បារាំង​ជួប​គ្រោះ​ទឹក​ជំនន់​ សម្លាប់​មនុស្ស​យ៉ាង​តិច១៧នាក់

បារាំង​ជួប​គ្រោះ​ទឹក​ជំនន់​ សម្លាប់​មនុស្ស​យ៉ាង​តិច១៧នាក់

មនុស្ស​យ៉ាង​តិច​១៧នាក់​បាន​ស្លាប់​បង់​ជីវិត ក្រោយ​​​ជំនន់​ទឹក​ភ្លៀង​ហូរ​ចាក់​នៅ​តំបន់ French Riviera ប្រទេស​បារាំង កាល​ពី​ល្ងាច​ថ្ងៃ​សៅរ៍​កន្លង​ទៅ។

 

បារាំង​ជួប​គ្រោះ​ទឹក​ជំនន់​ សម្លាប់​មនុស្ស​យ៉ាង​តិច១៧នាក់

 

កាល​​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ មន្ត្រី​បារាំង​អះ​អាង​ថា ចំនួន​អ្នក​ស្លាប់​មាន ១៦នាក់ និង​បាត់​ខ្លួន ៣នាក់ តែ​ពេល​នេះ​បាន​កើត​ឡើង ហើយ​គេ​ប៉ាន់ស្មាន​ថា​នឹង​អាច​កើន​ឡើង​ថែម​ទៀត។

 

បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ផ្សាយ​ថា​មនុស្ស​ ៣នាក់ បាន​ស្លាប់​​ដោយ​ជាប់​​ក្នុង​ផ្ទះ​ និង​ជាង ១០នាក់​ផ្សេង​ទៀត បាន​ជាប់​​ក្នុង​រថយន្ត​ក្នុង​ផ្លូវ​ក្រោម​ដី ក្រោយ​កម្ពស់​ទឹក​កើន​ឡើង​យ៉ាង​ខ្លាំង​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ប៉ាន់​ស្មាន​តម្លៃ​នៃ​ការ​ខូច​ខាត​គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​ទេ ឯ​ចំនួន​អ្នក​ស្លាប់​ក៏​នឹង​កើន​ឡើង​ផង​ដែរ។

 

 

ទឹក​ជំនន់​អាក្រក់​បំផុត​ក្នុង​តំបន់​នេះ​ក្នុង​រយៈ​ពេល​២៥ឆ្នាំ​ចុង​ក្រោយ គឺ​កើត​ឡើង​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១០ ដែល​ពេល​នោះ​សម្លាប់​មនុស្ស​២៥នាក់។ ចំណែក​ទឹក​ជំនន់​អាក្រក់​បំផុត​ក្នុង​ប្រទេស​នេះ គឺ​បាន​កើត​ឡើង​កាល​ពី​ខែ​មករា និង​កុម្ភៈ ឆ្នាំ​១៩៩០ ដោយ​បាន​សម្លាប់​មនុស្ស​អស់​៨១នាក់ នៅ​ភាគ​ខាង​ជើង និង​ខាង​លិច​នៃ​ប្រទេស៕

 

បារាំង​ជួប​គ្រោះ​ទឹក​ជំនន់​ សម្លាប់​មនុស្ស​យ៉ាង​តិច១៧នាក់

 

បារាំង​ជួប​គ្រោះ​ទឹក​ជំនន់​ សម្លាប់​មនុស្ស​យ៉ាង​តិច១៧នាក់

 

បារាំង​ជួប​គ្រោះ​ទឹក​ជំនន់​ សម្លាប់​មនុស្ស​យ៉ាង​តិច១៧នាក់

 

បារាំង​ជួប​គ្រោះ​ទឹក​ជំនន់​ សម្លាប់​មនុស្ស​យ៉ាង​តិច១៧នាក់

 

បារាំង​ជួប​គ្រោះ​ទឹក​ជំនន់​ សម្លាប់​មនុស្ស​យ៉ាង​តិច១៧នាក់

 

ចុច​អាន៖ មនុស្ស​ជា​ច្រើន​​ស្រែក​យំ​ ដោយសារ​​​ឃើញ​ទង់​​ណាស៊ី​​​​ព្យួរ​លើ​អគារ​រដ្ឋ នៅ​បារាំង

 

ប្រែ​សម្រួល​៖ ឡេង ភារុណ
ប្រភព៖ CNN, BBC