ចាស់ជរាគ្មានទីពឹង ៥គ្រួសារ នៅសង្កាត់ព្រែកព្នៅ ទទួលបានអំណោយ ពីលោកឧកញ៉ា នង សាវុត

ភ្នំពេញ៖ លោកឧកញ៉ា នង សាវុត អនុប្រធានក្រុមកាងារចុះជួយ ខណ្ឌព្រែកព្នៅ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកព្នៅ បាននាំយកអំណោយសប្បុរសធម៌ផ្ទាល់ខ្លួន ផ្ដល់ជូនដល់លោកយាយចាស់ជរគ្មានទីពឹងចំនួន ៥គ្រួសារ ដែលរស់នៅភូមិធំខាងត្បូង សង្កាត់ព្រែកព្នៅ ដើម្បីជាការរួមចំណែកជួយសម្រាលទុក្ខលំបាកក្នុងជីវៈភាពរស់នៅប្រចាំថ្ងៃ ។

ស្របពេលប្រទេសកម្ពុជា កំពុងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ តាមប្រពៃណីព្រះពុទ្ធសាសនា ខណៈលោកយាយចាស់ជរាទាំង ៥គ្រួសារ ពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើបាយម្ហូបទៅវត្តធ្វើបុណ្យនឹងគេ ដោយមើលឃើញពីទុក្ខលំបាកបែបនេះ លោកឧកញ៉ា នង សាវុត ក៏បានទិញសម្ភារៈបរិភោគខ្លះៗជួយដល់ពួកគាត់ ក្នុងនោះ ១គ្រួសារទទួលបានមីម៉ាម៉ា ៥កេស ទឹកដោះគោ ៥កំប៉ុង និងថវិការ ២០ម៉ឺនរៀលក្នុងមួយគ្រួសារផងដែរ ។

នៅក្នុងឱកាសនោះលោកឧកញ៉ា នង សាវុត បានមានប្រសាសន៍ថា លោកមានការអាណិតជាខ្លាំង ចំពោះលោកយាយចាស់ជារាទាំង ៥គ្រួសារខាងលើ ដែលពួកគាត់រស់នៅខ្វះមុខខ្វះក្រោយ គ្មានទីពឹង ហើយនេះ គឺជាខែធ្វើបុណ្យ តែពួកគាត់បែរជាមិនអាចធ្វើបុណ្យបានដូចគេ ហេតុនេះហើយទើបលោកបរិច្ចាកថវិការផ្ទាល់ខ្លួនជួយពួកគាត់ដូច្នេះ ៕

ចាស់ជរាគ្មានទីពឹង ៥គ្រួសារ នៅសង្កាត់ព្រែកព្នៅ ទទួលបានអំណោយ ពីលោកឧកញ៉ា នង សាវុត

ចាស់ជរាគ្មានទីពឹង ៥គ្រួសារ នៅសង្កាត់ព្រែកព្នៅ ទទួលបានអំណោយ ពីលោកឧកញ៉ា នង សាវុត