ម៉ាស៊ីនចម្រោះទឹក បាយអូព្យួ អ៊ុលត្រា ជាជម្រើសដ៏ល្អសម្រាប់ អ្នកចង់បានសុខភាពល្អ

ភ្នំពេញ៖ ក្រុមហ៊ុន អែលខេនអន្តរជាតិកម្ពុជា (ELKEN International Cambodia Co.,Ltd) បាននាំយកប្រភេទម៉ាស៊ីនចម្រោះទឹកពីក្រៅប្រទេសម៉ាក បាយអូព្យួ អ៊ុលត្រា ដែលជាផលិតផលជម្រើសដ៏ល្អសម្រាប់ប្រជាពលរដ្ឋដែលចង់បានសុខភាពល្អ។
 លោក MiChael R.Long អនុបណ្ឌិតជំនាញឯកទេសទឹកស្អាត នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការម៉ាស៊ីនចម្រោះទឹក បាយអូព្យួ អ៊ុលត្រា នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ នាណាហ្គាវើល បានលើកឡើងថា ម៉ាស៊ីនចម្រោះទឹកនេះ មានលក្ខណៈពិសេសផ្សំឡើងពីប្រព័ន្ធចម្រោះ ៤ដំណាក់កាល ដែលអាចចម្រោះនូវភាពល្អិត បាក់តេរី គីស និងមេរោគចម្លងគីមីសរីរាង្គ។
 លោកបន្តថា “ការប្រើប្រាស់ឧបករណ៍ ដែលទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ហើយថែមទាំងមានការធានាគុណភាពក្នុងកម្រិតខ្ពស់ ចំពោះការផលិតផងនោះ គឺជាការធានាថា បាយអូព្យួ អ៊ុលត្រា គឺជាការដាក់ទុនដ៏ល្អបំផុតដែលអ្នកបានធ្វើ”។
 លោក ស៊ុន ណារ៉ា អ្នកគ្រប់ក្រុមហ៊ុន ELKEN ប្រចាំនៅកម្ពុជា បានលើកឡើងថា បាយអូព្យួ អ៊ុលត្រា មានឈ្មោះជាផលិតដែលទទួលបានភាពល្បីល្បាញជាង ១៥ឆ្នាំមកហើយ និងមានចំនួនអ្នកប្រើប្រាស់រហូតដល់ទៅជាង ៣លាននាក់។
 លោកបន្តថា ម៉ាស៊ីនចម្រោះទឹកនេះ ត្រូវបានផលិតឡើងតាមស្តង់ដារអន្តរជាតិ ISO 9001 និងស្របតាមបទដ្ឋាន នៃសមាគមគុណភាពទឹកស្អាត ដែលមានគោលដៅតែមួយគត់ គឺផលិតចេញជាប្រភេទផលិតមួយដែល្អជាងគេបំផុតលើពិភពលោក។
 សូមបញ្ជាក់ថា បើសិនជាអតិថិជនមានចំណាប់អារម្មណ៍ចង់ជាវ នូវផលិតផលម៉ាស៊ីនចម្រោះទឹកម៉ាក បាយអូព្យួ អ៊ុលត្រានេះ អាចទាក់ទងតាមអាសដ្ឋានផ្លូវលេខ២៨ អគារអាយខន ដងវិថីនរោត្តមលេខ២១៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ៕