Tesco Lotus នឹង​ជួយ​ដល់​កសិករ​ដែល​ដាំ​ដំណាំ​ផ្លែ​ឡុ​ង​កុង​នៅ​ប្រទេស​ថៃ

ប្រទេស​ថៃ ៖ ក្រុមហ៊ុន Tesco Lotus បាន​ចាប់​ដំណើរការ​គម្រោង​មួយ​ដែល​អាច​ជួយ​គាំទ្រ​នូវ​ប្រភព​នៃ​ផ្លែ​ឡុ​ង​កុង​ស្រស់​ដោយ​ផ្ទាល់​ពី​បណ្តា​ខេត្ត​៣​នៅ​ព្រំដែន​ភាគ​ខាងត្បូង ហើយ​ក្រុមហ៊ុន​ថែម​ទាំង​ចែករំលែក​នូវ​ការ​យល់​ដឹង​ពី​ការ​គ្រប់គ្រង​ផលិតផល​របស់​ខ្លួន និង​តម្រូវការ​ទីផ្សារ​ជាមួយនឹង​កសិករ​ទៀត​ផង ។

លោកស្រី Pornpen Nartpiriyarat ប្រធាន​គ្រប់គ្រង​ច្បាប់​ជួញដូរ និង​បញ្ហា​បច្ចេកទេស​របស់​ក្រុមហ៊ុន​Tesco Lotus បាន​ថ្លែង​ថា ការ​លក់​បោះ​ដុំ​ត្រូវ​បាន​ដាក់​បញ្ចូល​ជាមួយនឹង​មជ្ឈមណ្ឌល​រដ្ឋបាល​ខេត្ត​តាម​ព្រំដែន​ភាគ​ខាងត្បូង​(SBPAC) និង​បណ្តាញ​គម្រោង Phra Dabos Project ក្នុង​តំបន់​ភាគ​ខាងត្បូង (Baa Tu Group) ដើម្បី​បង្កើត​គំរូ​នៃ​ផ្លែ​ឡុ​ង​កុង​ក្នុង​ខេត្ត​យ៉ា​ឡា Pattani និង​ខេត្ត Narathiwat ។ លោកស្រី​បាន​ថ្លែង​ថា គម្រោង​នេះ​នឹង​សង្កត់ធ្ងន់​លើ​ការ​ដឹក​ជញ្ជូន​ផ្លែ​ឈើ​ចេញពី​ចម្ការ​ឆ្ពោះទៅ​ទីតាំង​លក់​ដោយ​ផ្ទាល់ ។ ម្យ៉ាងទៀត Tesco Lotus នឹង​បន្ត​បង្កើន​បរិមាណ​ផ្លែ​ឡុ​ង​កុង​ដោយ​ខ្លួន​ប្តេជ្ញា​ទិញ​ដើម្បី​ជា​ការ​លើក​ទឹក​ដល់​បណ្តា​អ្នក​បង្កបង្កើន​ផល ឬ​ដាំ​ដុះ​ដំណាំ​នេះ ។

លោកស្រី​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុមហ៊ុន​បាន​បង្កើត​ប្រភេទ​នៃ​ផ្លែ​ឡុ​ង​កុង​ដល់​ការ​ទិញ​ផ្លែ​ឈើ​ពី​បណ្តា​ក្រុម​អ្នក​ដាំ​ដុះ​ទាំងឡាយ​នៅ​ក្នុង​ខេត្ត​តាម​ព្រំដែន​ភាគ​ខាងត្បូង​ទាំង​បី ។ មួយវិញទៀត​នេះ​ក៏​រាប់​បញ្ចូល​ទាំង​ការ​ផ្លាស់​ប្តូរ​ចំណេះដឹង​អំពី​ការ​អភិវឌ្ឍ​ផលិតផល​ដែល​មានគុណ​ភាព ក៏​ដូច​ជា​ការ​គ្រប់គ្រង​ផលិតផល​សម្រាប់​ការ​មក​ដល់​នៃ​ការ​រៀបចំ​ទិញ​ក្នុង​រយៈពេល​យូរអង្វែង ។ ក្រុមហ៊ុន​តែងតែ​បង្កើន​នូវ​បរិមាណ​ផលិតផល​ផ្លែ​ឈើ​ស្រស់​ដែល​ជា​ប្រភព​ពី​អ្នក​ដាំ​ដុះ​ដោយ​ផ្ទាល់​នៅ​ទូ​ទាំង​ប្រទេស​ជា​រៀង​រាល់​ឆ្នាំ ។ 

មួយ​ឆ្នាំ​ៗ​តម្រូវការ​គឺ​មាន​កម្រិត​ខ្ពស់​សម្រាប់​ផ្លែ​ឡុ​ង​កុង​នេះ​ពី​បណ្តា​ខេត្ត​នៅ​ព្រំដែន​ភាគ​ខាង ត្បូង​ទាំង​បី​នោះ ប៉ុន្តែ​អ្នក​ដាំ​ដំណាំ​នេះ​វិញ​ប្រឈម នឹង​បញ្ហា​នៃ​ការ​ទទួល​បាន​តម្លៃ​ហាងឆេង​ល្អ​ប្រសើរ ដោយសារ​តែ​ការ​ផ្គត់ផ្គង់​លើស​ទៅ​វិញ ។

