សមត្ថកិច្ច ចុះបង្ក្រាបទីតាំង ហ្គេមបាញ់ត្រី ឃាត់ខ្លួនមនុស្ស ៣នាក់ និងធ្វើការអប់រំ ១១នាក់

(សៀមរាប)៖ លោកវរ:សេនីយទោ ភឹង ចិន្តារ៉េត នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាន នគរ បាលខេត្តសៀមរាប បានបញ្ជាក់ឲ្យដឹងថា នៅយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៥ សមត្ថកិច្ចបានចុះបង្ក្រាបទីតាំង ហ្គេមបាញ់ត្រី នៅជិតខារ៉ាអូខេ ភឹងផារ៉ាដាយ ក្រុងសៀមរាប ដោយប្រមូលមនុស្សបានចំនួន ១៤នាក់ ទាំងអ្នក ចូលលេង និងម្ចាស់ទីតាំង ព្រមទាំងទូហ្គេម ៣ទូផងដែរ ។

លោកបានបន្តទៀតថា ក្រោយចុះបង្ក្រាបគឺសមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ៣នាក់ ( ស្រី ១នាក់) ដែលមានអ្នក មើលការ ២នាក់ ក្នុងនោះក៏មានអ្នកញៀនថ្នាំញៀនជាប់ខ្លួនផងដែរ ចំពោះអ្នកលេងហ្គេម ១១នាក់ ត្រូវបានដោះ លែង បន្ទាប់ពីធ្វើការអប់រំ ។ ហើយទូហ្គេមទាំងអស់ត្រូវបានដឹកយកទៅសួរនាំបន្ត នៅការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល ដើម្បីចាត់ការតាមនីតិវិធី ៕