ផលិតផល​សំខាន់​អ្វី​ខ្លះ​ដែលក្រុមហ៊ុន​ Microsoft នឹង​ប្រកាស​ស្អែក​នេះ?

ផលិតផល​សំខាន់​អ្វី​ខ្លះ​ដែលក្រុមហ៊ុន​ Microsoft នឹង​ប្រកាស​ស្អែក​នេះ?

​​ថ្ងៃ​អង្គារ​ ទី​៦ ខែ​តុលា​ ស្អែក​នេះ​ ក្រុមហ៊ុន​ Microsoft នឹង​​ប្រារព្ធ​ព្រឹត្តិការណ៍​ធំ​​ ដើម្បី​ប្រកាស​នូវ​ផលិត​ផល​ថ្មី​របស់​ខ្លួន។  ​ខាង​ក្រោម​នេះ​គឺ​ជា​ផលិតផល​សំខាន់​មួយ​ចំនួន​ ដែលត្រូវ​បាន​គេ​រំពឹង​ទុក​ថា ​​នឹង​មាន​វត្តមាន​ក្នុង​​​ព្រឹត្តិការ​នោះ​។

 

ផលិតផល​សំខាន់​អ្វី​ខ្លះ​ដែលក្រុមហ៊ុន​ Microsoft នឹង​ប្រកាស​ស្អែក​នេះ?

 

 

Lumia 950 និង Lumia 950 XL

ផលិតផល​សំខាន់​អ្វី​ខ្លះ​ដែលក្រុមហ៊ុន​ Microsoft នឹង​ប្រកាស​ស្អែក​នេះ?

 

Lumia 950 និង Lumia 950 XL គឺ​ជា​ទូរសព្ទ​ស្មាតហ្វូន​ជំនាន់​ថ្មី​ក្នុង​ត្រកូល​ Lumia ​ដែល​នឹង​មាន​វត្តមាន​ក្នុង​ព្រឹត្តិការ​ស្អែក​នេះ។ ​ចំពោះ​លក្ខណៈ​សម្បត្តិ​របស់​ស្មាតហ្វូន​ទាំង​ពីរ​ម៉ូដែល​នេះ​វិញ​ប្រហែល​ជា​នឹង​បំពាក់​ដោយ​​អេក្រង់​ទំហំ ៥,៧ អ៊ីញ​ សម្រាប់​​ Lumia 950 XL ​និង​​អេក្រង់​ទំហំ ៥,២ អ៊ីញ​​​សម្រាប់ ​Lumia 950។ ចំណែក​ឯ​លក្ខណៈ​សម្បត្តិផ្សេង​ទៀត​មាន​ដូច​ជា​កាមេរ៉ា​​ក្រោយ​ 20MP, ​រន្ធ​ USB Type-C, ទំហំ RAM 3GB​, ម៉េមូរី 32GB និង CPU ប្រភេទ​ Snapdragon 808 ។

 

 

Microsoft Pro 4

ផលិតផល​សំខាន់​អ្វី​ខ្លះ​ដែលក្រុមហ៊ុន​ Microsoft នឹង​ប្រកាស​ស្អែក​នេះ?

បន្ថែម​ទៀត​នោះ​ Microsoft​ ក៏​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា​ នឹង​ធ្វើ​ការ​ប្រកាស​នូវ​​ថេប្ល៊េត​កូន​កាត់​ Laptop ​មួយ​ម៉ូដែល​​មាន​ឈ្មោះ​ថា​ Surface Pro  4។ ចំពោះ​ការ​រចនា​របស់​វា​​​ប្រហែល​ជា​មាន​ពីរ​ទំហំ​ គឺ​១២​អ៊ីញ និង​ទំហំ ១៤ អ៊ីញ ​ដោយ​​ទំហំ​ទាំង​ពីរ​នេះ​គឺ​មាន​កម្រិត​បង្ហាញ 4k ដូច​គ្នា។ ចំណែក​ឯ​លក្ខណៈ​សម្បត្តិ​ផ្សេង​ទៀត​មាន​ដូច​ជា​ CPU ប្រភេទ​ Intel SkyLake, ទំហំ RAM ​16GB និង​ទំហំម៉េមូរី​មាន​​បួន​​ជម្រើស​គឺ​ 64GB, 128GB, 256GB និង 500GB ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ វា​ក៏​មាន​ភ្ជាប់​ជា​មួយ​នឹង​​​ប៊ិច​ ព្រម​ទាំង​​ Keyboard ​ផង​ដែរ។ ​ចំណែក​ឯ​ប្រព័ន្ធ​ប្រតិបត្តិការ​វិញ​គឺ​ដំណើរការ​ដោយ​ Windows 10។

