​រក​ឃើញ​ជើង​ឯក​ថ្នាក់​ជាតិ​ប្រណាំង​កង់​ប្រចាំ​ឆ្នាំ​២០១៥ ​ម្សិលមិញ​


​រក​ឃើញ​ជើង​ឯក​ថ្នាក់​ជាតិ​ប្រណាំង​កង់​ប្រចាំ​ឆ្នាំ​២០១៥ ​ម្សិលមិញ​

​​ការ​ប្រកួត​ប្រណាំង​កង់​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ ២០១៥ បាន​បញ្ចប់​ដោយ​ជោគជ័យ​​ និង​​រក​ឃើញ​ជើង​ឯក​ហើយ​ក្នុង​ចំណោម​​​បេក្ខភាព​ចូល​រួម​ ៥៧៤ នាក់​​កាល​ពី​ល្ងាច​ថ្ងៃ​ទី​៤ ខែ​តុលា ឆ្នាំ​២០១៥ ​ម្សិល​មិញ​នេះ​នៅ​ខេត្ត​កំពត។

 

​រក​ឃើញ​ជើង​ឯក​ថ្នាក់​ជាតិ​ប្រណាំង​កង់​ប្រចាំ​ឆ្នាំ​២០១៥ ​ម្សិលមិញ​

កីឡាករ ត្រៀម​ចេញ​ដំណើរ (រូបថត​ផ្ដល់​ឲ្យ​)​

 

កីឡា​ប្រណាំង​កង់​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​​​​បាន​បញ្ចប់​ទៅ​យ៉ាង​រលូន​ ដែល​ដំណើរ​ការ​ប្រកួត​​តាំង​​ពី​​ថ្ងៃ​ទី១ ​រហូត​ដល់​ថ្ងៃ​ទី៤ ​ខែ​តុលា ឆ្នាំ​២០១៥។ ​ក្នុង​ចំណោម​បេក្ខភាព​សរុប​ទាំង​អស់​បែង​ចែក​ជា​ពីរ​​​​វិញ្ញាសា​គឺ​ ប្រណាំង​កង់​​ដៃ​ត្រង់​​មាន ៤៦៦ នាក់​ប្រកួត​ចម្ងាយ​ ៤០​គីឡូម៉ែត្រ​ ​ដែល​ជ្រើស​រើស​យក​ចំនួន ៨​ចំណាត់​ថ្នាក់​ និង​វិញ្ញាសា​កង់​គូក​មាន​​១០៨ នាក់​ប្រកួត​ចម្ងាយ ១២០​គីឡូម៉ែត្រ​​និង​ជ្រើសរើស​យក​ ៨​ចំណាត់​ថ្នាក់​ដូច​គ្នា។

 

​​វិញ្ញាសា​​កង់​ដៃ​ត្រង់​​​ជើង​ឯក​​បាន​ទៅ​កីឡាករ​ គឹម ​ចន្ធូ​ មក​ពី​អង្គភាព​មេគង្គ​ ជើង​ឯក​រង​​​បាន​ទៅ​កីឡាករ​ ​​​ ហុង ចន្ទ​មករា មក​ពី​អង្គភាព​តាខ្មៅ ​ចំណាត់​ថ្នាក់​លេខ ៣​បាន​ទៅ​កីឡាករ ហេង សេង​ហូត មក​ពី​អង្គភាព​កង់​ហោះ​ ចំណាត់​ថ្នាក់​លេខ ៤​បាន​ទៅ​លើ​កីឡាករ សួង សុខា មក​ពី​អង្គភាព​កង់​ហោះ​ ចំណាត់​ថ្នាក់​លេខ ៥​​ធ្លាក់​មក​លើ​កីឡាករ កៅ រដ្ឋា មក​ពី​អង្គភាព​តាខ្មៅ ចំណាត់​ថ្នាក់​លេខ ៦​បាន​​ទៅ​កីឡាករ  អៀប រ៉ានីម មក​ពី​អង្គភាព​មេគង្គ​ ចំណាត់​ថ្នាក់​លេខ ៧​​បាន​ទៅ​កីឡាករ ញុល លីញ មក​ពី​អង្គភាព​តាខ្មៅ និង​ចំណាត់​ថ្នាក់​លេខ ៨​បាន​ទៅ​លើ​កីឡាករ ហុយ សេង​ហុង មក​ពី​អង្គភាព​សៀមរាប។

 

​ចំណែក​វិញ្ញាសា កង់​គូក​វិញ​ជើង​ឯក​បាន​ទៅ​កីឡាករ យឿន ភីយុទ្ធ​ មក​ពី​អង្គភាព​កង់​ហោះ​ ចំណាត់​ថ្នាក់​លេខ​ ២​ធ្លាក់​មក​លើ​កីឡាករ ​ភួង សុភី មក​ពី​អង្គភាព​មេគង្គ ចំណាត់​ថ្នាក់​លេខ៣​បាន​ទៅ​កីឡាករ​ ខេង ទី ​មក​ពី​អង្គភាព​ខេត្ត​សៀមរាប​ ចំណាត់​ថ្នាក់​លេខ ៤​​ធ្លាក់​មក​លើ​កីឡាករ ​កែវ រដ្ឋា មក​ពី​អង្គភាព​តាខ្មៅ ​ចំណាត់​ថ្នាក់​លេខ ៥​បាន​ទៅ​កីឡាករ គឹម សាន្ត មក​ពី​អង្គភាព​មេគង្គ​ចំណាត់​ថ្នាក់​លេខ ៦ បាន​មក​កីឡាករ​ ម៉ល ស៊ីន​លឹម មក​ពី​អង្គភាព​តាខ្មៅ ចំណាត់​ថ្នាក់​លេខ​៧​បាន​ទៅ​លើ​កីឡាករ ហួយ ឆាយ​ហុង មក​ពី​អង្គភាព​​ខេត្ត​សៀមរាប​ និង​​ចំណាត់​ថ្នាក់​លេខ៨ ​​បាន​ទៅ​កីឡាករ ​ហួត លួយ​រស្មី មក​ពី​អង្គភាព​​ខេត្ត​សៀមរាប។

 

​សម្រាប់​ប្រាក់​រង្វាន់​​អ្នក​ឈ្នះ​ជើង​ឯក​ទទួល​បាន​ប្រាក់​១៥​ម៉ឺន​រៀល​ មេដាយ​​មាស​ និង​ពាន​ ជើង​ឯក​រង​ទទួល​បាន​​ប្រាក់​​ចំនួន​១០​ម៉ឺន​រៀល​​មេដាយ​ប្រាក់​​ ​ចំណាត់​ថ្នាក់​លេខ ៣​បាន​ចំណែក​ ៨​ម៉ឺន​រៀល និង​មេដាយ​សំរឹទ្ធ។ ចំណែក​ចំណាត់​ថ្នាក់​លេខ ៤​ដល់​លេខ ៨​មាន​ប្រាក់​លើក​ទឹក​ចិត្ត​ម្នាក់ ៤​ម៉ឺន។ ក្រៅ​ពី​ប្រាក់​រង្វាន់​ទាំង​នេះ​ក៏​មាន​ការ​ឧបត្ថម្ភ​ផ្សេង​ៗ​ ទៀត​ជា​ច្រើន​ផង​ដែរ៕

 

 ចុចអាន​៖ បេក្ខជន​ ៥៧៤ នាក់​ត្រៀម​​​​​​ប្រណាំង​កង់​ថ្នាក់​ជាតិ​​២០១៥​ ​នៅ​ដើម​​ខែ​ក្រោយ​នេះ

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​