អ្នក​វិទ្យាសាស្ត្រ​រក​ឃើញថា​ធ្លាប់​មាន​​​ស៊ូណាមិ​កម្ពស់២៤៤​ម៉ែត្រ អាច​កើត​ឡើង​ម្ដង​ទៀត

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញថា​ធ្លាប់​មាន​​​ស៊ូណាមិ​កម្ពស់២៤៤​ម៉ែត្រ អាច​កើត​ឡើង​ម្ដង​ទៀត

ក្រុម​អ្នក​វិទ្យាសាស្ត្រ​​ដែល​បាន​​​ចុះ​ស្រាវជ្រាវ​​នៅ​ប្រទេស​​ដែន​កោះ​ Cape Verde ​ក្នុង​ទ្វីប​អាហ្វ្រិក​ បាន​រក​ឃើញ​ភស្តុតាង​នៃ​រលក​យក្ស​ស៊ូណាមិ ដែល​ធ្លាប់​កើត​មានជា​យូរ​មក​ហើយ និង​​អះ​អាង​ថា​នឹង​អាច​កើត​មាន​ឡើង​ម្ដង​ទៀត​នៅ​ថ្ងៃ​ណា​មួយ។

 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញថា​ធ្លាប់​មាន​​​ស៊ូណាមិ​កម្ពស់២៤៤​ម៉ែត្រ អាច​កើត​ឡើង​ម្ដង​ទៀត

ភ្នំភ្លើង Fogo ពេលបច្ចុប្បន្ន


ក្រុម​អ្នក​វិទ្យាសាស្ត្រ​​​​ពី​សាកលវិទ្យាល័យ​ Columbia បាន​ឲ្យ​ដឹង​ថា ការ​រក​ឃើញ​ស្លាក​ស្នាម​នៃ​​​ការ​បាក់​រលំ​ភ្នំ​ភ្លើង​ Fogo អាយុ​ប្រហែល​៧៣០០​ឆ្នាំ បាន​បង្កើត​រលក​​យក្ស​មហា​ប្រល័យ​​មួយ​ដែល​មាន​កម្ពស់​រហូត​ដល់​៨០០​ហ្វ៊ីតថ៍ (​ប្រហែល​២៤៤​ម៉ែត្រ)។ វា​​អាច​លេប​ត្របាក់​កោះ​មួយ​​​​​ចម្ងាយ​​​ជាង​​៤៨​គីឡូម៉ែត្រ​​​​បាន។

 

បន្ទាប់​ពី​សិក្សា​ទី​តាំង​ ស្លាក​ស្នាម​ និង​ផ្ទាំង​ថ្ម​ នៅ​ទី​តាំង​​​ខាង​លើ​ ពួក​គេ​​បន្ត​ទៀត​ថា​រលក​យក្ស​​ដែល​កើត​ឡើង​ពី​ការ​បាក់​ស្រុត​ភ្នំ​ភ្លើង​​គឺ​អាច​កើត​មាន​ឡើង​និង​​បង្ក​គ្រោះ​មហន្តរាយ​​ជាង​ការ​គិត​ទុក​ទៅ​ទៀត។

 

តាម​​ទស្សនាវដ្ដី​វិទ្យាសាស្ត្រ Science Advances ​ក៏​​បាន​​ចុះ​ផ្សាយ​ពី​ការ​សិក្សា​ខាង​លើ​​​​ និង​អំពី​ការ​ពិភាក្សា​​លើ​​​ការ​លើក​ឡើង​របស់​អ្នក​វិទ្យាសាស្ត្រ​​ជា​ច្រើន​ទៀត​ថា​តើ​​វា​កើត​ឡើង​ដោយ​សារ​ការ​បាក់​ស្រុត​​​ភ្នំ​ភ្លើង​ ការ​បាក់​ឆ្នេរ​នៃ​ទ្វីប​ ឬ​ហេតុផល​យ៉ាង​ណា​ទៀត​នោះ​។ ​​​​​​​

 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញថា​ធ្លាប់​មាន​​​ស៊ូណាមិ​កម្ពស់២៤៤​ម៉ែត្រ អាច​កើត​ឡើង​ម្ដង​ទៀត

