នគរបាល ស្រុកកៀនស្វាយ ប្រមូលអ្នកចែកចាយ និងអ្នកប្រើប្រាស់ គ្រឿងញៀន ៩នាក់

កណ្តាល ៖ នគរបាល ស្រុកកៀនស្វាយ បានធ្វើការស្រាវជ្រាវ និងបង្ក្រាប ចាប់ឃាត់ខ្លួនយុវជន ៩នាក់ ពាក់ព័ន្ធ នឹងករណី រក្សាទុក នូវសារធាតុញៀន ដើម្បីចែកចាយ និងប្រើប្រាស់កាលពីវេលាម៉ោង ១១និង៥០នាទី ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្ទះទុកចោល ក្នុងភូមិស្រែអំពិល ឃុំឈើទាល  ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

លោក ប៉ា សំអិត អធិការស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យចំនួន០៩នាក់នេះ ១-ឈ្មោះសំ សំណាង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ ២-ឈ្មោះ ហ៊រ រតនា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំកំពង់ស្វាយ ស្រុក កៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិត (ឃាត់ខ្លួន) ។ ៣-ឈ្មោះរឿន សារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ ខ្លួន) ។ ៤-ឈ្មោះ ណេត ណន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលមុខ របរមិនពិត(ឃាត់ខ្លួន) ។ ៥-ឈ្មោះ ឡោ វិស៊ីឡា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិព្រែកស្វាយ២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាលមុខ របរយោធា DN (ឃាត់ខ្លួន) ។ ៦-ឈ្មោះ រស់ សារឿន ហៅមុំ ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរមិនពិត (ឃាត់ខ្លួន) ។ ៧-ឈ្មោះ មៀឃ សុសហ៊ីម ភេទប្រុស អាយុ៣១ ឆ្នាំ មានទីលំនៅ ភូមិព្រែកស្វាយ ឃុំឈើទាល ស្រុកក/ស្វាយ ខេត្តកណ្តាល មុខរបរកសិករ(ឃាត់ខ្លួន) ។ ៨-ឈ្មោះ សៅ ពិសិដ្ឋ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្ត កណ្តាល មុខរបរ កម្មកររោងចក្រកាត់ដេរ (ឃាត់ខ្លួន)។ ៩-ឈ្មោះគៀត សាវ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ មាន ទីលំនៅ ភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបររត់ម៉ូតូឌុប (ឃាត់ខ្លួន) ។

ក្នុងនោះសមត្ថកិច្ច បានដកហូតវត្ថុតាង រួមមាន -ម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន សង្ស័យជាសារធាតុញៀន (ម៉ាទឹកកកIce) ចំនួន០១កញ្ចប់តូច -ទូរស័ព្ទចល័តចំនួន ០៨គ្រឿង (សាំសុង០២គ្រឿងណូគា ចុចពិល ០៤ គ្រឿង hiya ០១គ្រឿង ម៉ាក metfone០១គ្រឿង -កាបូបតូចដាក់ប្រាក់ចំនួន ០២ -ដែកកេះចំនួន០៣- ជំពាមកៅស៊ូ០១ កន្ត្រៃ០១ ដាវច្នៃមានស្រោម ០១ដើម ដបសម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួន០២ ជរ័ ០១ មាន ទុយោ០២ និងកញ្ចប់ប្រើប្រាស់រួចមួយចំនួន កំប៉ុងត្រចៀកកាំច្នៃមានទុយោ ០១ដើមចំនួន០១) -កង់០២គ្រឿង និងម៉ូត០៤ គ្រឿង ។

