អ្នក​ទោស​ម្នាក់​ជាប់​គុក ហើយ​នៅ​តែ​តាម​រុក​គួន​ឆ្មាំ​គុក ដោយ​ស៊ី​លា​មក​ខ្លួន​ឯង

អៀកឡង់៖ អ្នកទោសម្នាក់នៅប្រទេសអៀកឡង់ បានបង្កការរំខានជាខ្លាំងដល់មន្ត្រីគុក ដែលឈរយាម កាមដោយសារតែគេបានស៊ីលាមកខ្លួនឯង ហើយគ្រវែងមកលើឆ្មាំគុកទៀតផង ។

ហេតុការណ៍នេះកើតឡើងនៅទីក្រុង Dublin បុរសជាទណ្ឌិតរូបនេះមានអាយុ៣៤ឆ្នាំឈ្មោះ Anthony Maughan គេ ត្រូវបានតុលាការកាត់ទោស ឲ្យជាប់ពន្ធនាគាររយៈពេល១២ឆ្នាំ ដោយព្យួរទោស៤ឆ្នាំ ពីបទប្លន់អ្នកទេសចរម្នាក់ ហើយកាលពីសប្តាហ៍មុនជននេះក៏ធ្លាប់បានគ្រវែងទឹកនោម និងឧបករណ៍ផ្សេងៗដាក់អ្នកយាមគុកទៀតផង និងធ្លាប់ ត្រូវបានគេប្តូរឲ្យទៅនៅគុកផ្សេងទៀតដែរ ។

បើតាមការជាប់ទោស Maughan អាចនឹងត្រូវដោះលែងចេញពីគុកនៅឆ្នាំក្រោយ ប៉ុន្តែបែរជាអ្នកទោសរូបនេះបង្ក ការរំខានដល់ឆ្មាំគុកកាន់តែច្រើន ដូច្នេះគេនឹងប្រឈមការជាប់គុកជាច្រើនឆ្នាំទៀត ពាក់ព័ន្ធនឹងករណីតាមយាយីមន្ត្រីយាមគុក ៕

អ្នក​ទោស​ម្នាក់​ជាប់​គុក ហើយ​នៅ​តែ​តាម​រុក​គួន​ឆ្មាំ​គុក ដោយ​ស៊ី​លា​មក​ខ្លួន​ឯង

  • អ្នក​ទោស​ម្នាក់​ជាប់​គុក ហើយ​នៅ​តែ​តាម​រុក​គួន​ឆ្មាំ​គុក ដោយ​ស៊ី​លា​មក​ខ្លួន​ឯង已关闭评论
  • 279 views
  • Hide Sidebar
    A+
Publish on:2015/10/05  Category:កំសាន្ត