អ្នកវិទ្យាសាស្រ្តកំពុងពិនិត្យមើលផ្ទាំងថ្ម និង​សិក្សាពីអាយុកាល

លោក ​Ricardo Ramalho សាស្ត្រាចារ្យ​ដឹក​នាំ​ការ​ស្រាវជ្រាវ​​ខាង​លើ បាន​ឲ្យ​ដឹង​ថា៖​ “ការ​កើត​ឡើង​រលក​យក្ស​ដោយ​ការ​បាក់​ស្រុត​ភ្នំ​ភ្លើង​​​គឺ​ពុំ​កើត​មាន​ជា​ញឹក​ញាប់​ទេ តែ​អ្វី​ដែល​សំខាន់​គឺ​វា​អាច​កើត​ឡើង​លឿន និង​បង្ក​​ឡើង​ជា​មហន្តរាយ​ធំ”។​​​

 

សព្វ​ថ្ងៃ ភ្នំ​ភ្លើង​សកម្ម​​ Fogo​​​ មាន​កម្ពស់​២៨២៩​ម៉ែត្រ​ពី​កម្រិត​ទឹក​សមុទ្រ​ និង​ក្អែ​ កម្អែ​ភ្នំ​ភ្លើង​ប្រហែល​រៀង​រាល់​២០​ឆ្នាំ​។ ​មាន​​តឹក​តាង​ជា​ច្រើន​បាន​បញ្ជាក់​ពី​ការ​​អះ​អាង​របស់​​ក្រុម​អ្នក​ស្រាវជ្រាវ​ខាង​លើ​ខ្លះ​ៗ ដូច​ជា​ នៅ​ប្រទេស​ជប៉ុន ​កោះ​ហាវ៉ៃ តំបន់​ភ្នំ​ភ្លើង​ Etna ប្រទេស​អ៊ីតាលី និង​តំបន់​ប្រជុំ​កោះ​នៅ​​ក្នុង​​មហា​សមុទ្រ​​​ឥណ្ឌា។

 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញថា​ធ្លាប់​មាន​​​ស៊ូណាមិ​កម្ពស់២៤៤​ម៉ែត្រ អាច​កើត​ឡើង​ម្ដង​ទៀត

កម្អែភ្នំភ្លើង Fogo

យ៉ាង​ណា​ក្ដី​ ក្រុម​អ្នក​វិទ្យាសាស្ត្រ​​​​​គិត​ថា​​ភ្នំ​ភ្លើង​ធំ​ៗ​អាច​បាក់​ស្រុត​ចូល​សមុទ្រ​ភ្លាម​ៗ​​បង្កើត​បាន​ជា​រលក​យក្ស​​ តែ​នេះ​គឺ​ជា​​គំនិត​​សន្និដ្ឋាន​មួយ​ប៉ុណ្ណោះ​។ ចំណែក​ស៊ូណាមិ​ដែល​ទើប​កើត​ឡើង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ដូច​ជា​​ស៊ូណាមិ​នៅ​ឆ្នេរ​​ជា​ច្រើន​នៅ​មហាសមុទ្រ​ឥណ្ឌា​កាល​ពី​ឆ្នាំ​២០០៤ និង​ស៊ូណាមិ​នៅ​ភាគ​ខាង​កើត​​ប្រទេស​ជប៉ុន​​កាល​ពី​ឆ្នាំ​២០១១ គឺ​​កើត​ឡើង​ដោយ​ចលនា​រញ្ជួយ​​ផែន​ដី​ក្រោម​សមុទ្រ​​​ មិន​មែន​ជា​ការ​បាក់​ស្រុត​​​ភ្នំ​ភ្លើង​​នោះ​ឡើយ៕

 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញថា​ធ្លាប់​មាន​​​ស៊ូណាមិ​កម្ពស់២៤៤​ម៉ែត្រ អាច​កើត​ឡើង​ម្ដង​ទៀត

ការសន្និដ្ឋានរបស់ក្រុមអ្នកវិទ្យាសាស្រ្ត

ចុចអាន៖ អ្នក​វិទ្យាសាស្រ្ដ​រក​ឃើញ​រ៉ែ​មាស ​និង​លោហៈ​មាន​តម្លៃ​ នៅ​​តំបន់​​ភ្នំ​ភ្លើង​​​សកម្ម​

ចុចអាន៖ អ្នក​វិទ្យាសាស្ត្រ​អង់គ្លេស​ ប្រើ​​សត្វ​សុនខ​​​​ពិនិត្យ​​រក​ជំងឺ​​មហារីក​​ក្រពេញ

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail
​​