គ្រាន់តែ​រំ​ឭក​ភ្ញៀវ​ឱ្យ​ប្រយ័ត្ន​ទ្រព្យសម្បត្តិ ចោរ​រត់​ចូលមក​វាយ​អ្នកលក់​ដល់​ក្នុង​ហាង​

Sanofi

សង្គម​ឥឡូវ​ពិតជា​មាន​មាន​ភាព​រញ៉េរញ៉ៃ​ខ្លាំងណាស់ ចិត្តល្អ​ជួយ​យកអាសារ​អ្នកដទៃ​បែរជា​រងគ្រោះ​ថ្នាក់លើ​ខ្លួនឯង​ទៅវិញ​។ ជាក់ស្តែង​អ្នកលក់​ស្រី​ម្នាក់នេះ​បាន​មើលឃើញ​សកម្មភាព​ទើសភ្នែក​ខ្លាំងពេក ទ្រាំ​មិនបាន​ក៏​រំ​ឭ​ក​ភ្ញៀវ​ដែល​មក​ទិញ​ឥ​វ៉ាន់​ក្នុង​ហាង​នាង​ថា ឱ្យ​ប្រយ័ត្នប្រយែង​មើល​កាបូប​លុយ និង ទូរស័ព្ទ​ឱ្យបាន​ស្រួល​ព្រោះ​មាន​ចោរលួច​ដើរ​ក្រវែល​ក្បែរ​នាង​យូរ​មកហើយ​។​



​គ្រាន់តែ​និយាយ​ចប់​ភ្លាម ចោរ​ប្រុស​ម្នាក់​នោះ​ក៏​ស្រែក​គំរាម​អ្នកលក់​ស្រី​ម្នាក់​នោះ​ថា ថ្ងៃក្រោយ​កុំ​ចេះដឹង​រឿង​គេ ខ្វល់​តែ​ការងារ​លក់ដូរ​របស់​ខ្លួនឯង​ទៅបាន​ហើយ រួច​ក៏​ស្ទុះ​មក​វាយ​ធ្វើបាប​នាង​ដោយ​កំហឹង ទាំង​ទះ ទាំង​ធាក់​។​



​យោងតាម​ប្រភពព័ត៌មាន NetEase ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ០៤ ខែតុលា ឆ្នាំ​២០១៥ នៅ​ហាង​លក់​ស្បែកជើង​ក្នុង​ទីក្រុង ហិ​ង​យ៉ាង (Hengyang) ខេត្ត ហ៊ូ​ណាន (Hunan)​។ អ្នកលក់​ស្បែកជើង​ម្នាក់ បាន​មើលឃើញ​ចោរ​ប្រុស​ម្នាក់​ចេះ​មក​មក​ក្រវែល​ភ្ញៀវ​របស់ខ្លួន​បម្រុង​ស្វែងរក​ឱកាស​លួច​កាបូ​កលុយ ឃើញ​ទើសភ្នែក​ពេក​ក៏​រំឭក​ភ្ញៀវ​ឱ្យ​ប្រយ័ត្ន​របស់របរ​ផ្ទាល់ខ្លួន តែ​លទ្ធផល​បែរជា​ត្រូវ​ចោរ​ចូលមក​វាយ​ដល់​ក្នុង​ហាង​ទៅវិញ ហើយ​ពេលដែល​ត្រូវ​ចោរ​វាយ​ក៏​មិនមាន​អ្នកណា​ហ៊ាន​ចូលមក​ជួយ​នាង​ដែរ​៕ ខេ​រី​
(​ប្រភព​៖ សៀង​ហៃ ញ៊ូ​)

Related