លោកអធិការបញ្ជាក់ថា នៅថ្ងៃ០៤ ខែតុលា ឆ្នាំ២០១៥  វេលាម៉ោង ១១និង៥០នាទី កម្លាំងអធិការដ្ឋាននគរ បាលស្រុកសហការ ជាមួយប៉ស្តិ៍ឈើទាល កំពង់ស្វាយគគីរ ចេញល្បាតតាមភូមិសាស្ត្រ ហើយបានទទួលព័ត៌មាន ពីមហាជនល្អថា មានការប្រើប្រាស់សារធាតុញៀនខុសច្បាប់ នៅចំណុចផ្ទះចាស់ទុកចោលក្នុងភូមិឃុំកើតហេតុ ខាងលើពេលនោះ កម្លាំងសមត្ថកិច្ចក៏បានចុះទៅចាប់ជនសង្ស័យចំនួន ០៤នាក់ ៖

១-ឈ្មោះ សំ សំណាង ២-ឈ្មោះ ហ៊រ រតនា ៣-ឈ្មោះ ឡោ វិស៊ីឡា ៤-ឈ្មោះ រស់ សារឿន ហៅ មុំ ដោយដក ហូតបាន នូវសម្ភារៈ រួមមាន ៖ ទូរស័ព្ទចល័តចំនួន ០៧គ្រឿង(សាំសុង ០២គ្រឿង ណូគាចុចពិល០៤គ្រឿង ម៉ាក metfone ០១គ្រឿង ។ -កាបូបតូចដាក់ប្រាក់ចំនួន០១ -ដែកកេះចំនួន០៣ -ជំពាមកៅស៊ូ០១ កន្ត្រៃ០១ ដាវច្នៃ មានស្រោម ០១ដើម ដបសម្រាប់ប្រើប្រាស់ គ្រឿងញៀន ចំនួន០២ (ជរ័០១មានទុយោ០២ និងកញ្ចប់ប្រើប្រាស់ រួចចំនួន ០៨កញ្ចប់ កំប៉ុងត្រចៀកកាំច្នៃមានទុយោ០១ដើមចំនួន០១) ។ -កង់០២គ្រឿង និងម៉ូតូ ០២គ្រឿង ។

បន្ទាប់មកមានទូរសព្ទ័បានតេ មកលេខទូរសព្ទ័របស់ឈ្មោះ សំ សំណាង ដើម្បីរកទិញថ្នាំញៀន ពេលនោះ កម្លាំង បានប្រាប់ឲ្យមកយកនៅចំណុចកើតហេតុ រួចក៏ ស្រាប់តែមានមនុស្ស០២នាក់ ជិះម៉ូតូ០១គ្រឿង មកតាមការ ណាត់ជួប ហើយកម្លាំងបានឃាត់ខ្លួនអ្នកទាំងពីរ ដែលមាន ១-ឈ្មោះ រឿន សារិទ្ធ ២-ឈ្មោះ ណេត ណន ។ ក្រោយមកក៏មានទូរសព្ទ័តេ មកលេខទូរសព្ទ័ឈ្មោះ សំ សំណាង ជាលើកទី២ ដោយសួររកទិញថ្នាំញៀន ពេល នោះកម្លាំងក៏បានហៅឲ្យមកយកនៅកន្លែងកើតហេតុដដែល បន្ទាប់មកក៏មានមនុស្សម្នាក់ ជិះម៉ូតូមួយគ្រឿង មក តាមការណាត់ជួប ពេលនោះ កម្លាំងក៏បានឃាត់ខ្លួន ដែលមានឈ្មោះ មៀឃ  សុសហ៊ីម និងដកហូតម៉ូតូ ០១ គ្រឿង ។

បន្ទាប់មកតាមរយៈឈ្មោះ មៀឃ សុសហ៊ីម កម្លាំងបានស្រាវជ្រាវឃាត់ខ្លួនមុខសញ្ញា ចែកចាយគ្រឿងញៀនចំនួន ០២នាក់ទៀត មានឈ្មោះ សៅ ពិសិដ្ឋ និងឈ្មោះ គៀត សាវ៉េត និងដកហូតថ្នាំញៀនបានចំនួន០១កញ្ចប់តូច ទូរសព្ទ័ដៃម៉ាក hiya ០១គ្រឿង ម៉ូតូម៉ាកគុប ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរបន្ត និង កសាងសំណុំរឿង តាមនីតិវិធីច្បាប់ ៕