យន្តហោះ​ដឹក​អ្នកដំណើរ​ឥណ្ឌូនេស៊ី បាត់​ការទាក់ទង​បី​ថ្ងៃ​មិនដឹង​មូលហេតុ

កាលពី​ថ្ងៃ​សុក្រ​កន្លងទៅនេះ យន្តហោះ​ដឹកនាំ​អ្នកដំណើរ​ឥណ្ឌូនេស៊ី​ដែលមាន​ផ្ទុក​អ្នកដំណើរ១០នាក់​បាន​បាត់បង់​ការទាក់ទង​នៅ​ភាគ​ខាងកើត​ឥណ្ឌូនេស៊ី ដោយ​មិនដឹង​ពី​មូលហេតុ។ នេះ​បើ​យោងតាម​សារព័ត៌មាន Asian Correspondent។

លោក Henry Bambang Soelistyo ប្រធាន​ផ្នែក​រុករក​ជាតិ និង សង្គ្រោះបន្ទាន់ បាន​អះអាងថា មកទល់​នេះ ភា្ន​ក់​ងារ​មិនទាន់​រកឃើញ​យន្តហោះ​ដឹក​អ្នកដំណើរ​នៅឡើយ​នោះទេ។ ហើយ​ឧបសគ្គ​នៃ​ការរុករក នោះ​គឺ ដោយសារតែ​អាកាសធាតុ​អាក្រក់​ពេក។

យន្តហោះ​ដែល​បាន​បាត់​នោះ គឺជា​យន្តហោះ​របស់​ក្រុមហ៊ុន​ឯកជន Aviastar Mandiri ដែល​បាន​ហោះហើរ​ពី​តំបន់ Masamba ទៅកាន់ Makassar។ ការបាត់បង់​ការទាក់ទង​ជាមួយនឹង​ភា្ន​ក់​ងារ​គ្រប់គ្រង​អាកាសចរ​គឺ​បន្ទាប់ពី​យន្តហោះ​នេះ​បានចាប់ផ្តើម​ហោះហើរ​បាន​រយៈពេល១១នាទី​ខណៈពេលដែល អាកាស​នៅ​ធម្មតា​នោះទេ។ 

បើតាម​ការអះអាង​រប​ស់លោក Soelistyo យន្តហោះ​នោះ មាន​ផ្ទុក​អ្នកបើកបរ​បីនាក់ និង អ្នកដំណើរ​ប្រាំពីរ​នាក់​រួមបញ្ចូល​ទាំង​ក្មេង​បីនាក់​ផងដែរ។ មកទល់ពេលនេះ ភា្ន​ក់​ងារ​រុករក កំពុង​ស្វែងរក​យន្តហោះ​ដោយ​ផ្តោត​សំខាន់​តាម​ដែនសមុទ្រ។

សូម​រម្លឹក​ផងដែរ​ថា រយៈពេល​ចុងក្រោយ​នេះ ឥណ្ឌូនេស៊ី បាន​ជួបប្រទះ​ជាមួយនឹង​ឧប្បទ្ទវហេតុ​នៃ​ការធ្លាក់​យន្តហោះ​ជាច្រើន​ដង​មកហើយ។ ហើយ ឧប្បទ្ទវហេតុ​ទាំងនោះ ភាគច្រើន​គឺ​បណ្តាលមកពី​អាកាស​មិនសូវ​ល្អ៕


តើ​ប្រជាកសិករ​ខ្មែរ​បន្សាំ​ខ្លួន​យ៉ាងដូចម្តេច​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ?តើ​ការមិន​ឲ្យ​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង នៅក្នុង​ម៉ោង​មាស​របស់​ទូរទស្សន៍​អាច​ចូលរួម​កាត់បន្ថយ​ការសេព​គ្រឿង​ស្រវឹង​កម្រិតណា?ស្វែងយល់​ពី Excel កម្មវិធី​ដកហូត​កុមារ​ពី​ការកេងប្រវ័ញ្ច​ពលកម្ម