គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៦​នាក់ របួសធ្ងន់​ស្រាល​១៨​នាក់​

រាជធានី​ភ្នំពេញ​៖​យោងតាម​ការចុះផ្សាយរ​បស់​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​៤ ខែតុលា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រ​ទេ​កើតឡើង​ចំនួន​១១​លើក បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​ស្លាប់ ១២​នាក់​រងរបួស​ធ្ងន់ និង​៦​នាក់​ផ្សេងទៀត​រងរបួស​ស្រាល​។​

​ប្រភពព័ត៌មាន​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១១​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២១​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៥​គ្រឿង​, រថយន្ត​ធុន​តូច​២​គ្រឿង​,​រថយន្ត​ធុន​ធំ​៤​គ្រឿង​និង​ថ្មើរជើង​២​នាក់ ។​ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ​ដែល បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន​៤​លើក​,​ប្រជែង​គ្រោះថ្នាក់​២​លើក​,​បត់​គ្រោះថ្នាក់​១​លើក​,​មិន​គោរព​សិទ្ធ​១​លើក និង​ស្រវឹង​៣​លើក ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​២២​នាក់​(​យប់​១៣​នាក់​) ។​

​ជាមួយគ្នានេះដែរ កម្លាំង​នគរបាល​ចរាចរណ៍ បានធ្វើការ​ផាកពិន័យ​រថយន្ត​សរុប​ចំនួន​៤២៥​គ្រឿង (​រថយន្ត​ធំ​១២១​គ្រឿង​) ស្មើ​និង​៤២៥​ករណី​ល្មើស​ក្រដាស​ស្នាម​មាន​២២៤ គ្រឿង ស្មើនឹង​២២៤​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​២០១ គ្រឿង​ស្មើនឹង​២០១​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,០៨៧ គ្រឿង​៕

គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​៦​នាក់ របួសធ្ងន់​ស្រាល​១៨​នាក់​