ស្រវឹង​ស្រា​ដេក​ក្នុង​រថយន្ត​ ត្រូវ​​ជន​ឆ្លៀត​ឱ​​កាសលួច​ដោះ​ខ្សែ.​ក​ និងសម្ភារ​​​​អស់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​​ស្រវឹងស្រា​បើករថយន្ត​ទៅ​មុខ​លែង​រួច​​ឈប់​រថយន្ត​នៅ​កណ្តាលផ្លូវ​​ដេក​​លង់​លក់ ស្រាប់តែ​មាន​​ជន​ឆ្លៀត​ឱ​​កាស​​បើកទ្វារ​​រថយន្ត​ប្រមូល​​របស់របរ​​មាន​តម្លៃ​ និង​ដោះ​ខ្សែ​.កមួយ​​ខ្សែ​​យក​ទៅ​បាត់ កាលពី​វេលា​ម៉ោង​០២​រំលង​​អធ្រាត្រ​​​ថ្ងៃ​ទី​៥ ​តុលា ២០១៥ ស្ថិតនៅ​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេ​ងទុង​ ក្បែរ​ស្តុ​ប​ផ្សារ​ដើម​គរ សង្កាត់​ផ្សារ​ដើម​​គរ ខណ្ឌទួលគោក​ ។

​ប្រភព​បាន​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ​ រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យ៉ូ​តា​​ព្រូស ពណ៌​.ស ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2AF 0385 បើកបរ​បុរស​​ម្នាក់​វ័យ​ជាង​​២០​ឆ្នាំ ក្នុង​ស្ថានភាព​ស្រវឹ​ង​​ជោក​ជាំ ធ្វើ​ដំណើរ​តាម​​មហាវិថី​ម៉ៅ​សេ​ទុង​ពី​ជើង​ទៅ​ត្បូង ​បើក​ឆ្លងកាត់​ស្តុ​ប​ផ្សារ​ដើម​គ​របាន​ប្រមាណ​៣០​ម៉ែត្រ ស្រាប់តែ​រថយន្ត​ឈប់​នៅ​កណ្តាលផ្លូវ​ដោយសារ​តែ​អ្នកបើកបរ​ស្រវឹង​ខ្លាំង​ពេក​បើក​ទៅ​មុខលែង​រួច បាន​ឈប់​ដេក​លង់លក់​នៅ​កណ្តាលផ្លូវ ។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ឈប់​រថយន្ត​ដេក​ហើយ​មាន​ជន​ឆ្លៀត​ឪ​កាស​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ក្រឡឹង​ជុំវិញ​រថយន្ត​ហើយ​បាន​ជិះ​ចេញ​ទៅ​បាត់ ។ លុះ​មួយសន្ទុះ​ក្រោយមក​ជន​ឆ្លៀត​ឪ​កាស​ខាងលើ​បាន​ជិះ​ម៉ូតូ​ត្រឡប់​មក​វិញ​បាន​ឈប់​ម៉ូតូ​នៅ​ពី​ក្រោយ​​រថយន្ត​ហើយ​បាន​បើកទ្វារ​រថយន្ត​ដែល​អ​ត់ឡុក​សោ​ចូល​ទៅ​ប្រមែប្រមូល​របស់របរ​មាន​តម្លៃ​នៅ​ក្នុង​រថយន្ត​និង​បាន​ចាប់​ដោះ​ខ្សែ​ក​អ្នក​បើករថយន្ត​មួយ​ខ្សែ​យក​ទៅ​ទៀត បម្រុង​នឹង​ដោះ​យក​ចិញ្ចៀន​មួយ​វង់​ទៀត ប៉ុន្តែ​ឃើញ​មាន​អ្នក​ឃើញ​ក៏​បាន​ដោះ​តែ​ខ្សែ.​ក​និង​យក​របស់របរ​នោះ​ជិះ​ម៉ូតូ​ចេញ​ទៅ​បាត់ ក៏​អ្នកបើកបរ​រថយន្ត​នៅ​តែ​អត់​ដឹងខ្លួន ។

បន្ទាប់​​ពី​ជន​ឆ្លៀតឱកាស​យក​របស់របរ​ចេញ​ទៅ​បាត់​ហើយ អ្នក​ឃើញ​ហេតុការណ៍​បាន​នាំ​គ្នា​ហៅ​ម្ចាស់​រថយន្តឱ្យ​ដឹងខ្លួន​ ក្រោយ​មក​ម្ចាស់​រថយន្ត​ក៍​ដឹងខ្លួន​ហើយ​បាន​បើករថយន្ត​ចេញ​ទៅ​បាត់​ទាំង​មិន​បានដឹង​ថា​ចោរលួច​យក​របស់របរ​ទៅ​បាត់​អស់​ទេ ៕