម្លាប់ អ្នកក្នុងគ្រួសារ តែងតែធ្វើជាប្រចាំដើម្បីឲ្យពួកគេ គេងលក់ស្រួលនោះទេ។ អ្នកអាចរក្សាទំលាប់ របស់អ្នកដដែល ដើម្បីឲ្យកូនតូចរបស់អ្នក ស៊ាំទៅនឹងសកម្មភាពប្រចាំថ្ងៃ ដែលក្រុមគ្រួសារអ្នកធ្វើ  ហើយកូនតូចរបស់ អ្នកនឹងស៊ាំជាមួយ ការរំខាននេះឆាប់ៗ។                

3. កុំទុកខោទឹកនោម ដែលកង្វក់នៅជាមួយ ទារកយូរពេក
នេះហាក់ដូចជារឿងធម្មតា ប៉ុន្តែវាពិតជារឿងដែលសំខាន់ណាស់ដែលត្រូវចងចាំ។ ទារកទើបនឹងកើត គឺនៅតូចណាស់ ដូច្នេះពូកគេបន្ទោរបង់ ច្រើនជាងទារក ដែលមានអាយុលើស ពី៦ ខែ។ នេះគឺមានន័យថា ទារកទើបនឹងកើត ត្រូវការផ្លាស់ប្តូរ ខោទឹកនោមជាញឹកញាប់ ព្រមទាំង ចំណីអាហាររបស់ពួកគេ ក៏មានអនាម័យផងដែរ។ សូមពិនិត្យមើលខោទឹកនោម កូនរបស់កូនអ្នក ឲ្យបានទៀតទាត់ ដើម្បីប្រាកដថា ពួកគេមាន ភាពសុខស្រួល ជាមួយនឹង ខោដែលគេពាក់ និងដើម្បី ការពារការរោល ឬរលាក ដោយសារខោទឹកនោមដូចគ្នា។

4. កុំឲ្យទារកបៀមឬជញ្ជក់ ក្បាលដោះជ័រ
ទារកដែលកើតមក គឺជាសភាគតិ ដែលខ្លាំងក្នុងការបឺតជញ្ជក់ ហើយទឹកដោះរបស់អ្នកគឺជាអាហារដ៏ល្អ បំផុតសម្រាប់គេ។ ការឲ្យគេបឺតក្បាលដោះជ័រ  អាចធ្វើឲ្យគេយល់ច្រលំ ជាមួយកាលវិភាគ នៃការញ៉ាំរបស់គេបាន។ ទារកគឺ ស៊ាំជាមួយកំដៅរាងកាយ ចង្វាក់បេះដូង និងក្លិនរបស់អ្នក ជាម្ដាយ ដូច្នេះ ការបំបៅដោះ គឺជាបទពិសោធន៍ដ៏ល្អ និងផ្តល់នូវ ផាសុកភាព សំរាប់ទារកទើបនឹងកើត។ តែនៅក្នុងនោះ ក៏មិនមែនមាន ម្តាយគ្រប់រូប ទាំងអស់ អាចបំបៅកូនដោះទឹកដោះ បានគ្រប់ៗគ្នានោះដែរ ហើយប្រសិនបើកូនរបស់អ្នក ត្រូវការបៅ ដោយប្រើដបទឹកដោះគោ តាមការណែនាំរបស់គ្រូពេទ្យនោះ អ្នកគួរកុំភ្លេច សំលាប់មេរោគ ដបទាំងនោះជាមុនសិន មុនពេលឲ្យពួកគេបៅ។

5. កុំស្លៀកពាក់ឲ្យច្រើនជាន់ពេក
ជាធម្មតា ទារកទើបតែកើត តែងតែលេចឡើងនូវអាការៈត្រជាក់ តែមិនធ្ងន់ធ្ងរនោះទេ។ ជាការពិត ណាស់ មកពីទារក ទាំងនោះ គឺមិនទាន់ ទទួលបានភាពកក់ក្តៅច្រើន ពីអ្វីដែលនៅជុំវិញនោះ ប៉ុន្តែការស្លៀក ពាក់ខោអាវច្រើនជាន់ អាចធ្វើឲ្យ ពួកគេប្រឈម មុខនឹងជម្ងឺក្តៅខ្លួន និងឡើងសីតុណ្ហភាព ថែមទៀតផង ប្រសិនបើ អ្នកមិនមានការប្រុងប្រយ័ត្ននោះ។ ដូច្នេះ អ្នកគួរតែស្លៀកពាក់ ឲ្យពួកគេ ជាលក្ខណៈរុំពីលើ ឬស្ដើងៗ ដើម្បីងាយស្រួល ដោះចេញចូល និងដើម្បីរក្សាសីតុណ្ហភាព ឲ្យបានត្រឹមត្រូវ។  

6. កុំឲ្យខកខានការណាត់ជួប
ទោះបីជាភ្លៀង ឬថ្ងៃខ្លាំង ព្រឹក ឬយប់យ៉ាងណាក៏ដោយ អ្នកគួរតែយកកូនតូចរបស់ អ្នកទៅជួបជាមួយ គ្រូពេទ្យ ប្រសិនបើគេ មានបញ្ហា។ គួរកំណត់ពេលណាត់ ជួបរបស់អ្នក ជាមួយគ្រូពេទ្យឲ្យ បានទៀតទាត់ ហើយកុំរំលង ការណាត់ឲ្យសោះ។ ជាការពិត ធ្វើជាឪពុកម្តាយរបស់គេដំបូង អ្នកច្បាស់ជា មានការបារម្ភពី បញ្ហានេះបញ្ហានោះជាច្រើន ទោះវាជារឿង ធម្មតាក៏ដោយ។ វិធីដែលប្រសើរគឺ អ្នកគួរតែទៅជួបពិគ្រោះ ជាមួយគ្រូពេទ្យ ជំនាញជាមុនសិន ដើម្បីឲ្យគាត់ពន្យល់ ពីបញ្ហាទាំងនោះ ដល់អ្នក៕

ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត