​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ​លួច​

ភ្នំពេញ: ជនសង្ស័យ​ជា​ចោរ លួច​៣​នាក់ ត្រូវបាន​កម្លាំង​ល្បាត  របស់​ប្រជា​ការពារ ភូមិ​ឃើញ បាន​សហ​ការជាមួយ​កម្លាំង នគ​បាល​ប៉ុស្តិ៍ ធ្វើការ​ស្ទាក់​ឃាត់ខ្លួន​ភ្លាមៗ ខ​ណះ​ពួកគេ​បានធ្វើ​សកម្មភាព លួច​ម៉ូតូ​ពី​ទឹកថ្លា ជិះ​ចូលមក​ស្ទឹងមានជ័យ​។​

​ការឃាត់ខ្លួន ជនសង្ស័យ​ទាំង​៣​នាក់​នេះ បានកើត​ឡើង នៅ​ម៉ោង​ប្រមាណ ៣​និង​៣០​នាទី ទៀបភ្លឺ ចូល​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥  នៅ​ផ្លូវ ម្តុំ​មណ្ឌល​កុមារកំព្រា កូ​លាប​ជប៉ុន ស្ថិតនៅ​ក្នុងភូមិ​មានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

​សមត្ថកិច្ច បាន​ឲ្យ​ដឹងថា យុវជន​ជា​ជនសង្ស័យ​ទាំង​៣​នាក់ ដែល​ឃាត់ខ្លួន ១.​ឈ្មោះ ឆឹ​ម ណុល អាយុ ២៥​ឆ្នាំ ។ ២.​ឈ្មោះ សុខ វី​ណៃ អាយុ ១៨​ឆ្នាំ ។​៣.​ឈ្មោះ កន សិត ប្រុស អាយុ​១៨​ឆ្នាំ​។ ជនសង្ស័យ​ទាំង​៣​នាក់ មានមុខ​របរ​មិន​ពិតប្រាកដ​ដូចគ្នា និង​មាន​ទីលំនៅ ភូមិ​មានជ័យ​១ សង្កាត់​ស្ទឹងមានជ័យ ជាមួយគ្នា​។​

​ក្រោយពី​ឃាត់ខ្លួន កម្លាំង​សមត្ថកិច្ច បាន​ដកហូត វត្ថុតាង មាន​ម៉ូតូ​១​គ្រឿង ម៉ាក​ស៊ុយ​ហ្ស៊ូ​គី ស្ទេ​ប ពណ៌ ក្រហម​លាយ​ខ្មៅ ស្លាក​លេខ​ភ្នំពេញ 1U-5091​។  សមត្ថកិច្ច បាន អោយដឹងថា ជនសង្ស័យ ខាងលើ ជា​មុខសញ្ញា​ចាស់ ហើយក៏​មាន​ដីកា តាម​ចាប់ខ្លួន​ដែរ ៕V​/S

​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ​លួច​

​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពីបទ​លួច​