 

 

Windows Hello

ក្រៅ​ពី​នេះ​ក្រុមហ៊ុន Microsoft ក៏​ប្រហែល​ជា​នឹង​ធ្វើ​ការ​បង្ហាញ​នូវ​​មុខងារ​ថ្មី​មួយ​ទៀត​គឺ​ Windows Hello ដែល​ជា​បច្ចេកវិទ្យា​ថ្មី​មួយ​​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើ​ប្រាស់ពេល​ ​Sign in ចូល​ទៅ​កាន់​ឧបករណ៍​ដែល​ដំណើរការ​ដោយ​​​ Windows 10 ​ដោយ​គ្រាន់​តែ​សម្លឹង​ ឬ​ក៏​ប៉ះ​​តែ​ប៉ុណ្ណោះ​ដោយ​មុខងារ​នេះ​គឺ​​ពុំ​ចាំ​បាច់​វាយ​ Password នោះ​ទេ។

 

 

Smart Band 2

 

ផលិតផល​សំខាន់​អ្វី​ខ្លះ​ដែលក្រុមហ៊ុន​ Microsoft នឹង​ប្រកាស​ស្អែក​នេះ?

ជា​មួយ​គ្នា​នេះ​ដែរ ​ក្រុមហ៊ុន​ Microsoft ក៏​ប្រហែល​ជា​នឹង​ធ្វើ​ការ​ប្រកាស​បង្ហាញ​នូវ​នាឡិកា​ឆ្លាត​វៃ​គឺ​ Smart Band ​ជំនាន់​ថ្មី​ដែល​មាន​ឈ្មោះ​ថា​ Smart Band 2។ ចំពោះ​វត្តមាន​ថ្មី​នេះ​គឺ​ប្រហែល​ជា​ត្រូវ​បាន​ធ្វើ​ការ​រចនា​ថ្មី​ដោយ​បំពាក់​អេក្រង់​កោង​ ក៏​ដូច​ជា​មុខងារ​ ​និង​បច្ចេកវិទ្យា​ថ្មីៗ​មួយ​ចំនួន​ទៀត។

 

 

Windows 10 Update

ក្រៅ​ពី​ផលិត​ផល​សំខាន់​ខាងលើ​ ​ក្នុង​ព្រឹត្តិការ​​ស្អែក​នោះ​ដែរ​​ ​​ក្រុមហ៊ុន Microsoft ​ប្រហែល​ជា​នឹង​ធ្វើ​ការ​ប្រកាស​នូវ​ការ​ Update ថ្មី​ទៅ​​កាន់​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10 ​​របស់​ខ្លួន​ផង​ដែរ ដោយ​ការ​ Update ថ្មី​នេះ​​​នឹង​ធ្វើ​ការ​បន្ថែម​នូវ​មុខងារ​​មួយ​ចំនួន​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​​ក្នុង​ការ​ប្រើប្រាស់៕

 

អាន​បន្ត៖  លេច​ចេញ​គូ​ប្រជែង​ថ្មី​របស់​ Surface Pro 4 គឺ​ Dell XPS 12 រាង​ស្អាត​មិន​ធម្មតា

 

 

 

ប្រែ​សម្រួល៖ សំនៀង
ប្រភព៖ theverge