ខ្យល់ព្យុះ​ទី​ហ្វុ​ង​នៅ​ចិន បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់ ៣ នាក់ និង របួស​លើសពី ៨០ នាក់ (​មាន​វីដេអូ​)

Sanofi

​កម្លាំង​ខ្យល់ព្យុះ​នៅ​ប្រទេស​ចិន​ពិតជា​គួរឱ្យខ្លាច ជាពិសេស​ខ្យល់ព្យុះ​ទី​ហ្វុ​ង​បាន​វាយលុក​យ៉ាងធ្ងន់ធ្ងរ​នៅ​តំបន់ឆ្នេរ​សមុទ្រ​ខេត្ត ហ្គ​ង​ដុង (Guangdong) ធ្វើឱ្យ​ផ្ទះសម្បែង និង រចនាសម្ព័ន្ធ​ត្រូវ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ហើយ​ថែមទាំង​ធ្វើឱ្យ​មនុស្ស​ស្លាប់​ចំនួន ៣ នាក់ និង រងរបួស​លើស ៨០ នាក់​។​
​យោងតាម​ប្រភពព័ត៌មាន Southern Metropolis Daily ព្យុះ​ទី​ហ្វុ​ង​បានធ្វើឱ្យ​បាក់​ដី​នៅ​ម៉ោង ២ រសៀល ហើយ​គ្រាន់តែ​ប៉ុន្មាន​ម៉ោង​សោះ ប្រជាជន​រស់នៅ​តំបន់​នេះ​បាន​ថត​វីដេអូ​បង្ហោះ​ពេញ​បណ្តាញ​សង្គម ដោយ​យោងតាម​វីដេអូ ខ្យុះ​ទី​ហ្វុ​ង​នេះ​ពិតជា​សាហាវ និង គួរឱ្យខ្លាច​ខ្លាំងណាស់ ដោយ​កម្លាំង​ខ្យល់ព្យុះ​ចាប់ផ្តើម​ភ្លាម​គឺមាន​កម្ពស់ ១០០ ម៉ែត្រ និង ល្បឿន ១៨០ គីឡូម៉ែត្រ​ក្នុង ១ ម៉ោង​។​
​អាជ្ញាធរ​ដែល​គ្រប់គ្រង​នៅ​តំបន់​នោះ បានធ្វើការ​ប្រកាសថា ខ្យល់ព្យុះ​លើក​នេះ​បានសម្លាប់​ជីវិត​មនុស្ស​យ៉ាង​យោ​ចណាស់ ៣ នាក់ និង របួស​លើសពី ៨០ នាក់ តែ​សំណាងល្អ ចរន្តអគ្គិសនី​ត្រូវបាន​បញ្ជា​ឱ្យ​កាត់ផ្តាច់​ជា​បណ្តោះអាសន្ន​ដើម្បី​ការពារ​សុវត្ថិភាព​ប្រជាជន​។​
​អ្នក​ដែល​នៅក្បែរ​ហេតុការណ៍​នេះ បាន​ប្រាប់ថា​ខ្យល់ព្យុះ​ទី​ហ្វុ​ង​កួច​មកជា​មួយ​សុទ្ធតែ​សំរាម ផ្តួលរំលំ​ដើមឈើ និង បំផ្លាញ​ផ្ទះសម្បែង​ជាច្រើន​ខ្នង​។ ខេ​រី​
(​ខាងក្រោម​ជា​វីដេអូ​ដែល​ប្រមូលបាន​ពី​សកម្មភាព​ខ្យល់ព្យុះ​)
(​ប្រភព​៖ សៀង​ហៃ ញ៊ូ​)


Related