អតីត​មិត្ត​ស្រី Ronaldo និយាយ​រឿង​ឈឺ​ចាប់​​ពេល​នៅ​ក្មេង​ប្រុស​ៗ​ហៅ​ឈើ​ច្រត់


អតីត​មិត្ត​ស្រី Ronaldo និយាយ​រឿង​ឈឺ​ចាប់​​ពេល​នៅ​ក្មេង​ប្រុស​ៗ​ហៅ​ឈើ​ច្រត់

តារា​ម៉ូដែល​និង​ជា​អតីត​មិត្ត​ស្រី​កីឡាករ​បាល់ទាត់​ Cristiano Ronaldo នាង Irina Shayk បាន​ទម្លាយ​ប្រវត្តិ​របស់​ខ្លួន​​ពេល​នៅ​​ក្មេង ប្រុស​ៗ​តែង​មើល​ងាយ​មក​​លើ​រូប​រាង​កាយ​​របស់​ខ្លួន។

 

អតីត​មិត្ត​ស្រី Ronaldo និយាយ​រឿង​ឈឺ​ចាប់​​ពេល​នៅ​ក្មេង​ប្រុស​ៗ​ហៅ​ឈើ​ច្រត់

 

បច្ចុប្បន្ន​ប្រហែល​ជា​មាន​នារី​ជា​ច្រើន​ច្រណែន​នឹង​សម្រស់​របស់​តារា​ម៉ូដែល​សញ្ជាតិ​រុស្សី​រូប​នេះ ប៉ុន្តែ​នាង​បាន​បង្ហើប​ថា នាង​ធ្លាប់​ទទួល​រង​ការ​សើចចំអក​​ជា​ច្រើន​ចំពោះ​រូបរាង​របស់​នាង​ពេល​នៅ​ជា​យុវតី​​ពី​សំណាក់​ប្រុស​ៗ។

​​​

តារា​ស្រី​វ័យ​២៩​ឆ្នាំ​បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី OK ថា៖ “ពេល​ខ្ញុំ​នៅ​ក្មេង ​​ប្រុស​ៗ​មួយ​ចំនួន​តែ​​សើច​ចំអក​ឲ្យ​​ខ្ញុំ ព្រោះ​ពេល​នោះ​ខ្ញុំ​មាន​រាង​ខ្ពស់ ស្បែក​ខ្មៅ និង​បបូរ​មាត់​ធំ​ទៀត​ផង។ ប្រុស​ៗ​ទាំង​នោះ​​បាន​ដាក់​រហស្សនាម​ខ្ញុំ​ថា ​ឈើច្រត់ ព្រោះ​ពេល​នោះ​ខ្ញុំ​ចូលចិត្ត​ពាក់​ស្បែកជើង​កែង”។

Irina បាន​បន្ថែម​ទៀត​ថា៖ “ខ្ញុំ​មិន​ចង់​ស្លៀក​ខោ​ជើង​វែង​រហូត​ទេ ខ្ញុំ​ចង់​ស្លៀក​សំពត់​ ប៉ុន្តែ​ពេល​ដែល​ខ្ញុំ​ស្លៀក​វា ពួក​គេ​ទាំង​នោះ​សើច​​ខ្ញុំ​ថា អូ​ មើល​​ន៎ ឈើច្រត់​ដើរ​ជា​មួយ​​ស្បែក​ជើង​កែង​”។

 

ប៉ុន្តែ​បច្ចុប្បន្ន​ Irina Shayk បាន​អភិវឌ្ឍ​ខ្លួន​ក្លាយ​ជា​តារា​ម៉ូដែល​ដ៏​ល្បី និង​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​តារា​សម្ដែង​អាមេរិក Bradley Cooper ​ក្រោយ​បញ្ចប់​ស្នេហ៍​ជា​មួយ Cristiano Ronaldo៕

 
អតីត​មិត្ត​ស្រី Ronaldo និយាយ​រឿង​ឈឺ​ចាប់​​ពេល​នៅ​ក្មេង​ប្រុស​ៗ​ហៅ​ឈើ​ច្រត់

 

 

ចុចអាន៖Demi Lovato​ លេង​ខ្លួន​ននលគក​ ថត​ស្រាត​ក្នុង​សណ្ឋាគារ​​មួយ

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ mirror