ប្រាក់ សុវណ្ណារ៉ា ​ថា​ ១០០​% ​ស្បែក​ជើង​មាស​បាន​លើ ចាន់ វឌ្ឍនាកា រដូវ​កាល​នេះ


ប្រាក់ សុវណ្ណារ៉ា ​ថា​ ១០០​% ​ស្បែក​ជើង​មាស​បាន​លើ ចាន់ វឌ្ឍនាកា រដូវ​កាល​នេះ

លោក ​ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​របស់​ក្រុម​បឹងកេត​អង្គរ​មាន​ទំនុក​ចិត្ត​១០០​%​ថា ​ម្ចាស់​ស្បែក​ជើង​មាស​នៃ​លីក​បាល់ទាត់​កម្ពុជា​រដូវ​កាល​២០១៥​នេះ​​គឺ​ប្រាកដ​ជា​បាន​លើ​ខ្សែ​ប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ​​របស់​លោក​ជា​មិន​ខាន។

 

ប្រាក់ សុវណ្ណារ៉ា ​ថា​ ១០០​% ​ស្បែក​ជើង​មាស​បាន​លើ ចាន់ វឌ្ឍនាកា រដូវ​កាល​នេះ

 លោក ​ប្រាក់ សុវណ្ណារ៉ា

 

ចាន់ វឌ្ឍនាកា ​អាច​ចាត់​ទុក​ថា​ជា​កីឡាករ​សំណាង​ម្នាក់​របស់​ក្លិប​បឹង​កេត​អង្គរ ពោល​គឺ​សឹង​តែ​រៀងរាល់​ប្រកួត​ខ្សែ​ប្រយុទ្ធ​រូប​នេះ​តែងតែ​អាច​ស្វែងរក​គ្រាប់​បាល់​បាន​រហូត។ តួ​យ៉ាង​ដូចជា​ការ​ប្រកួត​កាល​ពី​ម្សិលមិញ​ជាមួយ​ក្រុម​ក្រសួង​ការពារ​ជាតិ​អីចឹង រូបគេ​ក៏​ជា​អ្នក​រក​បាន​មួយ​គ្រាប់​នៅ​នាទី​៧៤​ជួយ​បឹង​កេត​ឱ្យ​យក​បាន​៣​ពិន្ទុ​ឡើង​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន​សិន​ដែរ។

 

ទន្ទឹម​នឹង​សមត្ថភាព​ល្អ​នេះ លោក ​ប្រាក់ សុវណ្ណារ៉ា ​បាន​បញ្ជាក់​ថា​ រដូវ​កាល​នេះ​គ្មាន​នរណា​អាច​មក​ប្រជែង​យក​ស្បែក​ជើង​មាស​ពី វឌ្ឍនាកា ​បាន​ទេ ​ព្រោះ​ថា​ការ​ប្រកួត​នៅ​សល់​តែ​២​ប្រកួត​ទៀត​ប៉ុណ្ណោះ ហើយ​កីឡាករ​ដែល​ជា​គូ​ប្រជែង​ដូចជា Dzarma Bata របស់​ស្វាយរៀង​និង Bisan George ​របស់​ភ្នំពេញ​ក្រោន​អី​នោះ ​ប្រហែល​ជា​មិន​អាច​រក​គ្រាប់​បាល់​បាន​ច្រើន​គ្រាប់​ក្នុង​មួយ​ប្រកួត​នោះ​ទេ។

 

ប្រាក់ សុវណ្ណារ៉ា ​ថា​ ១០០​% ​ស្បែក​ជើង​មាស​បាន​លើ ចាន់ វឌ្ឍនាកា រដូវ​កាល​នេះ

 ចាន់ វឌ្ឍនាកា

 

គិត​ត្រឹម​សប្ដាហ៍​ទី​២០​នេះ​ដែរ ចាន់ វឌ្ឍនាកា ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​តារាង​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ ពោល​គឺ​៣០​គ្រាប់ ខណៈ​ដែល George ​បាន​២២​គ្រាប់ , Shane Booysen ​និង Bata ​បាន​២១​គ្រាប់​ដូច​គ្នា៕

 

 ចុចអាន៖ថ្ងៃ​នេះ​ ក្រុម​ជម្រើស​ជាតិ​មិន​បាន​ប្រកួត​នឹង​ក្រុម​អាហ្វ្រិក​ទេ​ ដោយ​សារ​…

 

​អត្ថបទ៖ មុន្នី រម្យ