មិនគួរឲ្យជឿ! សត្វ​ពពែ​មួយ​ក្បាល ត្រូវ​ចាប់​យក​ទៅ​ឃុំ ជាប់​ចោទ​ពីបទ​ចូល​អុកឡុក​ភោជនីយ​ដ្ឋាន​មួយ

កាណាដា៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលមែន ដែលសត្វពពែមួយក្បាល ត្រូវបានប៉ូលិសកាណាដាចាប់ខ្លួន បន្ទាប់ពីវាមិនព្រម ចាកចេញពីភោជនីយដ្ឋាន មួយស្ថិតនៅតំបន់ Saskatchewan ហើយបុគ្គលិកក្នុងហាងបានរាយការណ៍រឿងនេះ ទៅប៉ូលិស ទើបពួកគេមកកាន់កន្លែងកើតហេតុ ហើយក៏ចាប់យក ពពែនោះទៅឃុំតែម្តង ព្រោះគេដេញវាចេញពីហាង តែវាដើរចេញមួយភ្លែត ក៏ត្រឡប់ចូលមកក្នុងហាងទៀត ហើយក៏លែងចេញវិញ ។

ហេតុការណ៍នេះបានកើតឡើងនៅក្នុងភោជនីយដ្ឋាន Tim Hortons ដោយប៉ូលិសបាននិយាយថា សត្វពពែនោះមើល ទៅវាប្រហែលជាមាន ភាពកក់ក្តៅនឹងការដេកនៅក្នុងភោជនីយដ្ឋានមួយនេះ ហើយបន្ទាប់ពីវាមិនចេញពីហាង ទើបប៉ូលិសចាប់យកវាទៅឃុំ រហូតដល់ម្ចាស់មកទទួលយកវាទៅវិញ ។

ម្ចាស់ពពែនិយាយថា វាមានឈ្មោះ Goliath ហើយវាដើរចេញពីផ្ទះបាត់កាលពីពាក់កណ្តា លអធ្រាត្រប៉ុន្តែគាត់រកមិនឃើញទើបតែដឹងថា វាត្រូវចាប់យកមកទុកនៅស្ថានីយ៍ ប៉ូលិសព្រោះតែចូលអុកឡុកភោជនីយដ្ឋាន របស់គេទៅវិញ ៕

មិនគួរឲ្យជឿ! សត្វ​ពពែ​មួយ​ក្បាល ត្រូវ​ចាប់​យក​ទៅ​ឃុំ ជាប់​ចោទ​ពីបទ​ចូល​អុកឡុក​ភោជនីយ​ដ្ឋាន​មួយ

  • មិនគួរឲ្យជឿ! សត្វ​ពពែ​មួយ​ក្បាល ត្រូវ​ចាប់​យក​ទៅ​ឃុំ ជាប់​ចោទ​ពីបទ​ចូល​អុកឡុក​ភោជនីយ​ដ្ឋាន​មួយ已关闭评论
  • 210 views
  • Hide Sidebar
    A+
Publish on:2015/10/05  Category:កំសាន្ត