ក្រុមហ៊ុន Tesco Lotus បាន​ចាប់​ដៃគូ​ជាមួយនឹង​បណ្តា​ទី​ភ្នា​ក់​របស់​រដ្ឋ​ជា​ច្រើន​ដូច​ជា SBPAC ការិយាល័យ​កសិកម្ម និង​ពាណិជ្ជកម្ម​តាម​បណ្តា​ខេត្ត​និង​បណ្តា​គម្រោង Phra Dabos ក្នុង​តំបន់​ភាគ​ខាងត្បូង ដើម្បី​ច្នៃប្រឌិត​ឡើង​នូវ​ប្រភព​ដែល​អាច​ជួយ​ទ្រទ្រង់​ដោយ​ផ្ទាល់​តាម​រយៈ​ការ​អប់រំ​ដល់​បណ្តា​កសិករ​ដាំ​ដុះ​អំពី​ភាព​ចាំបាច់​នៃ​ទីផ្សារ​ទំនើប​នៅ​ក្នុង​ផ្នែក​គុណភាព​ផលិតផល​ស្តង់ដារ​សុវត្ថិភាព​និង​បរិមាណ​ផលិតផល ។

លោកស្រី Pornpen បាន​បន្ថែម​ថា ៖« យើង​មាន​បំណង​ជួយ​ដល់​ពួក​គេ​ឲ្យ​សម្រេច​នូវ​ស្តង់ដា​ដែល​មាន​ដូច្នេះ Tesco Lotus នឹង​បន្ត​ទិញ​ផ្លែ​ឈើ​ដោយ​ផ្ទាល់​ពី​បណ្តា​អ្នក​បង្កបង្កើន​ផល​ទាំង​អស់នោះ​ជា​រៀង​រាល់​ឆ្នាំ ខណៈ​ដែល​អតិថិជន​របស់​យើង​ក៏​នឹង​ឈាន​ទៅ​ដល់​ការ​ទិញ​ផ្លែ​ឈើ​ដែល​មានគុណ​ភាព​ខ្ពស់​ផង​ដែរ » ។

ថ្មី​ៗ​នេះ Tesco Lotus ជា​ប្រភព​នៃ​អ្នកទិញ​ផ្លែ​ឈើ​ស្រស់​ៗ​ប៉ុន្មាន​ប្រភេទ​ដោយ​ផ្ទាល់​ពី​កសិករ ហើយ​ខ្លួន​ក៏​ធ្វើការ​ជាមួយ​អ្នក​ដាំ​ដុះ​ទាំងនោះ​នៅ​ក្នុង​ការ​អភិវឌ្ឍ​ផលិតផល​ដែល​មានគុណ​ភាព និង​សុវត្ថិភាព​ផង​ដែរ ។ ឆ្នាំ​២០១៥​នេះ ក្រុមហ៊ុន​គ្រោង​នឹង​ទិញ​ផ្លែ​ឡុ​ង​កុង​ចំនួន​៨០​តោន​ពី​កសិករ​តាម​បណ្តា​ខេត្ត​នៅ​ព្រំដែន​ភាគ​ខាងត្បូង​ទាំង​បី ខណៈ​ការ​ទិញ​នៅ​ឆ្នាំ​ក្រោយ​នឹង​បង្កើន​ដល់​១៥០​តោន ។

លោក​Rosadi Ma កសិករ​ដាំ​ដុះ​ផ្លែ​ឡុ​ង កុង​មក​ពី​ខេត្ត​ណា​រ៉ាត់​ធី​វ៉ា​ត់ បាន​លើក​ឡើង​ថា Tesco Lotus បាន​ផ្តល់​យោបល់​កាន់តែ​ច្បាស់​ជាង​មុន​ទៅ​ទៀត​ដល់​បណ្តា​អ្នក​ដាំ​ដំណាំ​នេះ​ពី​អ្វី​ដែល​ជា​តម្រូវការ​ទីផ្សារ ។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា «​បណ្តា​កសិករ​ដាំ​ដំណាំ​នេះ នឹង​ចាំបាច់​ត្រូវ​តែ​ពិភាក្សា​អំពី​បញ្ហា​មួយ​ចំនួន​ជាមួយ Tesco Lotus ។ រួម​សេចក្តី​មក​ខ្ញុំ​គិត​ថា គម្រោង​នេះ​នឹង​ជួយ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ដល់​ស្ថានភាព​នេះ ពីព្រោះ​ថា​ប្រសិនជា​យើង​អាច​សម្រេច​បាន​នូវ​តម្លៃ​ប្រសើរ​ជាង​មុន ហើយ​យើង​នឹង​កាន់តែ​ធ្វើ​ឲ្យ​សម​ស្រប​ជាង​មុន​ទៅ​ទៀត​នៅ​ក្នុង​ការ​បន្ត​ការ​ដាំ​ដុះ​ផ្លែ​ឈើ​នេះ​» ។ 

ជា​ធម្មតា​ឈ្មួញកណ្តាល​នឹង​ទិញ​ផ្លែ​ឡុ​ង​កុង​ពី​ខេត្ត​ទាំង​បី​នៅ​ចុងឆ្នាំ​២០១៥​នេះ​។ ភាគច្រើន​នៃ​ការ​ទិញ​គឺ​ស្ថិត​នៅ​ពេល​យប់​ដោយសារ​តែ​កសិករ​គាត់​ក៏​ត្រូវការ​លក់​បណ្តើរ​ៗ​មុន​ពេល​នៃ​ការ​ប្រមូល​ផល​ផ្លែ​ឡុ​ង​កុង​នេះ ។

ទោះជា​យ៉ាងណា​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៥​នេះ​ក្រុមហ៊ុន Tesco Lotus នឹង​ទិញ​បន្លែ​និង​ផ្លែ​ឈើ​ជាង​១៨៦.០០០​តោន​ឯណោះ ៕