រដ្ឋមន្រ្តីក្រសួង យុត្តិធម៌ ស្នើឲ្យភាគី ពាក់ព័ន្ធបង្កើន ការអប់រំការប្រើប្រាស់ ឱសថដល់ពលរដ្ឋ

ភ្នំពេញ៖ លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្រ្តីក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ ២០១៥ បានថ្លែងស្នើ ឲ្យ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមបង្កើនការអប់រំលើការ ប្រើប្រាស់ឱសថ ដល់ប្រជាពលរដ្ឋ ឲ្យបានយល់ដឹងពីការប្រើប្រាស់ឱសថនេះ។

លោក អង្គ វង្សវឌ្ឍនា បានថ្លែង ក្នុងឱកាសដុតកំទេចឱសថក្លែងក្លាយចំនួន៥៤ការ៉ុង មានប្រមាណ ជិត២តោន នៅទីលានដុតសំរាមជើងឯកថា ការប្រើប្រាស់ឱសថក្លែងក្លាយ និងឱសថផុតកំណត់ គឺបណ្ដាឲ្យមានគ្រោះថ្នាក់ជាខ្លាំង ដូច្នេះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសក្រសួងសុខាភិបាល ត្រូវតែបង្កើនការអប់រំបន្ថែមដល់ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា “វាត្រូវតែមានការអប់រំ ហើយអប់រំប្រជាពលរដ្ឋយើង ឲ្យបានយល់ពី ប្រសិទ្ធភាពនៃថ្នាំ ។ អញ្ចឹងហើយបានថា ក្មួយៗដូចជាខាងកាយារិទ្ធ ដូចជាខាងកាកបាទក្រហម ក៏ដូចជាប្រជាពលរដ្ឋរបស់យើង ដែលត្រូវយល់ដឹងឲ្យច្បាស់ ហើយជួយអប់រំគ្នាយើង ជួយអប់រំ បងប្អូនយើង កុំឲ្យប្រើប្រាស់នូវអ្វីដែលគេហៅថាវាខុស ដែលផុតកំណត់ផង និងការប្រើប្រាស់ ខុសគោលដៅ”។

លោកបន្ថែមថា ប្រទេសកម្ពុជានៅតែប្រឈមមុខគ្រោះថ្នាក់ ដល់អាយុជីវិតដោយសារការប្រើប្រាស់ ឱសថក្លែងក្លាយ និងផុតកំណត់ ខណៈប្រទេសដទៃទៀតលើសកលលោក ត្រូវបានលប់បំបាត់ការ ប្រើប្រាស់ឱសថក្លែងក្លាយ និងផុតកំណត់។

ឱសថក្លែងក្លាយ និងផុតកំណត់ដែលត្រូវបានដុតកម្ទេចចោលនាព្រឹកថ្ងៃទី៥ ខែតុលានេះ គឺត្រូវបាន សមត្ថកិច្ចធ្វើការដកហូតនៅតាមឱសថស្ថាននានា៕

រដ្ឋមន្រ្តីក្រសួង យុត្តិធម៌ ស្នើឲ្យភាគី ពាក់ព័ន្ធបង្កើន ការអប់រំការប្រើប្រាស់ ឱសថដល់ពលរដ្ឋ

រដ្ឋមន្រ្តីក្រសួង យុត្តិធម៌ ស្នើឲ្យភាគី ពាក់ព័ន្ធបង្កើន ការអប់រំការប្រើប្រាស់ ឱសថដល់ពលរដ្ឋ