NATO៖ យោធាប្រមាណ ៣៦ពាន់នាក់ ,នាវាចម្បាំង៦០គ្រឿង និងយន្តហោះចម្បាំង ១៤០គ្រឿង រួមគ្នាបើកសមយុទ្ធ យោធាទ្រង់ទ្រាយធំ

ឡុងដ៏៖ អង្គការណាតូ (NATO) បានប្រកាសឲ្យដឹងនៅ ថ្ងៃអាទិត្យនេះថា សមយុទ្ធយោធាទ្រង់ទ្រាយធំ នឹងកើតឡើង ក្នុងអំឡុងពេល ១៣ឆ្នាំមកនេះ ដោយមានយន្តហោះចម្បាំង ជាង១៤០គ្រឿង នាវាចម្បាំងប្រមាណជាង៦០គ្រឿង រួមទាំងយោធាចំនួន៣៦ពាន់នាក់ ដែលអ្នកទាំងនោះមកពីបណ្តាប្រទេសជាង៣០នៅលើពិភពលោក ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ថា អង្គការណាតូ បានបើកសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយដែលកម្រកើតមាន ក្នុងអំឡុងពេល១៣ឆ្នាំមកនេះ ដោយមានការចូលរួមពីកងយោធាអន្តរជាតិ មិនតិចជាង៣៦ពាន់នាក់ ជាមួយនឹងអាវុធយុទ្ធភ័ណ្ឌ និងគ្រឿងចក្រច្បាំងទំនើបៗ ក្នុងនោះមានយន្តហោះ និងនាវា ជ្រមុជទឹករាបសិបគ្រឿងផងដែរ ។

យោងតាមសេចក្តីប្រកាសព័ត៌មានមួយចេញដោយក្រសួងការពារជាតិចក្រភពអង់គ្លេស កាលពីថ្ងៃសៅរ៍ម្សិលមិញ នេះថា ក្នុងពេលធ្វើសមយុទ្ធយោធានេះ នឹងមានវត្តមាននាវារបស់ព្រះរាជវាំង កងយោធពលខេមភូមិន្ទអាកាស និងកងទ័ពអង់គ្លេស ដែលចូលរួមផងដែរក្នុងលំហាត់ដ៏ធំនេះ ។

ក្រសួងការពារជាតិ បានបញ្ជាក់ថា តាំងពីឆ្នាំ២០០២មក អង្គការណាតូ បានបើកសមយុទ្ធយោធា របស់ខ្លួនក្នុង លក្ខណៈទ្រង់ទ្រាយធំម្តងដែរ ក្នុងគោលបំណងដើម្បីឲ្យសម្ព័ន្ធមិត្តរបស់ណាតូទាំងអស់ និងដៃគូទាំងឡាយ អាចធ្វើ ការងារ ទាំងអស់គ្នាប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៕