ភ្ញាក់ផ្អើល​ជនបរទេសម្នាក់​ធ្លាក់ពីលើសណ្ឋាគារសុខាស្លាប់

រាជធានីភ្នំពេញ ៖​ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​ឲ្យដឹងជំហានដំបូងមកថា​​ជនជាតិបរទេសម្នាក់មិន​ទាន់ស្គាល់អត្តសញ្ញាណ​​បានធ្លាក់ពីលើសណ្ឋាគារ​សុខា​អត់ទាន់ដឹងមូលហេតុ​បណ្តាលឲ្យស្លាប់ ​បង្កឲ្យមានការភ្ញាក់ផ្អើល​នៅម៉ោងប្រមាណ១០ព្រឹក​ថ្ងៃទី០៥ តុលា ២០១៥ ​ស្ថិតនៅក្នុុង​សង្កាត់និងខណ្ឌជ្រោយចង្វារ ។

នៅពេលនេះ ​សមត្ថកិច្ចកំពុងធ្វើកោសលវិច័យ ​ប៉ុន្តែក្រុមអ្នកកាសែត​មិនត្រូវបានគេអនុញ្ញាតឲ្យចូលថតរូបភាព​និងយកព័ត៌មាន​នៅឡើយទេ ៕